អគ្គីភ័យ ប្រល័យ​ជីវិត​មនុស្ស​ក្នុង​ក្លឹប​កម្សាន្ត ឃី្ល​ក្លឹប (Key Club) សាជាថ្មី​

, , Leave a comment

08-9-2015 (3)

​រាជធានី​ភ្នំពេញ : ជាថ្មី​ម្តងទៀត​អគ្គីភ័យ​មួយ​បាន​ឆាបឆេះ​ក្លឹប​កម្សាន្ត​យីហោ "​ឃី្ល​ក្លឹប​” ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ទួល​រកា​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​។​

 

​ប្រ​ភ​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា សមត្ថកិច្ច​បាន​ប្រើប្រាស់​ទឹក​អស់​24​ឡាន​ក្នុងការ​ពន្លត់ អគ្គីភ័យ​នេះ​ទើបបាន​រលត់ទៅវិញ​និង​មិន​បង្ក​ឲ្យ​រាលដាល​ផ្ទះ​ជឹ​ត​ខាង​ទេ​។ ប៉ុន្តែ​ករណីនេះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៥​នាក់​(​ស្រី​) និង​២​នាក់​(​ប្រុស​) កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ ព្រមទាំង​ខូចខាត​របស់របរ​ក្នុង​ក្លឹម​ទាំងស្រុង​។​

 

​សមត្ថកិច្ច​មិនទាន់​សន្និដ្ឋានថា ការឆេះ​នេះ​បណ្តាលមកពី​មូល​ហរ​តុ​អ្វី​នៅឡើយ​ទេ ដោយ​នៅក្នុង​ក្លឹប​ហប់​ពេក​ហើយ​ងងឹត​ផង រង់ចាំ​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​ជា​ក្រោយ​។​

 

​គួរ​រម្លឹក​ដែរ​ថា​កាល​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ ក្លឹប​ខាងលើនេះ​បាន​ឆេះ​បណ្ដាលមកពី​ការធ្វេសប្រហែស​របស់​អ្នកគ្រប់គ្រង​ក្លឹប និង​ជាង​ផ្សារ ដែក​បាន​បណ្ដាល​ឲ្យ​ធ្លាក់ កម្ទេច​ភ្លើង​ចំ​សា​ឡុង សម្រាប់​អង្គុយ​ក្នុង បន្ទប់​ខារ៉ាអូខេ បានធ្វើ​ឲ្យ​ធ្វើ​ឆាបឆេះ ក្លឹប កំសាន្ដ​ពេលយប់ បណ្ដាល​ឲ្យ​ប្រពន្ធ​របស់​ថៅកែ​ក្លឹប ប្អូនប្រុស​បង្កើត របស់​ថៅកែ​ក្លឹប និង​បុគ្គលិក គ្រប់គ្រង​ឃ្លាំង​នៅក្នុង​ក្លឹប​បាន ស្លាប់​យ៉ាង​វេទនា​ក្នុង​អណ្ដាតភ្លើង មួយ ពព្រិច ភ្នែក​៕

08-9-2015 08-9-2015 (1) 08-9-2015 (2)  08-9-2015 (4)

រូបថត ៖ សហការី

 

Leave a Reply

(*) Required, Your email will not be published