ដើម្បី​សហគមន៍​អាស៊ាន​ពិតប្រាកដ​ជា​របស់​ប្រជាពលរដ្ឋ​

, , Leave a comment

aa

​ការផ្តើមគំនិត​បង្កើត​សហគមន៍​អាស៊ាន គឺជា​គោលដៅ​ដើមដំបូង​គិតពី​ពេល​សមាគម​បណ្ដា​ប្រជាជាតិ​អាស៊ី​-​អាគ្នេយ៍ (​អាស៊ាន​) ត្រូវបាន​បង្កើតឡើង​។ រហូតមកដល់​ពេលនេះ​ដំណើរ​ក​សា​ង​​សហគមន៍​បាន​ឈានចូល​ដំណាក់កាល​ចុងក្រោយ ដោយមាន​ការប្តេជ្ញាចិត្ត​ខ្ពស់បំផុត​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ចំនួន​១០​។ ប៉ុន្តែ​ចំពោះ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​នីមួយៗ ការ​ប​ង្កើ​ត​​សហគមន៍​អាស៊ាន នឹង​នាំមក​នូវ​ផលប្រយោជន៍​ណាខ្លះ​សម្រាប់​គេ និង​ការផ្លាស់ប្តូរ​ពី​សមាគម​ដល់​សហគមន៍​មាន​អត្ថន័យ​អ្វីៗ យ៉ាងម៉េច​នោះ​គ្មាន​ណោ ណា​បានដឹង​ឲ្យ​គ្រាប់​គ្រា​ន់​បញ្ហា​នេះ​បានឡើយ​។​

 

​ដោយហេតុនេះ​ការផ្សព្វផ្សាយ និង​លើកកម្ពស់​ចំណេះដឹង​សម្រាប់​ប្រជាពលរដ្ឋ​កំពុង​ត្រូវបាន​ប្រទេស​អាស៊ាន​ជំរុញ​យ៉ាងខ្លាំង​សំដៅ​ត្រៀប​រៀបចំ​ឲ្យ​ការ​កំណើត​របស់​សហគម​ន៍​មួយ​ដែល​កំពុង​ខិត​មក​ជិត​។ “​ខ្ញុំ​ស្គាល់​ដល់​សមាហរណកម្ម​អាស៊ាន​។ ប៉ុន្តែ​ដំណាក់កាល​អ្វី​យ៉ាងម៉េច​ជំហាន​ទាក់ទង​ផ្ទាល់​យ៉ាងម៉េច យើងខ្ញុំ​មិនដឹង​ច្បាស់​នៅឡើយ​ទេ​”​។​

 

“​ក្នុងឋានៈ​ជា​ប្រជាពលរដ្ឋ​អាស៊ាន​មួយ​នាក់​ខ្ញុំ​គ្រាន់តែ​គិតថា​៖ ក្នុងពេល​សហគមន៍​អាស៊ាន​ត្រូវបាន​បង្កើត យើង​អាច​ទិញ​បណ្ដា​មុខទំនិញ​របស់​ប្រទេស​អាស៊ាន​នានា​ងាយស្រួល​ថែម​ទៀ​ត។ ផ្ទុយទៅវិញ​​ប្រទេស​អាស៊ាន​ផ្សេងៗ ទៀត​អាច​ទិញ​ផលិតផល​របស់​ប្រទេស​ជា​សមាជិក​ដែល​ត្រូវបាន​នាំចូល​ក្នុងប្រទេស​គេ​ដែរ​។ តាមរយៈ​នោះ​ការយោគយល់​គ្នា​ទៅវិញទៅមក​រវាង​ប្រជាជន​បណ្ដា​ប្រទេស​អាស៊ាន​នឹង​ត្រូវបាន​បង្កើន​” ។​

 

​នេះ​គឺជា​ការចែករំលែក​រប​ស់​ប្រជាពលរដ្ឋ ពោល​ខាងលើ​ក្នុងនោះ​មាន​តំណាង​ក្រុមហ៊ុន​មួយរូប​បា​នស​ឲ្យ​ឃើញ​នូវ​ស្ថានភាព​ជាក់ស្តែង​នាបច្ចុប្បន្ន​ស្តីពី​កម្រិត​ចំណះ​ដឹង​របស់​ប្រជាពលរដ្ឋ នៃ​ប្រទេស​អាស៊ាន​នីមួយៗ អំពី​សហគមន៍​អាស៊ាន​។ ការខ្វះខាត​ចំណះ​ដឹង​អំពី​សហគមន៍​និង​ប្រទេស​ជា សមាជិក​ក្នុង​សហគមន៍ គឺជា​ការសាកល្បង​ចំពោះ​ដំណើការ​កសាង​សហគមន៍ វប្បធម៌​សង្គម​អាស៊ាន  (ASCC)​។​

 

“​សហគមន៍​អាស៊ាន​មិន​គ្រាន់តែ​ជា​កម្មសិទ្ធិ​ដោយឡែក​របស់​ថ្នាក់ដឹកនាំ និង​រដ្ឋាភិបាល​នោះទេ ប្រជាពលរដ្ឋ​អាស៊ាន​។ ប្រជាពលរដ្ឋ គឺជា​អ្នកអនុវត្ត​ជំរុញ និង​សុ​ក្រិដ​អង្គការ​នេះ​។ ដោ​យ​ហេ​តុនេះ​សហគមន៍​នេះ​ត្រូវធ្វើ ដើម្បី​ប្រជា​ពល​ឆ្ពោះទៅ​ប្រជាជន​និង​ប្រសិនបើ​ប្រជាជន​ជឿជាក់​គេ​នឹង​អនុវត្ត​ប្រកបដោយ​ជោគជ័យ​បាន​។ ក្នុង​រយៈពេល​កន្លងទៅ​បណ្ដា​សកម្មភាព​ជួប​ប្រាស្រ័យ​ប្រជាជន​ត្រូវបាន​រៀបចំឡើង​ជាច្រើន ប៉ុន្តែ​ខ្ញុំ​គិតថា​៖ នោះ​មិន​គ្រាប់​គ្រាន់​ទេ​។ ដើម្បី​ត​ភ្ជាប់​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​អំពី​សហគមន៍​” រួមជាមួយ​ការត្រៀម​រៀបចំ​ឲ្យ​យន្តការ​សមស្រប​មួយ​សម្រាប់​សមាជិក សហគមន៍​ជំនួស​ឲ្យ​សមាគម​មុន​នោះ ប្រទេស​អាស៊ាន​ទាំងឡាយ​សុទ្ធតែ​ត្រៀម​រៀបចំ​យ៉ាងសកម្ម​សំរាប់​ចំណះ​ដឹង​របស់​ប្រជាពលរដ្ឋ​ស្តីពី​សហគមន៍​មុនពេល​កាល​កំណើត​។​

 

​បណ្ដា​សកម្មភាព​ដូចជា​៖ វេទិការ​ការជួប​ប្រាស្រ័យ​ប្រជាជន សិក្ខាសាលា ការតាំង​ពិ​ពណ៌​អំពី​អាស៊ាន​ត្រូវបាន​អនុវត្ត​ព្រមៗ​គ្នា​នៅ​ប្រទេស​ជា​សមាជិក ទាំងអស់​។​ “​បណ្ដា​កម្មវិធី​ត្រូវបាន​អនុ​វត្ត​យ៉ាងខ្លាំង​ក្លា​នៅ​ប្រទេស​និ​មួយៗ​ដូច្នេះ​បា​នស​ឲ្យ​ឃើញ​នូវ​ការប្តេជ្ញាចិត្ត​របស់​អាស៊ាន​ក្នុង​ការកសាង​សហគមន៍​រួម ក្នុងនោះ ប្រជាពលរដ្ឋ​គឺជា​កត្តា​ស្នូល​។ ប្រទេស​អាស៊ាន​ទាំ​ង​ឡា​យ​​កំពុង​ខំប្រឹងប្រែង​អស់ ពី​កំលាំងកាយ​ចិត្ត​ដើម្បី​រួមចំណែក​សំរាប់​សហគមន៍​អាស៊ាន​។

 

​នាបច្ចុប្បន្ន ចំនួន​ប្រជាជន​វ័យក្មេង (​ក្រោយ​អាយុ ៣០ ឆ្នាំ​) ក្នុង​តំបន់​គឺ ៣២០​លាន​នាក់​។ នេះ​គឺជា​កំលាំង​ដែល​នឹង​បង្កើតឡើង​ការផ្លាស់ប្តូរ​សំខាន់ សម្រាប់​អាស៊ាន ពី​សមាគម​ដល់​សហគមន៍​។ ម្ចាស់ការ​សមាហរណកម្ម ស្វែងរក​ឱកាស​ដែល​សហគមន៍​នាំមក​ជូន​គឺជា​របៀប​ដែល​ជំនាន់​វ័យក្មេង​។​

 

​ផ្សាភ្ជាប់​ជាមួយ​ប្រជាជន កសាង​សង្គម​បម្រើ​ល្អ​បំផុត​សម្រាប់​ប្រជាជន គឺជា​គោលដៅ​មួយ​ក្នុងចំណោម​គោលដៅ​សំខាន់​ដែល​បណ្ដា​ប្រទេស​អាស៊ាន​កំពុង​ឆ្ពោះទៅ​។ ដោយមាន​សកម្ម​ភាពជា​ក​ស្តែង​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​និ​មួយៗ និង​ចំណះ​ដឹង​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ សហគមន៍​អាស៊ាន​មួយ​ពោរពេញ​ទៅដោយ​អត្ត​សញ្ញា ណ​វប្បធម៌​ឯកភាព​ក្នុង​ភាពសម្បូរ​បែប​កំពុង​កកើតឡើង​៕

20130320135219

 

Leave a Reply

(*) Required, Your email will not be published