សមាជិករបស់ក្រុម 4Minute HyunA បានកំពុងរៀបចំចេញបទចំរៀងថ្មីរបស់ខ្លួន ដែលចំណងជើងមិនទាន់បានបញ្ជាក់ទេ ឥឡូវនេះនាងគ្រាន់តែចេញ Trailer បណ្តោះអាសន្នសិន។ វីដេអូដែលមានរយៈពេល១នាទីនិង៤៥ វិនាទី ខាងក្រោម Hyuna បានបញ្ចេញកាយវិការ សិចស៊ី និងស្រើបស្រាលជាច្រើននៅក្នុងឈុតឆាកនៃបទចម្រៀង។
បើទោះបីជាកាលបរិច្ឆេទចេញបទចំរៀងពិតប្រាកដមិនទាន់ត្រូវបានប្រកាសជាផ្លូវការ ប៉ុន្តែគេប៉ាន់ស្មានថា Mini-Album មានចំណងថា A ។ តោះកុំនៅយូរ ទស្សនាវិដេអូទាំងអស់គ្នា តើ Sexy ដល់កំរិតណា!!!!!!!