ជនសង្ស័យ​ដែល​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច ត្រូវ​សមត្ថកិច្ច​កម្ពុជា​-​ថៃ​ចាប់ខ្លួន​

, , Leave a comment

​រាជធានី​ភ្នំពេញ : កម្លាំង​សមត្ថកិច្ច​នគរបាល​ក​ម្ពុ​ជា​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ថៃ​បានធ្វើ​ការចាប់​ឃាត់ខ្លួន​មុខសញ្ញា​គំរាម​សម្លាប់ លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្មីៗ​នេះហើយ​ការចាប់​ឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៥​នាទី​ល្ងាច ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច​ព្រំដែន​ប៉ោយប៉ែត បន្ទាប់ពី​សង្ស័យ​បាន​ឆ្លងដែន​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​។ នេះ​បើ​យោងតាម​គេហទំព័រ​ផ្លូវការ​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​។​

ជនសង្ស័យឈ្មោះ ផង់ សីហា ដែលគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច ត្រូវសមត្ថកិច្ចកម្ពុជា-ថៃចាប់ខ្លួន។ រូបថត គេហទំព័រអគ្គស្នងការនគរបាលជាតិ

ជនសង្ស័យឈ្មោះ ផង់ សីហា ដែលគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច ត្រូវសមត្ថកិច្ចកម្ពុជា-ថៃចាប់ខ្លួន។ រូបថត គេហទំព័រអគ្គស្នងការនគរបាលជាតិ

 

​តាម​ស​ត្ថ​កិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ មានឈ្មោះ ផង់ សីហា ភេទ​ប្រុស អាយុ ២៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​កន្ទ្រង់​ឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ សមត្ថកិច្ច​បាន​បន្តថា​ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​នគរបាល​ថៃ​ជនសង្ស័យ​ឈ្មោះ ផង់ សីហា ត្រូវបាន​បណ្ដេញចេញ ពី​ប្រទេស​ថៃ​ដោយសារ​ជននេះ​បានរស់នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ហើយ​ត្រូវ​នគរបាល​កម្ពុជា​ចាប់​នៅ​ចំណុច​ព្រំដែន​ប៉ោយប៉ែត​តែម្ដង​។​

 

​ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ និង​បង្ហោះ​សារ​មាន​រូបភាព​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច មែន​ដោយ​ប្រើ​តាម​ទូរស័ព្ទដៃ​ហើយ​កន្លងមក​ជននេះ​ក៏​ធ្លាប់ធ្វើ​សកម្មភាព​ចូល​លួច​លុយ​ព្រះសង្ឃ​ក្នុង​វត្ត នៅ​ស្រុកកំណើត​របស់ខ្លួន​កាលពី​ឆ្នាំ​២០១២​ផងដែរ ហើយ​ក៏បាន​រត់គេចខ្លួន​ទៅធ្វើ​ពលករ​នៅ​ប្រទេស​ថៃ​រហូតមក​។ ទាក់ទង​នឹង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​នេះ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ មន្ត្រី​អ្នកនាំពាក្យ​នគរបាលជាតិ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ ផង់ សីហា ដែល​គំរាម​សម្លាប់​លោក សុខ ទូច តាម Facebook ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​នៅ​ចំណុច​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

 

​ចំណែក​លោក សុខ ទូច មិនអាច​ទាក់ទង​សុំ​ការចាប់អារម្មណ៍​បាន​នៅឡើយ​ទេ​។ លោក​ផៃ ស៊ី​ផាន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៥ ថា ការឃាត់ខ្លួន​បាន​ជនសង្ស័យ​កាលពី​ម្សិលមិញ គឺជា​សារ​មួយ​ដ៏​មាន​សារៈសំខាន់​ជម្រាបជូន​ប្រជាជាតិ​ទាំងមូល​នូវ​ការប្រឆាំង​និង​ការបំបាត់​ឲ្យ​អស់​ដាច់ខាត​នូវ​រាល់​សកម្មភាព​ណា​ដែល​អាច​បំផ្លាញ​សេចក្តីសុខសាន្ត​ជាតិ​ឯកភាព​ជាតិ ជាពិសេស​ចំពោះ​រាល់​ជន ឬ​ក្រុម​ណា​ដែល​យក​ផែនទី​ជា​ទិសដៅ​នៃ​សកម្មភាព​បំបែកបំបាក់​និង​ធ្វើ​ឲ្យ​សង្គមជាតិ​បាត់បង់​សន្តិភាព និង​សណ្តាប់ធ្នាប់​។​

 

​សូមបញ្ជាក់ថា​កាលពី​ចុងខែ​សីហា​កន្លងទៅ​ថ្មីៗ​នេះ​មន្ត្រីជាន់ខ្ពស់​ផ្នែក​កិច្ចការ​ព្រំដែន​ចំនួន​២ រូប ទី​១, គឺ​លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ទី​២, លោកស្រី កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា​ត្រូវបាន​ជន​មិន​ស្គាល់មុខ​គំរាម​សម្លាប់​ជា​បន្តបន្ទាប់​តាមរយៈ​សរសេរ​សារ​បង្ហោះ​តាម​បណ្ដាញ​សង្គម និង​តាម​ទូរស័ព្ទ​ប៉ុន្តែ​ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​នាពេលនេះ​មិនទាន់​ដឹងថា​បានជា​ប់​ពាក់ព័ន្ធ​នឹង​ការ​គំរាម​សំលាប់​លោកស្រី​កុយ ពិសី ដែរ​ឬ​យ៉ាងណា​នោះទេ​៕

 

បណ្តាញសង្គមហ្វេសប៊ុករបស់ជនសង្ស័យបង្ហោះសារមានរូបភាពគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច។ រូបថត គេហទំព័រអគ្គស្នងការនគរបាលជាតិ

បណ្តាញសង្គមហ្វេសប៊ុករបស់ជនសង្ស័យបង្ហោះសារមានរូបភាពគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច។ រូបថត គេហទំព័រអគ្គស្នងការនគរបាលជាតិ

 

Leave a Reply

(*) Required, Your email will not be published