រ៉ូ ចាន់​ដា​រ៉ា ៖ នាង​មិន​ប្រកាន់ ឲ្យ​តែ​ត្រូវ​ថ្លៃ អី​ក៏​សម្តែង​បានដែរ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ថ្មីៗ​នេះ​អតីត​តារា​ឯក​ស្បត​ពាណិជ្ជកម្ម​របស់​ផ្សារ​ទំនើប Aeon Mall កញ្ញា រ៉ូ ចាន់​ដា​រ៉ា កំពុងតែ​ទទួលបាន​ទីផ្សារការងា​រ​សិល្បៈ​គួរអោយកត់សម្គាល់ មិន​ថា​ក្នុង​ឈុត​ស្បត​ពាណិជ្ជកម្ម​ធំ ឬ​តូច​តែងតែ​លេចមុខ​តារា​ស្រី​រូប​ស្រស់​បង្ហាញមុខ​សឹងតែ​គ្រប់​ម៉ាក​ផលិតផល​។​

 

​ប្រភព​ដែល​ស្និទ​នឹង​កញ្ញា​បាន​ខ្សឹប​ប្រាប់ថា មួយរយៈ​ចុងក្រោយ​នេះ នាង​មាន​ភាព​មមាញឹក​ជាខ្លាំង​ក្នុង​អាជីព​ជាតា​រា​សម្តែង និង​បង្ហាញ​ម៉ូដ​ជាពិសេស​កំពុងតែ​ជាប់ដៃ​ថត​ខ្សែភាពយន្ត​២​រឿង​ផ្ទួនៗ​គ្នា​គឺ​រឿង​ខ្នាត​ធំ ល្បុ​ក្ត​តោ​ចម្លែក តែ​មិនបាន​គ្រង​ដំណែង​តួឯក​នោះឡើយ ប៉ុន្តែ​រឿង​កំណើត​ស្នេហ៍​បេះដូង​និស្សិត​គឺ​ដើរ​តួឯក​។​

 

​កញ្ញា រ៉ូ ចាន់​ដា​រ៉ា​បាន​បញ្ជាក់ថា នាង​មិន​ប្រកាន់​ទេ​រឿង​តួឯក​តួរង ព្រោះ​ធម្មតា​ក្នុងនាម​ជាតា​រា​សម្តែង​មួយរូប​ត្រូវតែ​ភ្លក្ស​គ្រប់​រសជាតិ សម្តែង​មិន​ថា​តួរង ឬ​តួឯក​នោះឡើយ គឺ​យើង​ត្រូវតែ​ទទួល​ថត ដើម្បី​យក​បទពិសោធ​ឲ្យ​បាន​កាន់តែច្រើន​។ តារា​សម្តែង​ចិញ្ចើម​ក្រាស់​រូបនេះ​បាន​បន្ថែមទៀតថា បន្ទាប់ពី​អាជីព​ជា​តារា​សម្តែង ពិធីការនី នាង​ក៏​ទទួល​ដើរ​ម៉ូដ និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ​ជាច្រើន​ផងដែរ​។​

 

​នាង​ថា នាង​មិនដែល​អាង​ខ្លួន​ជាតា​រា​ល្បី ហើយ​ប្រកាន់​ឬ​ក​នោះទេ តួ​អ្វី​ក៏បាន​ឲ្យ​តែ​ត្រូវ​ថ្លៃ​សម្តែង​ទាំងអស់​៕

08-9-2015 08-9-2015 (1) 08-9-2015 (2)

 

Leave a Reply

(*) Required, Your email will not be published