ទឹម​រដ្ឋា​ ៖ ដោយសារ​ប្រុស នាង​មិន​ដល់​ថ្នាក់​ចងក ឬ​សម្លាប់ខ្លួន​នោះទេ​!

, , Leave a comment

​រាជធានី​ភ្នំពេញ : បើទោះបីជា​បែក​គ្នា​ជាមួយ​សង្សារ​តែ​កញ្ញា ទឹម រដ្ឋា នៅតែ​ពង្រឹង​ខ្លួន​យ៉ាងរឹងមាំ​ឈរជើង​ក្នុង​ពិភព​សិល្បៈ ដោយ​នាង​មិន​ខ្វល់​ពី​ការរិះគន់​ពី​សំណាក់​មហាជន ឬ​មិត្ត​រួម​អាជីព​សិល្បៈ​ឡើយ ភាពក្លាហាន​របស់ ទឹម រដ្ឋា បានធ្វើអោយ​មហាជន​អ្នកគាំទ្រ​មួយចំនួន​កោតសរសើរ​នាង​គ្រប់ៗ​គ្នា​។ កញ្ញា ទឹម រដ្ឋា តារា​ម៉ូ​ដែល​ខ្ពស់ស្រឡះ​រូបនេះ​បាន​ឲ្យ​ដឹងថា និយាយ​រួម​រឿង​នាង និង Zaky គ្មាន​អី​ពាក់ ព័ន្ធ​គ្នា​ទៀតឡើយ ហើយក៏​មិន​ចង់​រំ​ឮ​ក​ឈ្មោះ​គេ​ទៀត​ដែរ​។ កើតមក​មួយ​ជាតិ មនុស្ស​គ្រប់ៗ​រូប​គ្មាន​នរណាម្នាក់​គិត​ត្រូវ​ទាំងអស់​នោះឡើយ តែងតែមាន​ខុស​មួយ​ចាន​ត្រូវ​មួយ​ចាន តួយ៉ាង​ដូច​រូបនាង​អញ្ចឹង​គឺ​មើល​មនុស្ស​ខុសស្រឡះ​ប៉ះចំ​មនុស្ស​ពាល​។​

 

​កញ្ញា ទឹម រដ្ឋា​បាន​បន្តទៀតថា នាង​ជាម​នុស្ស​ស្រី​ម្នាក់​ដែលមាន​ទំ​នួ​ស​ខុសត្រូវ ដូច្នេះ​នាង​មិន​ខ្លាច​ការពិត​នោះទេ ហើយក៏​មិនតូច​ចិត្ត​ដោយសារ​សង្សារ​សុំ​បែក​ទៅ​លេបថ្នាំ ឬ​ចងក​សម្លាប់ខ្លួន​នោះឡើយ មានតែ​ខំ​ពង្រឹង​ខ្លួន​អោយ​រឹងមាំ និង​ឈរ​អោយ​ហ្នឹង ហើយ​ចាប់ផ្តើម​ជីវិត​ថ្មី សម្រុក​យក​ការងារ​ល្អៗ​កុំអោយ​ជន​បោះបង់​យើង​វា​មើលងាយ​។ ទោះយ៉ាងណា​កញ្ញា ទឹម រដ្ឋា​បាន​អះអាងថា នាង​មិនទាន់​សម្លឹង​មើលឃើញ​បុរស​ណា​ម្នាក់​ឡើយ តែបើ​មើលឃើញ​បុរស​ល្អ​ហើយ លើក​នេះ​មិន​បណ្តើរគ្នា​ផ្តេសផ្តាស​អោយ​ទស្សនិកជន​ឃើញ​ទៀត​ទេ​គឺ​ដឹក​ដៃ​គ្នា ចូល​រោងការ​តែម្តង​៕

10646842_338282336350880_7539937214270489071_n rotha3

 

Leave a Reply

(*) Required, Your email will not be published