ទំនេ​ពី​ធ្វើការ​ក្នុង​រោងចក្រ ដើរ​លក់​គ្រឿងញៀន​ជាប់អន្ទាក់​ប៉ូលីស​

, , Leave a comment

08-9-2015 (3)

​ខេត្តកណ្តាល : ស្ត្រីជន​សង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ហូរ​ធ្វើ​ការចាប់​ឃាត់ខ្លួន ខណៈដែល​ជននេះ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច ក្នុង​បន្ទប់​ជួល ភូមិ​ព្រែក​ហូរ​លិច​១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា  ស្ត្រី​ជនសង្ស័យ​មានឈ្មោះ សៀន ស្រីមុំ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​នៅ​ទីកន្លែង​កើតហេតុ​ខាងលើ មុខរបរ កាត់ដេរ​។ មុនពេល​កើតហេតុ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ហូរ ជិះ​ល្បាត​តាមផ្លូវ ជួប​ក្មេងប្រុស​ដោយមាន​កា​រស​ង្យ័​យ​ថា​បាន​យក​គ្រឿងញៀន មក​លក់​ឲ្យ​បុរស​២​នាក់​។ សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ឃាត់​ឲ្យ​ឈប់​ធ្វើការ​ឆែកឆេរ​តែ​បុរស​នោះ​មិន​ព្រម​ឈប់ ក៏បាន​ជិះ​ម៉ូតូ​បុក​សមត្ថកិច្ច​ប៉ុស្តិ៍​ហើយ​គេចខ្លួនបាត់ នៅសល់តែ​ក្មេងប្រុស​ឈ្មោះ​ពិសី​។ ក្រោយមក​សមត្ថកិច្ច​ប៉ុស្តិ៍​ក៏បាន​ហៅ​ក្មេង​នោះមក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សួរនាំ​។​

 

​ក្រោយមក​សមត្ថកិច្ច​ប៉ុស្តិ៍​ក៏បាន​ហៅ​ក្មេង​នោះមក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សួរនាំ​។ នៅមុខ​សមត្ថកិច្ច​ក្មេង​នោះបាន​សារភាពថា ខ្លួន​ត្រូវបាន​ម្តាយ​(​ជនល្មើស​ខាង​លើស​)​ឲ្យ​យក​ថ្នាំញៀន​មក​ឲ្យ​គេ​នៅ​ចម្ងាយ​ពី​ចំណុចកើតហេតុ​ប្រហែល​៣០​ម៉ែត្រ​។ ក្រោយមក​កម្លាំង​ប៉ុស្តិ៍ និង​ផ្នែក​យុត្តិធម៌​ក្រុង​បាន​សហការ​ឃាត់​ជនល្មើស​ខាងលើ និង​វត្ថុតាង​រួមមាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (Ice) ១៥​កំណាត់ ទុយោ​តូច ស្បោង​សម្រាប់​ច្រក ៣០​ស្បោង សម្ភារ​សម្រាប់​ជក់​២ ទូរ​សព្ទ័ ១​គ្រឿង​។​

 

​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​មក​អធិការដ្ឋាន ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវីធី​៕

08-9-2015 08-9-2015 (1) 08-9-2015 (2)  08-9-2015 (4)

 

Leave a Reply

(*) Required, Your email will not be published