នាង​ខ្ញុំ​លក់ខ្លួន ដើម្បី​តែ​ការសប្បាយ​ម្តងម្កាល​ប៉ុណ្ណោះ​

, , Leave a comment

 2 (1)

2 (2)

​ស្ថិតក្នុង​សម្លៀកបំពាក់​បែប សិច​ស៊ី សំពត់​មី​នី​ខើច​លើ​ជង្គង់ ពាក់អាវ​សាច់​ក្រណាត់​ស្តើងៗ វាល​ក្លៀក​បញ្ចេញ​សាច់​សខ្ចី ពាក់​ក្រវិល​ជ័រ​ធំៗ ជាមួយនឹង​ម៉ូតូ​ម៉ាក​ស្កូ​ពី ដែល​គួរ​ឲ្យ​ទាក់ទាញ​ដល់​បុរសៗ​ទាំងឡាយ​ដែល​បានឃើញ​នាង​។ រំដួល អាច​ចាត់ទុកថា​ជា​ក្មេងស្រី​អនីតិជន​ម្នាក់​ដែល​មិនទាន់​គ្រប់​អាយុ​ដប់​ប្រាំបី​ឆ្នាំ​ផង បច្ចុប្បន្ន​នាង​កំពុង​សិក្សា​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ នាង​ជា​កូនចៅ​ក្នុង​ត្រកូល​គ្រួសារ​មន្ត្រីរាជការ ដែលមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ ហើយ​ការលក់ខ្លួន​របស់​នាង​គឺ ដើម្បី​យកប្រាក់​ទៅ​សប្បាយ​ម្តងម្កាល​តែប៉ុណ្ណោះ មិនជា​ញឹកញាប់​នោះទេ​។ រំដួល​មាន​មិត្តភក្តិ​ក្មេងស្រី សិស្ស​ដូចគ្នា​ចំនួន​ប្រាំ​នាក់​ទៀត​ដែល​រកស៊ី​លក់ខ្លួន​ដូចជា​រូបនាង​ដែរ ពួកគេ​សុទ្ធ​តែមាន​ខ្សែបណ្តាញ​របស់គេ​សម្រាប់​ទាក់ទង​ហើយ​សម្រាប់តែ​ម៉ូយ​ពិសេសៗ​ប៉ុណ្ណោះ​។​

 

​ចូលដល់​ឆ្នាំនេះ រំដួល​មាន​អាយុ​ទើបតែ​ដប់​ប្រាំពីរ​ឆ្នាំ​ប៉ុណ្ណោះ នាង​ចាប់ផ្តើម​លក់ខ្លួន លើកទីមួយ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១១ តាមពិតទៅ “​រំដួល​” ជា​ឈ្មោះ​ដែល​អ្នកនិពន្ធ​ដាក់​ឲ្យ​ហើយ​អ្វីដែល​រូបនាង​បាន​ប្រព្រឹត្ត​នាពេល​កន្លងមក​រហូត​ដល់ពេលនេះ នាង​មានការ​លាក់បាំង​យ៉ាង​សម្ងាត់​បំផុត​ពី​ក្រុមគ្រួសារ​របស់​នាង​។ នៅក្នុង​ហាង​តែ​គុជ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ នាង រំដួល​បាន​និយាយ​ដោយ​មិន​លាក់លៀម​ថា មូលហេតុ​ដែល​នាំ​ឲ្យ​នាង​ខ្ញុំ​ដាច់ចិត្ត​រកស៊ី​លក់ខ្លួន ម្តងម្កាល​នេះ​មិនមែន​មកពី​គ្រួសារ​របស់​នាង​ខ្ញុំ​ក្រ​នោះទេ តាមពិតទៅ​ក្រុមគ្រួសារ​ប៉ា​ម៉ាក់​របស់​នាង​ខ្ញុំ​មិន​ខ្វះខាត​នោះទេ ហើយ​ប៉ា​ជា​មន្ត្រី​ម្នាក់ ចំណែក​អ្នក​ម៉ាក់​ជា​អ្នកជំនួញ​គឺ​មុនដំបូង​កាលពី​ឆ្នាំ ២០១០ នាង​ខ្ញុំ​ធ្លាប់មាន​សង្សារ​ម្នាក់​ដែលជា កូនអ្នកមាន​អំណាច​ម្នា​ក់ ពេលនោះ​នាង​ខ្ញុំ និង​រូបគេ​បាន​ដើរ​សប្បាយ​ជាមួយគ្នា ជាពិសេស​នៅពេល​នាង​ខ្ញុំ​ទំនេរ​ពី​ការសិក្សា តែងតែ​ដើរលេង​ជាមួយ​គេ ចូល​បារ ចូល​ក្លឹប ចូល​ខារ៉ាអូខេ ឲ្យ​តែ​កន្លែង​ណា​សប្បាយ​នាំគ្នា​ទៅហើយ ចំណែក​ប្រាក់កាស ជួនកាល​គេ​ចេញ ជួនកាល​នាង​ខ្ញុំ​ចេញ​។ នៅពេល​សប្បាយ​មែនទែនទៅ​លួច​ម៉ោង​ចេញពី​សាលា​ដើម្បី​ទៅ​ដើរលេង​ជាមួយ​សង្សារ ប៉ុន្តែ​ក៏ត្រូវ​លៃ​ម៉ោង​ត្រឡប់ទៅផ្ទះ​វិញ​ឲ្យ​ទាន់​ម៉ោង​ចេញពី​សាលា​ដែរ ដើម្បី​កុំ​ឲ្យ​ប៉ា​ម៉ាក់​ចាប់កំហុស​បាន ហើយ​ជាពិសេស​ឆ្លៀតពេល​ទៅ​រៀន​គួរ​ក្រៅ​ម៉ោង គឺ​មិនសូវ​បាន​ចូលរៀន​គួរ​នោះទេ​។​

 

​កាលណោះ​នាង​ខ្ញុំ និង​សង្សារ​បាន​ស្រឡាញ់គ្នា​ផ្អែមល្ហែម​មែនទែន ហើយ​មាន​គម្រោង​រៀបការ​ជាមួយគ្នា​ថែមទៀត ប៉ុន្តែ​ក្តី​រំពឹង​របស់​នាង​ខ្ញុំ​កាលពី​ពេលនោះ​ត្រូវ​រលាយ​អស់ ដោយសារ​នៅក្នុង​ខែកញ្ញា ឆ្នាំ ២០១០ នាង​ខ្ញុំ និង​សង្សារ បាន​ទាស់ទែង​គ្នា ដោយ​នាង​ខ្ញុំ​ដឹងថា គេ​មាន​ស្រី​ផ្សេង​ម្នាក់ទៀត​ក្រៅពី​នាង​ខ្ញុំ​។ ចាប់ពីពេលនោះ​មក នាង​ខ្ញុំ​បាន​បែកបាក់​ជាមួយ គេ​រហូតមកដល់​សព្វ​ថ្ងៃនេះ ។ ដូច្នេះ​តាំងពី​ពេល​នោះមក នាង​ខ្ញុំ​មិនមាន​សង្សារ​ទៀត​នោះទេ ប៉ុន្តែ​បាន​ដើរលេង​ជាមួយ​មិត្តភក្តិ​ប្រុស​ស្រី​ធម្មតា​ឲ្យ​តែ​នឹកឃើញ​ចង់​ដើរលេង​សប្បាយ​គឺ​នាំគ្នា​ចេញពី​សាលា​ទៅលេង​តាម​ក្លឹប ឬ​ទៅ​កន្លែង​សប្បាយៗ ហើយ​កន្លែង​សប្បាយៗ​នៅក្នុង​ទីក្រុង​ភ្នំពេញ នាង​ខ្ញុំ​ស្គាល់​ដើរ​តែ​ទាំងអស់​មិនសូវ​ចន្លោះ​នោះទេ ។ ប្រាក់​សម្រាប់​យកទៅ​ដើរ លេង​នាពេលនោះ​គឺ​បានមកពី​ការ​សន្សំ​ដែល​ប៉ា​ម៉ាក់​ឲ្យ​សម្រាប់​ទុក​ទៅ​រៀន ប៉ុន្តែ​ដល់ពេល​ដើរលេង​យូរៗ​ទៅ នាង​ខ្ញុំ​មិនសូវ មាន​ប្រាក់​ដើរលេង​នោះទេ ហើយ​ប្រាក់​ដែល​ប៉ា​ម៉ាក់​ឲ្យ​សម្រាប់តែ​ទៅ​រៀន​ប៉ុណ្ណោះ ហើយ​តម្រូវការ​ក៏​ច្រើនជាង​មុន​កាលពី មាន​សង្សារ​ប្រាក់​ចំណាយ​ក្នុងការ​ដើរលេង​ភាគច្រើន​គឺ​សង្សារ​ជា​អ្នកចំណាយ​។​

 

​នៅ​ថ្ងៃមួយ​មាន​មិត្តភក្តិ​ស្រី​ម្នាក់​បបួល​នាង​ខ្ញុំ​ដើរលេង តែ​នៅពេលនោះ នាង​ខ្ញុំ​ក៏បាន​ឆ្លើយតប​ទៅវិញ​ថា គ្នា​មិនមាន​ប្រាក់​នោះទេ ប៉ុន្តែ​គេ​ឆ្លើយ​មកវិញ​ថា កុំ​បារម្ភ​ពី​ប្រា​ក់មាន​គេ​ចេញ​ហើយ ពេលនោះ​នាង​ខ្ញុំ​ក៏​ទៅ​ដើរលេង​ជាមួយ​គេ នៅ​គ្រា​ដែល​ដើរលេង​នោះ មិត្តភក្តិ​ស្រី​របស់​នាង​ខ្ញុំ​ម្នាក់​នោះបាន​និយាយប្រាប់​នាង​ខ្ញុំ​ថា បើ​ចង់​មាន​ប្រាក់​ដើរលេង​សប្បាយ​ហ៊ឺហា រកស៊ី​លក់ខ្លួន​ទៅ ប៉ុន្តែ​លក់ខ្លួន​ម្តងម្កាល​បាន​ហើយ កុំ​ឲ្យ​គេ​ចាប់អារម្មណ៍ និង​កុំ​ឲ្យ​អ្នកផ្ទះ​ដឹង​ហើយ​រូបគេ​ជា​អ្នករក​ម៉ូយ​ឲ្យ​។ មុនដំបូង​នាង​ខ្ញុំ​មិនទាន់​ដាច់ចិត្ត​ធ្វើ​ដូច្នេះ​ភ្លាម​នោះទេ រយៈពេល​មួយខែ​ក្រោយមក ដោយសារតែ​នាង​ខ្ញុំ​ចង់​ដើរលេង​សប្បាយ ដូច​កាលពី​ពេលមុន ហើយ​មិត្តភក្តិ​ស្រី​របស់​នាង​ខ្ញុំ​ម្នាក់​នោះបាន​រក​ម៉ូយ​ឲ្យ​នាង​ខ្ញុំ ដែល​បុរស​ម្នាក់​នោះ​មាន​វ័យ​ប្រហែល​ជាង​សែសិប​ឆ្នាំ ដែលជា​អ្នកមាន​ម្នាក់​ជិះ​រថយន្ត​ទំនើប នៅពេល​គេ​ឃើញ​នាង​ខ្ញុំ គេ​ឲ្យ​តម្លៃ​ខ្លួន​នាង​ខ្ញុំ មួយរយ​ហាសិប​ដុល្លារ ដោយសារ​នាង​ខ្ញុំ​ឃើញ​គេ​ជា​អ្នកមាន នាង​ខ្ញុំ​បាន​ទារ​ថ្លៃ​ពី​គេ​ចំនួន​ពីរ​រយ​ហាសិប​ដុល្លារ ទើប​នាង​ខ្ញុំ​ព្រមទៅ​ជាមួយ ពេល​នោះគេ​យល់ព្រម​តាម​តម្លៃ​ដែល​នាង​ខ្ញុំ​ទារ មួយ​រំពេច​នោះគេ​ក៏បាន​ដឹក​នាង​ខ្ញុំ​ទៅកាន់​សណ្ឋាគារ​មួយ​នៅក្នុង​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ពេលនោះ​នាង​ខ្ញុំ​បាន​ដេក​ជាមួយ​គេ​ជិត​បី​ម៉ោង ហើយ​គេ​បាន​ឲ្យ​ប្រាក់​នាង​ខ្ញុំ​ភ្លាម​។ រយៈពេល​ពីរ​ខែក្រោយ​មកទៀត គេ​បាន​ហៅ​នាង​ខ្ញុំ​ទៅ​ដេក​ម្តងទៀត ដោយ​គេ​ឲ្យ​ប្រា​ក់នាង​ខ្ញុំ​ចំនួន​បួន​រយ​ដុល្លារ ដោយ​គេ​ឮ ថា​នាង​ខ្ញុំ​ចង់​ដូរ​ម៉ូតូ​។​

 

​ក្រោយៗ​មកទៀត គេ​តែងតែ​ហៅ​នាង​ខ្ញុំ​ទៅ​ដេក​ញឹកញាប់ ដោយ​គាត់​ចិត្ត​ទូលាយ គាត់​តែងតែ​ឲ្យ​ប្រា​ក់នាង​ខ្ញុំ​ចាយ​ច្រើន ប៉ុន្តែ​នាង​ខ្ញុំ​បាន​ស្គាល់​បុរស​ម្នាក់​នោះ​ហើយ​បាន​ដេក​ជាមួយ​គេ​ចំនួន​ប្រាំ​ដង​ប៉ុណ្ណោះ ដោយសារតែ​ខ្លាច​បែកការ នាង​ខ្ញុំ​ក៏បាន​ប្តូរ​លេខ​ទូរស័ព្ទ ដើម្បី​ឈប់​ទំនាក់ទំនង​ជាមួយ​បុរស​ម្នាក់​នោះ ព្រោះ​ខ្លាច​ប៉ា​ម៉ា​ក់នាង​ខ្ញុំ​ដឹង​។ នាង​ខ្ញុំ​បាន​ផ្អាក​មួយរយៈ ប៉ុន្តែ​រយៈពេល​ពីរ​ខែក្រោយ​មកទៀត នាង​ខ្ញុំ​ចង់​ដើរលេង នាង​ខ្ញុំ​បាន​ទៅ​ដេក​ជាមួយ​បុរស​ម្នាក់ទៀត ដែលជា​មន្ត្រី​អ្នកមានអំណាច​ម្នាក់​តាម​ការណែនាំ​របស់​មិត្តភក្តិ ដែល​បុរស​ម្នាក់​នោះ​មាន​វ័យ​ជិត​ហាសិប​ឆ្នាំ ដោយសារតែ​គាត់ ស្រឡាញ់ និង​អាណិត​នាង​ខ្ញុំ គាត់​បាន​ឲ្យ​ប្រាក់​នាង​ខ្ញុំ​រហូតដល់​ទៅ​ប្រាំ​រយ​ដុល្លារ នៅពេល​នាង​ខ្ញុំ​ដើរលេង​សប្បាយ​ចាយប្រាក់​អស់ នាង​ខ្ញុំ​តែងតែ​លក់ខ្លួន​ទៀត មាន​មិត្តភក្តិ​របស់​នាង​ខ្ញុំ​បួន ឬ​ប្រាំ​នាក់​ទៀត​ដែលជា​សិស្សសាលា​ដែរ​នោះបាន​រកស៊ី​លក់ខ្លួន ដូចជា​រូបនាង​ខ្ញុំ​ដែរ ប៉ុន្តែ​លក់ខ្លួន​ដើម្បី​យកប្រាក់​ទៅ​សប្បាយ​ម្តងម្កាល​ប៉ុណ្ណោះ​។​

 

​ដោយសារតែ​វល់​នឹង​ការ​ដើរលេង​សប្បាយ​ខ្លាំងពេក រំដួល និយាយថា ធ្វើ​ឲ្យ​នាង​ទៅ​រៀន​មិនបាន​ជាប់លាប់​ដូច​កាល​ពីមុន​នោះទេ ដែល​ធ្វើ​ឲ្យ​នាង​រៀន​ត្រួតថ្នាក់​ទី ១១ មួយឆ្នាំ​ទៀត​។ កន្លងមក​ធ្លាប់មាន​ភ្ញៀវ​ជាម​ន្ត្រី​យោធា​ជាន់ខ្ពស់​ម្នាក់​ដែល​ស្រឡាញ់ និង អាណិត​នាង​នៅពេលដែល​នាង​និយាយថា ចង់​ដូរ​ម៉ូតូ​បន្ទាប់ពី​ដេក​ជាមួយ​ម្នាក់​បាន​ចំនួន​ពីរដង​រួចមក​គេ​បាន​ឲ្យ​ប្រា​ក់នាង​ចំនួន​មួយ​ពាន់​ប្រាំបីរ​រយ​ដុល្លារ បន្ទាប់ពី​បាន​ប្រាក់​ហើយ​នាង​បាន​បិទ​ទូរស័ព្ទ​មួយរយៈ នៅពេល​ដើរ​សប្បាយ​ចាយ ប្រាក់​អស់​ទើប​នាង​បើក​ទូរស័ព្ទ​រកប្រាក់​ដើម្បី​សប្បាយ​បន្តទៀត ហើយ​នាង​តែងតែ​ធ្វើ​ដូច្នេះ​ជានិច្ច​។​

 

​ជា​រៀងរាល់ថ្ងៃ រំដួល តែងតែ​ទៅ​សាលារៀន​ដូច​សិស្ស​ដទៃទៀត ប៉ុន្តែ​នៅពេល​មាន​អ្នក​ណាត់​ដើរលេង ពេល​ចេញពីផ្ទះ​ស្លៀក​ញក់​សម្លៀកបំពាក់​ជា​សិស្ស​ធម្មតា តែ​នៅក្នុង​កា​តាប​របស់​នាង​មាន​សម្លៀកបំពាក់​សម្រាប់​ដើរលេង​មួយ​សម្រាប់ នៅពេល​ចេញ​ផុតពី​ផ្ទះ​ដល់​ស្ថានីយ​ចាក់​សាំង នាង​តែងតែ​ចូល​ផ្លាស់ប្តូរ​សម្លៀកបំពាក់​នៅ​ក្នុង​បន្ទប់ទឹក ជួនកាល​ទៅ​ផ្លាស់ ប្តូរ​សម្លៀកបំពាក់​នៅក្នុង​បន្ទប់ទឹក​តាម​សួនច្បារ តាម​មាត់ទន្លេ​។​

 

​រំដួល និយាយថា ដោយសារតែ​ប៉ា​ម៉ាក់​របស់​នាង​មានការ​មមាញឹក​ជាមួយ​ការងារ​ពេក ពួកគាត់​មិនមាន​ពេល​តាម​រូបនាង​ឡើយ​។ រាល់ថ្ងៃនេះ​ប៉ា​ម៉ាក់​របស់​នាង​មិនបាន​ដឹងថា​នាង គេច​សាលា ឬ​ប្រព្រឹត្ត​នូវ​អំពើ​មិន​គប្បី​នោះទេ ដោយ​ពួកគាត់​គ្រាន់តែ​ដឹងថា នាង​ដើរលេង​ច្រើន ហើយ​ពួកគាត់​តែងតែ​ប្រៀនប្រដៅ​នាង​កុំ​ឲ្យ​ដើរលេង​ច្រើន​៕

 

 

Leave a Reply

(*) Required, Your email will not be published