រាជធានីភ្នំពេញ : នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០១៥នេះ មានការផ្លាស់ប្តូរតំណែងអភិបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក យន្ត មីន អតីតមេបញ្ជាការយោធា ខេត្តកោះកុង ត្រូវឡើងកាន់តំណែងអភិបាលខេត្តព្រះសីហនុជំនួស លោក ឈិត សុខុន ដែលនឹងត្រូវចូលនិវត្តន៍។ ដោយឡែកនៅឯស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរីវិញ ក៏មានការផ្លាស់ប្តូរតំណែងស្នងការផងដែរ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយលោកឧត្ដមសេនីយ៍ត្រី ញ៉ែម វ៉ាន់នី ដែលជាស្នងការបច្ចុប្បន្ន ត្រូវផ្លាស់ចេញមកកាន់ តំណែងជាអនុប្រធាននាយកដ្ឋាន គ្រប់គ្រងអាវុធជាតិផ្ទុះ នៅក្រសួងមហាផ្ទៃ ជំនួសដោយលោក តូច យ៉ុន ស្នងការរងទទួលផែនព្រំដែន៕

រូបថត សហការី

រូបថត សហការី

រូបថត សហការី

រូបថត សហការី