តេង លក្ខិណា ស្ងប់ស្ងាត់​តែ​ហ៊ឺហារ​

, , Leave a comment

03-9-2015

​រាជធានី​ភ្នំពេញ : តារាចម្រៀង​ប្រចាំ​ផលិតកម្ម M កញ្ញា តេង លក្ខិណា ហាក់បីដូចជា​ស្ងប់ស្ងាត់​ទីផ្សារការងារ​សិល្បៈ​គួរ​ឲ្យ​កត់សម្គាល់ សូម្បីតែ​បទ​ចម្រៀង​អាល់​ប៊ុ​ម​ខ្នាតតូច​ចុងក្រោយ​របស់​នាង​នៅ ផលិតកម្ម M នោះ​ក៏មាន​ការខកខាន​ចេញ​យឹត​យ៉ាវ​ផងដែរ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​តារាចម្រៀង និង​សម្តែង​រូប​ស្រស់​រូបនេះ បើទោះបីជា​ការងារ​សិល្បៈ​ស្ងប់ស្ងាត់​យ៉ាងណាក៏ដោយ ប៉ុន្តែ​តារា​ស្រី​រូបនេះ​នៅតែ​សម្ញែង​ភាព​ហ៊ឺហា​ជាមួយ​ឡាន​ទំនើបៗ ជាពិសេស​ថ្មីៗ​នេះ​នាង​ទើបតែ​ទិញ​ផ្ទះ​នៅ​បូរី​ប៉េង​ហួត​ដែលមាន​តម្លៃ​មិនតិចជាង​១០​ម៉ឺន​ដុល្លារ​នោះឡើយ​។​

 

​កញ្ញា តេង លក្ខិណា បាន​បង្ហើប​ប្រាប់​ឲ្យ​ថា នាង​ទើបតែ​ទិញ​ផ្ទះ​នៅ​បូរី​ប៉េង​ហួត តែ​មិនមាន​តម្លៃ​ថ្លៃ​ដល់​១០​ម៉ឺន​ដុល្លារ​នោះទេ ហើយ​ផ្ទះ​នេះ​នាង​មិនបាន​ទិញ​ដោយ​លុយដុំ​សុទ្ធ​នោះទេ គឺ​នាង​បាន​បង់​រំ​លោះ​បន្តិច​ម្តងៗ​តែប៉ុណ្ណោះ ហើយ​ការទិញ​ផ្ទះ​នេះ​ជា​លុយ​នាង និង​ប្អូនប្រុស​សន្សំ​ចូលគ្នា​ទិញ​ផ្ទះ​នៅ​គ្មាន​នរណាម្នាក់​ជួយ​ជ្រម​ជ្រែង​ពីក្រោយ​ខ្នង​នោះទេ​។​

 

​តួយ៉ាង​កញ្ញា តេង លក្ខិណា បាន​ប្រាប់ទៀតថា ការខកខាន​ចេញ​សម្តែង​តាម​ឆាក​តន្ត្រី​មួយរយៈ​ចុង​ក្រោយនេះ​ដោយសារតែ​នាង​មាន​បញ្ហា​សុខភាព ត្រូវ​សម្រាក​នៅផ្ទះ​មិនបាន​ចេញទៅ​ក្រៅ​ស្រុក​នោះឡើយ​៕

03-9-2015 (5) 03-9-2015 (2) 03-9-2015 (1)

 

Leave a Reply

(*) Required, Your email will not be published