ពលរដ្ឋ​កម្ពុជា មាន​ក្តីបារម្ភ​ជាថ្មី នៅពេលដែល​ជន​អប្រិយ ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះលែង​ឲ្យ​មាន​សេរីភាព ផលិត​កាហ្វេ​ក្លែងក្លាយ​លាយ​គីមី​(​សារធាតុពុល​) ចែកចាយ​ជាថ្មី​

, , Leave a comment

fdrer

រាជធានី​ភ្នំពេញ : មាន​សេចក្តីរាយការណ៍​មក​ថា ឈ្មោះ ស៊ា​ង តារា ត្រូវបាន​តុលាការ​លោក តុ​ប ឈុន​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោះលែង​ឲ្យ​មាន​សេរីភាព បច្ចុប្បន្ន​ជន​រូបនេះ​បាន​បើក​ដំណើរ​អាជីវកម្ម​ឡើងវិញ​។​

 

​លោក តុ​ប ឈុន​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោះលែង​ជនសង្ស័យ​ផលិត​កាហ្វេ​ក្លែងក្លាយ​លាយ​សារ​ធាតុគីមី​ឈ្មោះ ស៊ា​ង តារា ដែល សមត្ថកិច្ច​បង្ក្រាប​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៥ គឺមាន​មតិ​រិះ គន់​ជាច្រើន​ចាត់ទុកថា ការដោះលែង និង​មិន​ធ្វើការ​ចោទប្រកាន់​ទៅលើ​ជន​ផលិត​កាហ្វេ​ក្លែងក្លាយ​អាច​នឹង​ពាក់ព័ន្ធ អំពើពុករលួយ​ណាមួយ​? ក្នុងនោះ​មាន មតិ​ជាច្រើនលើក​ជា​ចម្ងល់​ថា សមត្ថកិច្ច​រឹបអូស​វ​ត្ថុ​តាង​ជា​កាហ្វេ​ក្លែងក្លាយ​ទម្ងន់​ជាង​៣០​តោន​បញ្ជូន​សាលាដំបូង នៅតែ​តំណាង​អយ្យការ​ធ្វើការ​ដោះលែង បញ្ហា​នេះ​មជ្ឈដ្ឋាន​ទូទៅ​ឆ្ងល់​ថា បើ តំណាង​អយ្យការ​គាត់​មិនចេះ​ទទួលទាន​កាហ្វេ មិន​ត្រូវការ​កាហ្វេ ប៉ុន្ដែ​តំណាង​អយ្យកា​រលោក​តុ​ប ឈុន​ឡុង មានបាន គិត​បន្ដិច​ណា​ទេ​ថា នឹងមាន​ពលរដ្ឋ​កម្ពុជា ប៉ុន្មាន​ពាន់​ម៉ឺន​សែន​នាក់​ទទួលទាន​កាហ្វេ ចុះបើ​ពួកគាត់​ផឹក​កាហ្វេ​ទាំងនោះ ហើយ​ប៉ះចំ​កាហ្វេ​ក្លែងក្លាយ​តាមរយៈ​ការចែក​ចាយ​របស់​ឈ្មោះ ស៊ា​ង តារា ជា​ជនជាតិ​វៀតណាម ប្រើ​ឈ្មោះ​ខ្មែរ ចង់​បន្លំ ដែល​តំណាង​អយ្យការ​ដោះលែង តើ​ពួកគាត់ នឹង​ប្រឈម​ទៅនឹង​បញ្ហា​ប៉ះពាល់​ដល់​សុខភាព​ក្នុង​កម្រិតណា​?

 

​គួរ​រម្លឹក​ដែរ​ថា បច្ចុប្បន្ន ស៊ា​ង តារា បាន​បើក​ដំណើរការ​ទីតាំង​របស់ខ្លួន​ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ប៉ុន្ដែ​គេ​ពុំ​ដឹងថា ការ​មានច្បាប់​អនុញ្ញាត​ពី​អគ្គនាយកដ្ឋាន​ស្ដង់ដារ​ជាតិ​កម្ពុជា​នោះ​ក៏ពិតមែន តែ​ស៊ា​ង តារា នៅ​បន្ដ​មាន​ចេតនា​ទុច្ចរិត​ផលិត​កាហ្វេ ក្លែងក្លាយ​បន្ដទៀត​ឬមួយ​យ៉ាណា​នោះទេ​?

 

​លោក​ឡុង ស្រេង បាន​មានប្រសាសន៍ថា អគ្គនាយកដ្ឋាន​ស្ដង់ដារ​ជាតិ​កម្ពុជា​បាន​ឲ្យ​ក្រុមហ៊ុន​នេះ​យក​ការ​វេច​ខ្ចប់​ទាំង​៤ ទៅ​ឡា​បូ ទើប​គេ​ចេញ​លិខិតអនុញ្ញាត​ឲ្យ​ផលិត​។ ប៉ុន្ដែ បើទោះជា​មានច្បាប់​អនុញ្ញាត​នេះ​ក៏ ដោយ​លោក​នៅតែ​សង្ស័យថា អាច​ការ​វេច​ខ្ចប់​ធ្វើតាម​ស្ដង់ដារ តែ​កញ្ចប់​វេច​ខ្ចប់​យកទៅ​ឲ្យ​ឡា​បូ​ពិសោធន៍​ប៉ុណ្ណោះ ក្រៅពីនោះ​អាច​គេ​នឹង​បន្លំ​ធ្វើការ​វេច​ខ្ចប់ ខុសពី​ស្ដង់ដារ​ដូច​អ្វីដែល​គេ​ធ្លាប់ធ្វើ កន្លងមក ។ ចំពោះ​រឿងនេះ​ខ្ញុំ​នៅតែ​តាមដាន​ថា​តើ​ការ​វេច​ខ្ចប់​របស់គេ​នោះបាន​បំពេញ​កាតព្វកិច្ច​តាមច្បាប់​អនុញ្ញាត​លក្ខណៈ​ស្ដង់ដារ ហើយ​ឬ​នៅ​? បើទោះជា​ខាង​ខ្ញុំ​មិនមែនជា​អ្នក​អនុញ្ញាត​ច្បាប់ តែ​សមត្ថកិច្ច​មាន​តួនាទី​ចុះបង្ក្រាប​ការ​ចែកចាយ​ក៏ដូចជា​ផលិត​នូវ​ចំណីអាហារ​មាន​ជាតិ ពុល​នេះ​ជាដើម​៕

22081319e8b0cac3e34a5f0085481

 

Leave a Reply

(*) Required, Your email will not be published