បើតាមការស្ទង់មតិ និងការស្រាវជ្រាវរបស់ក្រុមអ្នកជំនាញផ្នែកផ្លូវភេទបានឲ្យដឹងថា ស្ត្រីភាគច្រើនមាន ការភ័យខ្លាចនៅពេលឡើងគ្រែលើកដំបូង ហើយអ្វីដែលធ្វើឲ្យនាងភ័យខ្លាចនោះមានដូចខាងក្រោមនេះ ។
នាងខ្លាចដៃគូមានប្រដាប់ភេទធំ ហើយវែង
ស្ត្រីជាច្រើនមិនហ៊ានរួមភេទ ព្រោះតែគេខ្លាចប្រដាប់ភេទបុរសធំ។ ពួកគេគិតថា បើធំម្ល៉ឹងៗពិតជាធ្វើឲ្យឈីចាប់ជាមិនខាន។ នេះជាមូលហេតុចម្បងទី១ ដែលធ្វើឲ្យស្ត្រីមួយចំនួនសុខចិត្តរក្សាទុកព្រហ្មចារីយ៍របស់ខ្លួនដោយមិនអើពីនឹងរឿងលើគ្រែ ពីព្រោះស្ត្រីភាគច្រើនចាត់ទុកព្រហ្មចារីគឺជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន។ ពួកគេចង់រក្សាទុកជូនបុរសជាគូរគ្រងរបស់ខ្លួននៅថ្ងៃអនាគត។ លើសពីនេះការនិយាយប្រាប់តៗគ្នាថា បាត់បង់ព្រហ្មចារីយ៍ដំបូងធ្វើឲ្យយើងឈឺចាប់ខ្លាំងណាស់ទើបធ្វើឲ្យស្ត្រីកាន់តែភ័យខ្លាច។
នាងខ្លាចការឈឺចាប់
ឈឺចាប់ គឺជាការភ័យលំដាប់ទី២ ប៉ុន្តែការឈឺចាប់នេះនឹងប្តូរមកវិញនូវភាពស្រណុកស្រួលពេលក្រោយ។ នៅពេលរួមភេទលើកដំបូងម្តង ឬពីរដងវាអាចនឹងធ្វើឲ្យនាងមានការឈឺចាប់ ប៉ុន្តែចាប់ពី៣ ទៅ៤ដងឡើងទៅការឈឺចាប់ក៏ថយចុះហើយភាពស្រណុកស្រួលក៏កើតមានដែរ។
នាងខ្លាចចេញខ្យល់ពេលកំពុងរួមភេទ
វាអាចជាកាអៀនខ្មាស់មួយដែរចេញខ្យល់ពេលកំពុងប្រតិបត្តិការ។ ម្យ៉ាងវាអាចធ្វើឲ្យបុរសជាដៃគូរអស់អារម្មណ៍។ តាមអ្នកជំនាញបានឲ្យដឹងថាខ្យល់ដែលចេញពីប្រដាប់ភេទស្ត្រីមិនមានអារម្មណ៍ល្អ ឬភាពស្រណុកស្រួលជាមួយនឹងក្បាច់រួមភេទមួយចំនួន។
នាងបារម្ភខ្លាចមានផ្ទៃពោះ
ស្ត្រីស្ទើតែគ្រប់គ្នាតែងតែខ្លាចមានផ្ទៃពោះបន្ទាប់ពីររួមភេទដោយមិនប្រើស្រោមអនាម័យ។ ការរួមភេទដោយមិនប្រើស្រោមអនាម័យពិតជាបន្ថែមនូវភាពស្រណុកស្រួលខ្លាំងប៉ុន្តែវាក៏ប្រឈមនឹងការមានផ្ទៃពោះឫឆ្លងរោគផ្សេងៗ ផងដែរ ជាពិសេសសម្រាប់អ្នកមិនបានត្រៀមខ្លួនជាមុន៕