យុវវ័យ នឹង គ្រឿង​ស្រវឹង​

, , Leave a comment

10848022_604721056299988_1234318939380553346_n

​រាជធានី​ភ្នំពេញ : ប្រជាជន​ខ្មែរ​៥៣​ភាគរយ​ចូលចិត្ត​សេព​ស្រាស (spirit) ៤៦ ភាគរយ​ស្រា​បៀរ និង​១​ភាគរយ​គឺ​ស្រាក្រហម ហើយ​អត្រា​នៃ​ការសេព​គ្រឿង​ស្រវឹង​ក្នុងប្រទេស​កម្ពុជា​បាន​កើន​ឡើងជា​លំដាប់​ដល់​សព្វថ្ងៃ​។ នេះ​បើ​យោងតាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក​ឆ្នាំ​២០១៤​។​

 

​យោងតាម​របាយការណ៍​ដដែល​បាន​បង្ហាញថា អត្រា​នៃ​ការសេព​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​បាន​កើនឡើង​តាំងពី​ទសវត្សរ៍​ទី​៩០​មក​។ ជាក់ស្តែង​កម្រិត​នៃ​គ្រឿង​ស្រវឹង​ជាម​ធ្ប​ម​ប្រចាំឆ្នាំ​សម្រាប់​ប្រជាជន​កម្ពុជា​ទូទៅ ដែលមាន​អាយុ​១៥​ឆ្នាំ​ឡើង (Alcohol per capita, 15+ consumption in litres of pure alcohol) គឺ​ម្នាក់​ទទួលទាន ៥៥​លីត្រ​ក្នុង​មួយឆ្នាំ​(២០០៨-២០១០) ក្នុងនោះ​បុរស​ទទួលទាន​៩៦​លីត្រ ចំណែកឯ​ស្ត្រី​មាន​ចំនួន​១៧​លីត្រ​ក្នុង​មួយឆ្នាំ​។ ស្ទើរ​គ្រប់​កម្មវិធី ឬ​ឱកាស​ជួបជុំ​ជាមួយ​ញាតិមិត្ត និង​មិត្តភក្ដិ តាម​ភោជនីយដ្ឋាន ឬ​អាហារ​ដ្ឋា​ន​នានា​នៅ​កម្ពុជា យើង​អាច​សង្កេតឃើញ​ភាគច្រើន​ជា​បុរស​ទទួលទាន​សុរា​។​

 

​ទោះបីជា​យ៉ាងណាក៏ដោយ​ចំនួន​យុវវ័យ​ប្រុស​ស្រី សេព​គ្រឿង​ស្រវឹង​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ដែរ បើទោះបីជា​ស្ត្រី​ដែល​ទទួលទាន​សុរា​ហាក់ដូចជា​មិនទាន់​ទទួលបាន​ការលើកទឹកចិត្ត​ពី​សង្គម​ខ្មែរ​នៅឡើយ​ទេ​ជាពិសេស​ទាក់ទង​នឹង​បញ្ហា​វប្បធម៌​។​

 

​គួរ​ឲ្យ​កត់សម្គាល់ថា អ្នកលេង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ក៏បាន​បង្ហោះ​រូបភាព​យុវតី​ក្នុង​សម្លៀកបំពាក់​ជា សិស្ស​វិទ្យាល័យ​អង្គុយ​ផឹកស្រា​បៀរ​ជាមួយ​មិត្តភក្ដិ ហើយ​ពួកគេ​ក៏​ទទួលបាន​ការរិះគន់​យ៉ាង​ចាស់ដៃ និង​មានមតិ​មិន​ពេញចិត្ត​ចំពោះ​ទង្វើ​របស់​ពួកគេ​ជាច្រើន​ទៀត​។ ភាគច្រើន​ពួកគេ​លើកឡើងថា ការផឹក​ស្រា ឬ​គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​ខូច​កិត្តិយស​ជា​ស្រី្ត​ខ្មែរ និង​ធ្វើ​ឲ្យ​អាប់ឱន​សីលធម៌​សង្គម​ខ្មែរ​ផងដែរ​៕

 150823508e02b442149461c088148 20140705_06b

 

Leave a Reply

(*) Required, Your email will not be published