សង្គ្រាម​បងប្អូន ៖ ធ្វើ​ឲ្យ​កញ្ញា មាស ថន​ស្រី​ណៃ មាន​ទឹកមាត់​លេប​

, , Leave a comment

04-9-2015

រាជធានី​ភ្នំពេញ : អតីត​កញ្ញាឯក​ទេសច​រណ៍ កញ្ញា មាស ថន​ស្រី​ណៃ កំពុងតែ​ក្រសោប​បាន​តំណែង​តួឯក​លើកដំបូង​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​ក្នុ ង​ឆ្នាំ​២០១៥ រឿង សង្គ្រាម​បងប្អូន របស់​ក្រុមហ៊ុន​ខ្មែរ CBN ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​GMA7 របស់​ហ្វីលីពីន ផលិត​ខ្សែភាពយន្ត​រួមគ្នា ដើម្បី​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​។​

 

​អតីត​កញ្ញាឯក​ទេសច​រណ៍ កញ្ញា មាស ថន​ស្រី​ណៃ​បាន​ប្រាប់ថា នាង​ពិត​ជាមាន​អារម្មណ៍​រំភើប​ជាខ្លាំង ដោយ​ខាង​ក្រុមហ៊ុន​ផលិត​កុន​ខ្មែរ CBN បាន​ជ្រើស​រូបនាង​អោយ​សម្តែង និង​គ្រង​តួឯក​ជាមួយ​តារា​ល្បីៗ​ដែល​មកពី​ប្រទេស​ហ្វីលីពីន​។ កញ្ញា មាស ថន​ស្រីនាថ​បាន​អោយដឹងទៀតថា តាមរយៈ​ខ្សែភាពយន្ត​មួយ​នេះ​នាង​មានសង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​បងប្អូន​ខ្មែរ​ក្នុង និង​ក្រៅ​ស្រុក ហើយ​តាមរយៈ​ខ្សែភាពយន្ត​នេះ​ខាង​ផលិតកម្ម GMA7 របស់​ហ្វីលីពីន​ត្រៀម​យកទៅដាក់​បញ្ចាំង និង​ប្រកួត​លើ​ឆាក​អន្តរជាតិ ទូទាំងប្រទេស​អាស៊ាន​ជា​មិត្ត​។​

 

​គូរ​បញ្ជាក់​ផងដែរ​ថា ខ្សែភាពយន្ត​រឿង សង្គ្រាម​បងប្អូន ដែល​ដាក់​បញ្ចាំង​នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៥ នៅតាម​រោងភាពយន្ត​ទំនើបៗ​ក្នុង​រាជធានី​ភ្នំពេញ​៕

04-9-2015 (1)  04-9-2015 (3)

04-9-2015 (2)

 

Leave a Reply

(*) Required, Your email will not be published