តើ​ពេលណា​ខ្លះ​ក្រៅពី​ពេលយប់​ពេលណា​ដែល​អាច​រួមភេទ​បាន​

, , Leave a comment

Couple gets caught while making love

​ការរួម​ភេទ​អាច​ផ្តល់​ភាពស្រណុកសុខស្រួល​ដូច​សេចក្តីប្រាថ្នា​ ហើយ​វា​ក៏បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​ផងដែរ​ ប៉ុន្តែ​ក្រៅពី​ការរួម​ភេទ​នាពេល​យប់​តើ​មាន​បែបណា​ខ្លះទៀត​ដែល​យើង​អាច​រួមភេទ​ហើយ​ទទួលបាន​ផល​ល្អ​ដល់​សុខភាព​នោះ​? ប្រសិនបើ​អ្នក​ខកខាន​មិនបាន​រួម​ភេទ​នៅពេល​យប់​អ្នក​ក៏​អាច​រួមភេទ​នៅពេល​ថ្ងៃ​ក៏បាន​ដែរ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​អំពី​កាល​វេលា​ដ៏​សមស្រប​ទើប​ការរួម​ភេទ​នោះ​ទទួលបាន​ផល​ល្អ​ដល់​សុខភាព​។ នៅពេល​ព្រឹក គឺ​ល្អប្រសើរ​សម្រាប់​សុខភាព​ដូចជា​ការហាត់​ប្រាណ​ដែរ បើ​ក្នុងករណី​អ្នក​ខកខាន​មិនបាន​រួម​ភេទ​នាពេល​យប់​សូមកុំ​បារម្ភ​ការ​រួមភេទ​ពេលព្រឹក​ព្រហាម គឺជា​ពេលវេលា​ដែល​រា​ង្គ​កាយ​របស់​បុរស​រឹងមាំ​និង​មាន​អារម្មណ៍ល្អ​ជាទីបំផុត​ដូច្នេះ​វា​ស័ក្តិសម​សម្រាប់​អ្នក​ក្នុងការ​ជ្រើស​រើសយក​ពេលនោះ​រួមភេទ​មុនពេល​ងួ​ត​ទឹក​។​

 

​ចំណែក​នៅពេល​ថ្ងៃត្រង់​ក៏​ល្អ​ដែរ​សម្រាប់​ជម្រើស​មួយ​នេះ​អ្នក​អាចអនុវត្ត​មួយ​សប្តាហ៍​ម្តង​ក្នុងការ​បំបាត់​ការ​ស្មុគស្មាញ​។ ចំណែក​ពេលវេលា​ដែល​អំណោយផល​បំផុត​គឺ​មួយ​ម៉ោង​មុនពេល​ថ្ងៃត្រង់​(​អាច​ម៉ោង​៩​ជាង ឬ​ម៉ោង​១០)​។ អ្នកជំនាញ​ជឿថា ការធ្វើ​បែបនេះ​អាច​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ និង​ស្រលះ​ខ្លួន​ប្រសើរ​ជាង​ពេលមុន​ដែល​អ្នក​ធ្លាប់​ទទួលបាន​ពី​ការ​រួមភេទ​។ ហើយ​មួយទៀត​ចុងក្រោយ​គី​ក្រោយ​ញ៉ាំ​អាហារ​ឆ្អែត​បន្តិច​មក​បើ​អ្នក​អាច​រួមភេទ​បាន​នោះ​វារិត​តែ​ល្អ​ព្រោះ​ការរួម​ភេទ​វា​ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ​របស់​អ្នក​ប្រៀបដូចជា​នៅពេល​អ្នក​ញ៉ាំ​ឆ្អែត​ជ្រុល​អ្នក​បាន​ក្រោកឈរ​ធ្វើ​ចលនា​ដូច្នេះ​ដែរ​៕

 

Leave a Reply

(*) Required, Your email will not be published