ដួង ម៉ា​និ​ច ភាព​សិច​ស៊ី​ធ្វើ​ឲ្យ​នាង​ទទួលបាន​ប្រាក់ចំណូល​ច្រើន​

, , Leave a comment

1439863192_5

​រាជធានី​ភ្នំពេញ : បន្ទាប់ពី ដួង ស្រី​ពេជ្រ បាន​ផ្លាស់​ឈ្មោះ ទៅជា ដួង ម៉ា​និ​ច វិញ ដោយ​លើក​ហេតុផល​ថា ការពិតជា​ឈ្មោះ​ហៅ​នៅផ្ទះ និង​ក្នុង​បញ្ជី​ជាតិ គាប់​ជួន​ឈ្មោះ​ប្រើ​ក្នុង​វិស័យ​សិល្បៈ ដួង ស្រី​ពេជ្រ ធ្វើ​ឲ្យ​នាង​ឧស្សាហ៍​ឈឺ​ពេក​ទើប​យកឈ្មោះ ម៉ា​និ​ច មក​ដាក់​តែម្តង​។​

 

​ក្រោយពី​ផ្លាស់ប្តូ​ឈ្មោះ តួឯក​ស្រី​ក្នុង​ខ្សែភាពយន្ត​រឿង​ផ្កា​បួន​ទង កញ្ញា ដួង ម៉ា​និ​ច  ក៏​កំពុងតែ​ទទួលបាន​ទីផ្សារការងា​រ​សិល្បៈ​សម្តែង​ខ្សែភាពយន្ត គួរ​ឲ្យ​កត់សម្គាល់​។ ដោយឡែក​ថ្មីៗ​នេះ តារា​សម្តែង​រូប​ស្រស់​ក្រសោប​បាន​តំណែង​តួឯក​ដល់ទី​៤​រឿង​ផ្ទួនៗ​គ្នា ក្រោយ​តារា​សម្តែង​ធ្លាប់​ស្លៀកពាក់​សុភាពរាបសារ​បាន​ប្តូរ​មក​ស្លៀកពាក់ ស្ទីល​បែប​សិច​ស៊ី​វិញ​ដួង ស្រី​ពេជ្រ ទទួលបាន​ប្រជាប្រិយភាព​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​។​

 

​តារា​សម្តែង​រូប​ស្រស់​រូបនេះ​បាន​ថ្លែង​ឲ្យ​ដឹងថា នាង​ពិតជា​ទទួលស្គាល់​ចំពោះ​ការលើកឡើង​ខាងលើ ការផ្លាស់ប្តូរ​ស្ទីល​សុភាព​មក​សិច​ស៊ី​នេះ បានធ្វើ​ឲ្យ​យ​នាង​ខ្ញុំ​ទទួលបាន​ប្រាក់ចំណូល​ពី​អាជីព​សិល្បៈ​ច្រើន​គួរសម​។​

 

​ប៉ុន្តែ​ការប្តូរ​ស្ទីល​បែបនេះ វា​មិន​សិច​ស៊ី​ហួសហេតុ​នោះឡើយ​គឺអាច​ទទួលយកបាន​ពី​មហាជន​។ ក្នុងនោះ​ផងដែរ កញ្ញា ដួង ស្រី​ពេជ្រ បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​នាង​ត្រៀម​សម្តែង​រឿង​ដែល​ប៉ះ​ឈុត​សិច​ស៊ី​ច្រើន​ហើយ​រឿង​ទាំងអស់​នាង​សុទ្ធតែ​គ្រង​បាន​តំណែង​តួឯក​ទៀតផង​គឺមាន​ដូចជា​រឿ ង​ផ្កា​បួន​ទង អា​ម៉ោ​ក​លក់​ម៉ាំ ចិត្ត​ស្អប់​បង្កប់​ស្នេហ៍ ជាដើម​។ ដួង ស្រី​ពេជ្រ​បាន​អះអាង​ជា​ចុងក្រោយ​ថា បើទោះបីជា​នាង​ទទួលបាន​ភាព​ទាក់ទាញ​ដោយសារតែ​ការតុបតែង​ខ្លួន​សិច​ស៊ី​ពិ ត​មែន តែ​នាង​មិន​ស្លៀកពាក់​ឲ្យ​ហួស​ដែន​កំណត់​នោះឡើយ​៕

 pich3

 

Leave a Reply

(*) Required, Your email will not be published