ជនសង្ស័យ​ដែល​គំរាម​សម្លាប់​លោក កឹម សុខា បាន​ក្លាយជា​ចំណោទបញ្ហា​ថ្មី​សម្រាប់​សមត្ថកិច្ច និង​មតិ​ប្រជាពលរដ្ឋ​

, , Leave a comment

07-9-2015 (2)

រាជធានី​ភ្នំពេញ : នៅ​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា​នេះ ក្រសួង​កំពុងតែ​ស្រាវជ្រាវ​រកមុខ​អ្នក​ដែល​ការ​គំរាម​សម្លាប់​លោក​កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​។ នេះ​បើតាម​លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​។​

 

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ដដែល​បានបញ្ជាក់​ទៀតថា មកដល់ពេលនេះ​ក្រសួង​នៅតែ​បន្ត​នីតិវិធី​របស់ខ្លួន ក្នុងការ​តាមរក​មុខ​អ្នក​ដែល​ការ​គំរាម​សម្លាប់​លោក​កឹម សុខា ហើយ​លោក​ក៏​សុខចិត្ត​ទទួល​ការរិះគន់​ផងដែរ ចំពោះ​ការអនុវត្ត​របស់​ក្រសួង​។​

 

​គួរ​រម្លឹក​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៣ គណនី​មួយ​ឈ្មោះ ផែង វណ្ណៈ បាន​បង្ហោះ​រូប​កាំភ្លើង និង​សារ​មួយ​ដែល​បង្ហាញថា “​ទុក​៧​គ្រាប់​ឲ្យ​លោក​កឹម សុខា គ្រាប់​ទី​១​បាញ់​យកដៃ​ឆ្វេង គ្រាប់​ទី​២​បាញ់​យកដៃ​ស្តាំ គ្រាប់​ទី​៣​បាញ់​ជើងឆ្វេង គ្រាប់​ទី​៤​បាញ់​យក​ជើង​ស្តាំ គ្រាប់​ទី​៥​បាញ់​ពោះ គ្រាប់​ទី​៦​បាញ់​បេះដូង និង​គ្រាប់​ទី​៧​បាញ់​ឲ្យ​ចំក្បាល កឹម សុខា​!!!” (​ដោយមាន​រូប​កាំភ្លើងខ្លី និង​គ្រាប់កាំភ្លើង​៧​គ្រាប់​)​។​

 

​កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៣​កន្លងទៅនេះ​លោក យឹម សុវណ្ណ បានដាក់​ពាក្យបណ្តឹង​មួយច្បាប់​គោរព​ជូន​ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយ​ប្តឹង​ជនសង្ស័យ​ឈ្មោះ ផែង វណ្ណៈ ពីបទ​គំរាម​សម្លាប់​ឯកឧត្តម កឹម សុខា ព្រោះ​ជនសង្ស័យ​រូបនេះ​បាន​សរសេរ​នៅលើ Status របស់ខ្លួន​ថា "​ទុក​៧​គ្រាប់​ឲ្យ កឹម សុខា គ្រាប់​ទី​១​បាញ់​យកដៃ​ឆ្វេង គ្រាប់​ទី​២​បាញ់​យកដៃ​ស្តាំ គ្រាប់​ទី​៣​បាញ់​ជើងឆ្វេង គ្រាប់​ទី​៤​បាញ់​ជើង​ស្តាំ គ្រាប់​ទី​៥​បាញ់​ពោះ គ្រាប់​ទី​៦​បាញ់​បេះដូង និង​គ្រាប់​ទី​៧​បាញ់​ចំក្បាល កឹម សុខា !!!" ។

 

​ពាក្យបណ្តឹង​របស់​ឯក​ឧ​ត្ត​ម យឹម សុវណ្ណ បាន​បញ្ជាក់ថា ការផ្សព្វផ្សាយ​នៅលើ Status នៃ​បណ្តាញ​សង្គម Facebook មាន Account ឈ្មោះ ផែង វណ្ណៈ ខាងលើនេះ គឺជា​ការគំរាមកំហែង​អាយុជីវិត​ឯកឧត្តម កឹម សុខា និង​ជាការ​គំរាម​ទៅដល់​អ្នកនយោបាយ​ផ្សេងទៀត ។ លើសពីនេះ ឯកឧត្តម យឹម សុវណ្ណ បាន​សំណូមពរ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មេត្តា​ចាត់វិធានការ​ស៊ើបអង្កេត​ដើម្បី​វែកមុខ​ជនល្មើស​យកមក​កាត់ទោស​តាម ផ្លូវច្បាប់​ជា​ធរមាន និង​ដើម្បី​ទទួលខុសត្រូវ​ចំពោះ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ ក៏ដូចជា​របស់​ឯកឧត្តម កឹម សុខា ផងដែរ​៕

07-9-2015 07-9-2015 (1)

 

Leave a Reply

(*) Required, Your email will not be published