កម្មករ​ស៊ីឈ្នួល​ដឹកឈើ​ម្នាក់ ត្រូវ​សង្កត់​បាក់​.​ក​ស្លាប់​ពេល​ជិះ​គេច​សមត្ថកិច្ច​

, , Leave a comment

​ខេត្តរតនគិរី : បុរស​ជា​អ្នក​ស៊ី​ឈ្មួ​ល​ដឹកឈើ​ឲ្យ​ឈ្មួញ​បាន​ស្លាប់​ភ្លាមៗ ខណៈដែល​កំពុង​ដឹកឈើ ហើយ​ត្រូវ​ម៉ូតូ​ដួល​ហើយ​ឈើ​សង្កត់ពីលើ​បោក​ចំក្បាល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច ភូមិ​តេន​ង​ល់ ឃុំ​យ៉ា​ទុង ស្រុក​អូយ៉ាដាវ​ខេត្តរតនគិរី​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​មានឈ្មោះ​ពៅ រតនា​អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ ជា​កម្មករ​ស៊ី​ឈ្មួ​ល មាន​ទីលំនៅ​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូយ៉ាដាវ ខេត្តរតនគិរី​។ មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​បើក​ម៉ូតូ​ដឹកឈើ ប្រណីត​ប្រភេទ​ធ្នង់​១​ដុំ​ឲ្យ​ឈ្មួញ​ដែលមាន​មុខកាត់​២០​គុណ​៤០ ប្រវែង​២​ម៉ែត្រ​ដោយបាន​បើក​ម៉ូតូ ឡើង​ចំណោត ប៉ុន្តែ​ដោយសារ​ឈើ​នោះ​ធំ និង​ធ្ងន់​បណ្តាល​ឲ្យ​ម៉ូតូ​ហើប​កង់​មុខ​បោក​ក្រឡាប់ ផ្ងារជើង​ឡើងលើ រួច​ហើយក៏​សង្កត់ ចំក្បាល​ជនរងគ្រោះ បែក​ហូរឈាម​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​។​

 

​ក្រោយ​កើតហេតុ​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រូ​សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

 

​ជារឿយៗ​ប្រជាពលរដ្ឋ​ជា​កម្មក​រកស៊ី បើក​ម៉ូតូ​ដឹកឈើ​ឲ្យ​ឈ្មួញ ពិតជា​ប្រថុយ​ទៅនឹង​ប​ញ្ហ​គ្រោះថ្នាក់​បំផុត​ព្រោះ​ពួកគេ​ព្យាយាម​បើក​លឿន គេច​ពី​សមត្ថកិច្ច និង​ការបើក​ឆ្លងកាត់​កន្លែង​ខ្លះ ផ្លូវ​លំបាក​ឡើង​ភ្នំ​ចុះ​ភ្នំ កន្លែង​ខ្លះទៀត​ប្រភេទ​ដី​រអិល ពេល​ភ្លៀង​ធ្លាក់​ម្តងៗ តែងតែ​ជួប​គ្រោះថ្នាក់​ដួល​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ប៉ុន្តែ​ដោយ​ស្ថានភាព​គ្រួសារ​លំបាក​ម្នាក់ៗ​ប្រថុយ​នឹង​គ្រោះថ្នាក់​៕

កំណាត់​ឈើ​ និង​​ម៉ូតូ​ដែល​សង្កត់​ជន​រងគ្រោះ។ រូប​ថត សហការី

កំណាត់​ឈើ​ និង​​ម៉ូតូ​ដែល​សង្កត់​ជន​រងគ្រោះ។ រូប​ថត សហការី

 

Leave a Reply

(*) Required, Your email will not be published