ថៅកែហាងម្នាក់ បានជេរស្តីទៅកាន់បុគ្គលិករបស់ខ្លួន នៅពេលពួកគេធ្វើកំហុសឆ្គងដដែល និងច្រើនដង។ ថៅកែឈរច្រត់ចង្កេះបញ្ជាការងារបណ្តើរ ស្តីថាបណ្តើរ។
ពួកកម្មករ និងបុគ្គលិក នាំគ្នាធ្វើតាមបញ្ជាយ៉ាងស្ងៀមស្ងាត់ ប៉ុន្តែនៅក្នុងចំណោមកម្មករ និងបុគ្គលិកទាំងអស់ ក៏មានកម្មករមាឌធំសម្បុរខ្មៅស្រអែមបានងើបឡើងតបតសម្តីវិញយ៉ាងសុភាពរាបសា ៖ «លោកថៅកែអើយ! បើពួកយើងចេះដឹងដូចលោកថៅកែ ពួកយើងខ្ញុំមិនមកធ្វើជាកម្មកររបស់លោកថៅកែទេ គឺធ្វើជាចៅហ្វាយ លោកថៅកែហើយ»។
ដូច្នេះពួកយើងខ្ញុំធ្វើខុត្រូវ លើសខ្វះ សូមលោកកុំប្រកាន់ខឹងអី សូមលោកជួយណែនាំពួកយើងខ្ញុំផង សូមអរគុណ។ ហើយគាត់ក៏អង្គុយចុះទៅវិញធ្វើការងារបន្ត។
លោកថៅកែគ្រាន់តែលឺសូរពាក្យសម្តីនេះភ្លាមហួសចិត្ត រកស្តីមិនរួច ហើយឈប់ជេរស្តីទៅលើកម្មករ និងបុគ្គលិក តាំងពីពេលនោះមក៕