ក្រោយ​ប្លន់​ព្រហ្មចារិយ លោក​ឧ​ត្ត​ម​សេនីយ៍ បោះបង់ចោល​ពេល​មានកូន​

, , Leave a comment

11127066_449765218531479_8163470686845373282_n

​ស្រី​ស្រស់ [​ឈ្មោះ​អ្នកនិពន្ធ​ដាក់​ឲ្យ​] វ័យ​២០​ឆ្នាំ ជា​កូនចៅ​អ្នក​ខេត្តកំពង់ចាម ដែល​ឪពុកម្តាយ​ជា​អ្នកធ្វើ​ស្រែចម្ការ ដោយសារតែ​ជីវភាព ក្នុង​គ្រួសារ មាន​ជីវភាព​លំបាក​ពេក នាង​ក៏បាន​ឈប់​សិក្សា​ត្រឹម ថ្នាក់​ទី ៨ នៅ​ឆ្នាំ ២០០៣ ដើម្បី​ជួយ​ធ្វើ​ការងារ ឪពុកម្តាយ​របស់​នាង​។ ស្រី​ស្រស់ បាន​ស្គាល់​បុរស​វ័យ​ចំណាស់​ម្នាក់​នោះ​អស់​រយៈពេល​ពីរ​ឆ្នាំ ហើយ​ដោយសារតែ​អត់ទ្រាំ​នឹង​ល្បិចកល​បោកប្រាស់ របស់​បុស​វ័យ​ចំណាស់​ម្នាក់​នោះ​មិនបាន នាង​ក៏បាន​មកជួប ដើម្បី​ឲ្យ​សរសេរ​អំពី​ជីវិត​របស់​នាង​ដែល​ត្រូវបាន​បុរស​ព្រាននារី​បោក​យក​ខ្លួន​។​

 

​ស្រី​ស្រស់ បាន​រៀប​រាប់ទាំង​ក្តី​អស់សង្ឃឹម​ក្នុង​ជីវិត​ថា នៅពេល​រដូវ​ទំនេរ​ពី​ការងារ នាង​ខ្ញុំ​តែងតែ​ទៅ​ជួយ​ធ្វើ​ការងារ​អ៊ំ​នៅ​ខេត្តបន្ទាយមានជ័យ ដោយ​គាត់​បើក​ភោជនីយដ្ឋាន​នៅ​ទីនោះ នៅក្នុង​ឆ្នាំ ២០០៩ ខណៈដែល​នាង​ខ្ញុំ​ធ្វើការ​នៅ​ទីនោះ ខ្ញុំ​បាន​ស្គាល់​បុរស​ម្នាក់​ដែលមាន​ឋានៈ​ជា​ឧ​ត្ត​ម​សេនីយ៍ គាត់​បាន​ចុះទៅ​បំពេញបេសកកម្ម​នៅ​ខេត្តបន្ទាយមានជ័យ ហើយ​តែងតែ​ចូល​ទទួលទាន​អាហារ​នៅក្នុង​ភោជនីយដ្ឋាន​នោះ​ជា​ញឹកញាប់ ដែល​ធ្វើ​ឲ្យ​រូបខ្ញុំ​បាន​ស្គាល់គ្នា ហើយ​ក៏បាន​រាប់អាន​ជាធម្មតា​ដូចជា​ភ្ញៀវ​ដែល​ចេញចូល​ទទួលទាន​អាហារ​ទូទៅ​ដែរ​។​

 

​អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​មានការ​ចាប់អារម្មណ៍​ហើយ​ភ្ញាក់ផ្អើល​នោះ គឺ​នៅ​ថ្ងៃមួយ​ក្នុង​ខែឧសភា​កាលពី​ឆ្នាំ ២០០៩ នោះ បុរស​ដែលជា​ឧ​ត្ត​ម​សេនីយ៍​ម្នាក់​នោះបាន​ឲ្យ​លេខ​ទូរស័ព្ទ​របស់គាត់​មក​ខ្ញុំ ហើយ​បាន​សរសេរ​អក្សរ នៅក្នុង​ក្រដាស​នោះ​ថា “​បង​ស្រឡាញ់​អូន​ខ្លាំងណាស់​” ។ ស្រី​ស្រស់ បាន​និយាយថា ពេលនោះ​នាង​មិនបាន​ចាប់អារម្មណ៍​នោះទេ ហើយក៏​មិនដែល​ទូរស័ព្ទ​ទៅរក​បុរស​នោះឡើយ តែ​បាន​ប៉ុន្មាន ខែក្រោយ​មក​ឧ​ត្ត​ម​សេនីយ៍​ម្នាក់​នោះបាន​ទិញ​ទូរស័ព្ទ​មួយគ្រឿង​ឲ្យ​ទៅ​ខ្ញុំ ដើម្បី​ងាយស្រួល​ទាក់ទង​គ្នា ចាប់ពីពេលនោះ​មក​គាត់​តែងតែ​ទូរស័ព្ទ​ទៅរក​ខ្ញុំ​ជា​រៀងរាល់ថ្ងៃ ជួនកាល​ថ្ងៃ​ខ្លះ​ទូរស័ព្ទ ពីរ ឬ​បី​ដង​ក្នុង​មួយថ្ងៃ រាល់​ពាក្យសម្តី​ដែល​គេ​និយាយ​ទៅរក​ខ្ញុំ គឺ​ផ្អែមល្ហែម ហើយ​ថា​រូបគាត់​ជា​បុរស​ពោះម៉ាយ ដោយសារតែ​ជឿ​តាម​ពាក្យសម្តី​ផ្អែមល្ហែម​លួងលោម​ប្រលោម​ស្នេហ៍​ហើយ​រាល់​ពេលដែល​គេ​ចេញចូល​ខេត្តបន្ទាយមានជ័យ គេ​តែងតែមាន​របស់របរ​ផ្ញើ​ជានិច្ច​មិនសូវ​ដែល​ខាន​នោះទេ ទង្វើ​ទាំងអស់​នេះហើយ​បានធ្វើ​ឲ្យ​ខ្ញុំ​បាក់ចិត្ត​ស្រឡាញ់​បុរស​ព្រាននារី​នោះ​។​

 

​នៅក្នុង​ឆ្នាំ​នោះដែរ ខណៈពេលដែល​រដូវ​ភ្ជុំបិណ្ឌ​បាន​ខិតជិត​មកដល់ ស្រី​ស្រស់ បាន​ទូរស័ព្ទ​ប្រាប់​បុរស​ព្រាននារី​នោះ​ថា ប៉ុន្មាន​ថ្ងៃ​ទៀត​ខ្ញុំ​ទៅលេង​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម​ហើយ ពេលនោះ​បុរស​ម្នាក់​នោះបាន​ផ្ញើ ប្រាក់​ចំនួន​សែសិប​ដុល្លារ​ឲ្យ​នាង ហើយ​បាន​ប្រាប់​ឲ្យ​នាង​ចូល​លេង​ផ្ទះ​របស់គាត់​។ មិនយូរប៉ុន្មាន​នៅ​ខែកញ្ញា ឆ្នាំ ២០០៩ នោះ នាង​បានធ្វើ​ដំណើរ​ពី​ខេត្តបន្ទាយមានជ័យ មក​ឆ្លងកាត់​ពី​ក្រុងភ្នំពេញ​ក្នុង​គោលបំណង​ឆ្ពោះទៅ​ស្រុកកំណើត នៅ​ខេត្តកំពង់ចាម ប៉ុន្តែ​មកដល់​ទីក្រុង​ភ្នំពេញ នាង​បាន​ទូរស័ព្ទ​ទៅរក​បុរស​ព្រាននារី​ម្នាក់​នោះ ពេលនោះ​គាត់​បាន​ទៅ​ទទួល​នាង​ខ្ញុំ​នៅ​រថយន្ត​ផ្សារ​ដើម​គ ហើយក៏​បាន​យក​ខ្ញុំ​ទៅ​ហូបបាយ​នៅ​ព្រែក​លាភ បន្ទាប់ពី​ហូបបាយ​ពេល​ល្ងាច​រួចហើយ ខ្ញុំ​បាន​ប្រាប់​ឲ្យ​បុរស នោះ​ជូន​ខ្ញុំ​ទៅ​ដេក​ផ្ទះ​បងប្អូន ប៉ុន្តែ​គាត់​មិនបាន​ជូន​ខ្ញុំ​ទៅ​ទេ តែ​គាត់​បាន​ដឹក​ខ្ញុំ​ទៅផ្ទះ​សំណាក់​មួយ​ប្រាប់​ខ្ញុំ ថា​មិនបាច់​ទៅ​ដេក​ផ្ទះ​បងប្អូន​នោះទេ ទៅ​ដេក​ផ្ទះសំណាក់​វិញ​។​

 

​ពេលនោះ​ខ្ញុំ​មិនបាន​ប្រកែក​ទេ ដោយ​នឹកស្មានថា គេ​ជូន​នាង​ទៅរក​កន្លែងដេក​ធម្មតា​។ ថ្ងៃនោះ​ហើយ​ជា​ថ្ងៃ​ដែល​គេ​បាន​ខ្លួន​នាង​ខ្ញុំ​ដោយ​រូបខ្ញុំ​ចាញ់បោក​នឹង​លង់​តាម​សម្តី​របស់គេ​ថា “​បង​ស្រឡាញ់​អូន​ណាស់ បង​ជា​បុរស​ពោះម៉ាយ នៅពេល​បង​លក់​ដី​ដាច់​បង​នឹង​រៀបការ​ជាមួយ​អូន បង​ថ្នាក់ថ្នម​អូន ហើយ​មិន​ឲ្យ​អូន​ពិបាក​នោះទេ​”​។ ជីវិត​ជា​ប្តី​ប្រពន្ធ​ក៏បាន​ចាប់ផ្តើម​តាំងពី​ពេល​នោះមក បន្ទាប់ពី​នាង​បាន​វិលត្រឡប់​មកពី​ភ្ជុំបិណ្ឌ​នៅ​ស្រុកកំណើត​វិញ បុរស​ព្រាននារី​ម្នាក់​នោះ​មិន​ឲ្យ​នាង​ទៅធ្វើ​ការ​នៅ​ខេត្តបន្ទាយមានជ័យ​លំបាក​ដូច​កាលពី​ពេលមុនៗ​នោះ​ទៀត​ទេ ដោយ​គេ​បាន​ជួល​ផ្ទះ​ឲ្យ​នាង​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ​ក្នុង ដោយបាន​ធានា​ផ្គត់ផ្គង់​គ្រប់បែបយ៉ាង​ឲ្យ​នាង​។​

 

​ចាប់តាំងពី​ពេលនោះ​មក​ជីវិត​រស់នៅ​របស់​ពួកគេ​ទាំងពីរ​នាក់​ដូចជា​ប្តី​ប្រពន្ធ​ទៅណា​មក​ណា​ព្រាននារី​ម្នាក់​នោះ តែងតែ​យក​នាង​ទៅជា​មួយ​ដែល​ធ្វើ​ឲ្យ​នាង​មាន​ភាពកក់ក្តៅ​យ៉ាងខ្លាំង​រហូតដល់​មានកូន​ជាមួយគ្នា ដែល​ឥឡូវនេះ ស្រី​ស្រស់ បាន​សម្រាលកូន​រួចហើយ ហើយ​កូន​របស់​ពួកគេ​មាន​អាយុ​ជាង​បី​ខែ​ហើយ ប៉ុន្តែ​មិនយូរប៉ុន្មាន​នាង​បានដឹងថា ឧ​ត្ត​ម​សេនីយ៍​រូបនោះ​មាន ប្រពន្ធ កូន និង​មាន​តំណែង​ធំ​ទៀតផង​។ ក្រោយមក​នៅពេល​គេ​ដឹងថា នាង​បាន ដឹង​អំពី​រឿងរ៉ាវ​ដែល​គេ​កុហក​នាង គេ​បាន​លួងលោម​នាង ហើយ​សន្យាថា នឹង​ជួយ​ទំនុកបម្រុង​ផ្ចុងផ្តើម​ឲ្យ​នាង​មាន​មុខរបរ​រកស៊ី ដើម្បី​ចិញ្ចឹម​កូន តែ​ការសន្យា​បានត្រឹមតែ​សន្យា​តែប៉ុណ្ណោះ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ គេ​មិនបាន​ជួយ​អ្វីមួយ​រៀល​ដល់​នាង​ឡើយ ស្រី​ស្រស់ និយាយថា បើ​គេ​មិន​អាណិត​នាង​សុំ​អាណិតអាសូរ​កូន​បាន​ហើយ ពីព្រោះ​ជា​ឈាម​របស់គេ​មួយ​តំណក់​ដែរ​៕

 

នេះហើយល្បែងស្នេហាដែលលេង២នាក់ មួយយំ មួយទៀតសើច!! ឆាប់ជឿជាក់លើគេ ដោយគ្រាន់ប្រើសម្តីលួងលោម និងរូបសម្បត្តិ ធ្វើអោយយើងឈឺចាប់!! ផ្តាំអោយហើយទៅ កុំឆ្ងាញ់ពេកនឹងពាក្យ សង្សារ boyfriend girlfriend វាគ្មានចំនេញណាស់ណាទេមុខរបរហ្នឹងនុះ!! អ្នកដែលចំនេញគឺខាងប្រុសទេ!! អ្នកដែលខាតគឺខាង..,,,,,, ពិចារណាឡើងវិញ មុនសម្រេចធ្វើអ្វី១…

Posted by ពេញចិត្តអត់ II on Wednesday, 2 September 2015

 

Leave a Reply

(*) Required, Your email will not be published