ក្បួន​ព្យា​ង​ឈើ​បង្កប់​ឈើ​ប្រណីត​ដែល​លោក នួន អុល បង្ក្រាប ត្រូវ​ដោះលែង​ទៅវិញ ព្រោះតែ​អំ​ណោ​ច​ទឹកប្រាក់ និង​លាភសក្ការរ​បស់​ពួក​ឈ្មួញ គ្រប់​បាំង​ម​ហិ​ច្ឆិ​តា

, , Leave a comment

​ខេត្តក្រចេះ : ក្បួន​ព្យា​ង​ឈើ​មួយ​ទំហំ​២០ គុណ​នឹង​៥០​ម៉ែត្រ ដែល​គេ​ជឿថា មាន​ឈើ​ជាច្រើន​ម៉ែត្រគូប​នៅ​ខាងក្រោម​នោះ ត្រូវបាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​ដោះលែង​កាលពី​វេលា​ម៉ោង​៧​យប់មិញ ក្រោយពី​ចាប់​ឃាត់ទុក​អស់​ពេញ​មួយថ្ងៃ ដោយ​អះអាងថា ក​ន្សោ​ប​ក្បូន​នេះ មិនមាន ឈើ​បង្កប់​នៅ​ពីក្រោម​ទេ គឹ​មាន តែ​អុស​គ្រាក់​តិចតួច​។​

 

​តាម​សេចក្តីរាយការណ៍​ថា ក្បូនឈើ​នោះ ត្រូវបាន​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដែល​គេ​ស្គាល់​ថា ឈ្មោះ នួន អុល នាំ​កម្លាំង​ទៅ​ចាប់​នៅ​កណ្តាលទន្លេ រួច​អូស​យកមក​ទុក​នៅ​ច្រាំង តែ​មិនបាន​ប៉ុន្មាន​ផង នៅ​យប់មិញ​នេះ ក្បូន​នោះ​ក៏​ត្រូវគេ​ដោះលែង​ឲ្យ​បន្តដំណើរ​ទៅ​បាត់​។​

 

​ការចាប់​បង្ក្រាប​នូវ​សំណាក់​ឈើ​ក្បូន ដែល​ត្រឹមតែ​ចាប់​ឃាត់ មួយអន្លើ របស់​មេព្រៃ នៃ​ផ្នែក​រដ្ឋបាល ព្រៃឈើ ក្រចេះ​នេះ ត្រូវបាន​គេ​មើលឃើញថា គឺជា​ករណី​ចាប់​ឃាត់​ជា​លើក ដំបូង​ក្នុង​រដូវ​ទឹក​តម្លើង​ឆ្នាំនេះ រីឯ​ការ ចាប់​ឃាត់​ក៏​មិនមាន ចំណាត់ការ​ដែរ គឺ​បែ​ជា​ដោះ លេង​ទៅវិញ ។ ក្នុង​រដូវ​ទឹក​តម្លើង ត្រូវបាន​គេ​មើលឃើញថា ជា​អំណោយផល​ល្អ សម្រាប់​ឈ្មួញ​រកស៊ី បទល្មើស​ព្រៃ ឈើ​តាម ផ្លូវទឹក ទាំង​ការ​ព្យា​ង​តាម ទូក​រឺក៏​ចង់​បង្កប់​ក្រោម​ក​ន្សោ​ប​ក្បូន​។  ដោយ​គេ​ដឹងថា មាន​ឈើ​ក្បូន​សណ្តូន ជាច្រើន ក្បូន បង្កប់​ឈើ​ក្រោម​ឈើ​អុស បរិមាណ​រាប់ សិប​ម៉ែត្រគូប បាន​បណ្តែត​ចេញបី​ខែ​ខាងលើ នៃ​ទន្លេមេគង្គ​ឆ្លង កាត់​ខេត្តក្រចេះ បណ្តោយ តាម​ខ្សែរ​ឆ្ពោះទៅ​ប៉ែក​ខាងក្រោម តែ​ត្រូវបាន​សមត្ថកិច្ច ខេត្តកំពង់ចាម​ចាប់ បង្ក្រាប បានជា បន្តបន្ទាប់​និង​មាន​វិធានការ​។​

 

​ប្រភព​ព័ត​មាន​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​បង្ហើប​ប្រាប់ថា សំណាត់​ឈើ​ក្បូន​ធំ សម្បើម​ដែល​អាច បង្កប់​ឈើ សណ្តូន នៅ​ពីក្រោម​មាន​បរិមាណ​មិន ក្រោម​ពី​២០​ទៅ​៣០​មែត្រ គូប គឺ​ត្រូវបាន​កម្លាំង សមត្ថកិច្ច​ចុះ​ចាប់ បង្ក្រាបបាន​កាលពី​យប់​ថ្ងៃទី​៤​សីហា នៅ​កណ្តាល ដង​ទន្លេមេគង្គ​ខេត្តក្រចេះ​។ បន្ទាប់មក​ក​ន្សោ​ប​ក្បូន​មួយ​នេះ ត្រូវ​សណ្តោង​អូស​នាំមក​រក្សា ទុក​នៅ​មាត់​ច្រាំងទន្លេ ខាងក្រោយ​ស្នាក់ការ​មេព្រៃ​បុស​លាវ​ក្នុង​ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ។​

 

​ចំពោះ​ករណី​ខាងលើនេះ​សារព័ត៌​មានកំណើត​ថ្មី​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក នួន អុល មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​បានទេ​នៅ​ព្រឹក​ថ្ងៃទី​៧​កញ្ញា នេះ​។ ទោះជា​យ៉ាងណាក៏ដោយ លោក ប៊ួ​យ រតនា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បាន​មានប្រសាសន៍​យ៉ាងខ្លី​ថា ចាំ​លោក​ឲ្យ​មន្ត្រី​របស់លោក​ទៅពិនិត្យ​មើល​៕

Hong-0227 Hong-0228 Hong-0229

 

Leave a Reply

(*) Required, Your email will not be published