មាន​តួនាទី​ជា​នាយក​សាលា ត្រូវ​ហិង្សា​ពង្វក់​កាប់​ជនរងគ្រោះ​របួសធ្ងន់​

, , Leave a comment

​ខេត្ដ​ស្វាយរៀង : បុរស​ម្នាក់​ដែលមាន​តួនាទី​ជា​នាយក​សាលាបឋមសិក្សា មុន្នី​សាគរ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ចាប់ខ្លួន​ពីបទ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​បន្ទាប់ពី​យក​ពូថៅ​កាប់​ទៅលើ​ជនរងគ្រោះ​ឲ្យ​រងរបួស​ធ្ងន់​កាលពី​វេលា​ម៉ោ​៦​និង​៥៥​នាទី​ព្រឹក ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ភូមិ​ពោធិ៍​ថ្មី ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍​។​

 

​ប្រភពពី​សមត្ថកិច្ច​នគ​របាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ស្វាយ​តា​យាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ប៉ែន សូ​សុខលី អាយុ​៣៧​ឆ្នាំ មុខរបរ​ជានា​យកសា​លា​បឋមសិក្សា មុន្នី​សាគរ ស្ថិតនៅ​ភូមិ​ត្រញំង​ត្រាច ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោ​ទ៌ ខេត្ដ​ស្វាយរៀង ។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ កឹម ឌុ​ក ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ នៅ​ភូមិ ពោធិ៍​ថ្មី ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោ​ទ៌ ខេត្ដ​ស្វាយរៀង​។​

 

​ប្រភព​ដដែល​បន្ដទៀត​ថា មុនពេល​ជនរងគ្រោះ​បាន​ដើរ​កាន់​ពូថៅ​តម្រង់​ទៅផ្ទះ​ជនសង្ស័យ​គោលបំណង​ទៅរក​រឿង​កាប់​ជនសង្ស័យ​ហើយ​ពេល​ជនរងគ្រោះ​ដើរចូល​ក្នុងផ្ទះ​ជនសង្ស័យ​ជនសង្ស័យ​បាន​ដណ្ដើម​យកបាន​ពូថៅ​ដេញ​កាប់​ជនរងគ្រោះ​វិញ​។ ជនរងគ្រោះ​បាន​រត់​ចេញមកក្រៅ​ក៏ត្រូវ​ជនសង្ស័យ​កាប់​មួយ​ពូថៅ​ដាច់​កែងជើង​ឆ្វេង​មួយ​ពូថៅ​ចំ​ចង្កេះ​ខាងស្ដាំ និង​ដេញតាម​វាយ​មួយដង​ពូថៅ​ទៀត​ចំ​កំភួនជើង​ស្ដាំ​បណ្ដាល​ឲ្យ​ដួល​ក៏​កាប់​មួយ​ពូថៅ​ទៀត​ខណៈ​ជន​រង គ្រោះ​យកដៃ​រង​ចំ​បាតដៃ​ស្ដាំ​ដាច់​ប្រអប់ដៃ​។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ ជា​នាយក​សាលា​បាន​ឆ្លើយថា ការដែល​រូបគាត់​ដណ្ដើមយក​ពូថៅ​ដេញ​កាប់​ជនរងគ្រោះ​នោះ​គ្រាន់តែ​ជាការ​គំរាម​ប៉ុណ្ណោះ តែ​ជ្រុលដៃ​ធ្វើ​ឲ្យ​ជនរងគ្រោះ​មាន​របួស និង​ដោយសារតែ​អត់ធ្មត់​នឹង​ទង្វើ​ជនរងគ្រោះ​មក​បំផ្លិចបំផ្លាញ​ផ្ទះ​របស់គាត់​ជាច្រើនលើក​។ ទោះជា​ជនសង្ស័យ​ខាងលើនេះ​ឆ្លើយ​បែប​នះ​ក៏ដោយ​ត្រូវបាន​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​បាន​លើកឡើងថា ជនសង្ស័យ ធ្វើ​ដល់​នាយក​សាលា​អប់រំ​និង​បង្រៀន​ដល់​សិស្ស​តែ​មិនគួរ​អគតិ​ដូចជា​មនុស្ស​ព្រៃ​។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​នគរ បាល​ស្រុក​កំពង់រោ​ទ៌​ចាប់​បញ្ជូនទៅ​ស្នង ការដ្ឋាន​នគរបាល​ខេត្ដ​ស្វាយរៀង​ដើម្បី​ចាត់ការ​តាមច្បាប់​៕

dwe9

 

Leave a Reply

(*) Required, Your email will not be published