រាជធានីភ្នំពេញ : នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ នេះ គណៈរដ្ឋមន្ត្រី បានរៀបចំពិធីប្រគល់ និងទទួលផែនទីមកពីប្រទេសបារាំង។ ពិធីនេះក៏ដាក់ឲ្យសាធារណជនផ្ទៀងផ្ទាត់ផែនទី របស់រាជរដ្ឋាភិបាលក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាម និងផែនទីដែលទើបមកពីប្រទេសបារាំងនេះផងដែរ។
កម្មវិធីផ្ទៀងផ្ទាត់ផែនទីមកពីប្រទេសបារាំង ត្រូវធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។ ក្រៅពីនោះក៏មានការចូលរួមពីមន្ត្រីគណបក្សនយោបាយទាំង៣ ដូចជា គណបក្សប្រជាជនកម្ពុជា៥រូប, គណបក្សសង្គ្រោះជាតិ៥រូប និងគណបក្សហ្វ៊ុនស៊ិនប៉ិច ៥រូប រួមនឹងតំណាងស្ថាប័នព្រឹទ្ធសភា និងរដ្ឋសភា ព្រមទាំងតំណាងឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមចំនួន២រូប លោក បណ្ឌិត សុខ ទូច និងសហការី នៃរាជបណ្ឌិត្យសភាចំនួន៣រូប និងទីប្រឹក្សារដ្ឋាភិបាល ដែលជាជនជាតិបរទេសមួយចំនួន៕
រូបភាព ៖ សហការី