មន្ត្រីនគរបាល​វរ​ការពារ​ព្រំដែន កម្ពុជា​-​ឡាវ នាំ​បក្ខពួក​ជួញដូរ​គ្រឿងញៀន ត្រូវបានចាប់​ខ្លួន​

, , Leave a comment

03-9-2015 (2)

​ខេត្តស្ទឹងត្រែង : ជនសង្ស័យ​២​នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ​ឃាត់ ធ្វើការ​ឃាត់ខ្លួន ក្នុងការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ពី​ប្រទេស​ឡាវ មក​កម្ពុជា ដែល​ប្រព្រឹត្ត​នៅ​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ កាលពី​ល្ងាច​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៥​។​

 

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនសង្ស័យ​ពីរ​នាក់​នោះ​មានឈ្មោះ ឡុង ចាន់​ទ្រី អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​លើ ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​មាន​តួនាទី​ជា នគរបាល​វរ​ការពារ​ព្រំដែន កម្ពុជា​-​ឡាវ លេខ​៧០១​។ ម្នាក់ទៀត​ឈ្មោះ ជូ សាវឿន អាយុ​៥៣​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​ប្រ​ភ្នំ ស្រុក​អង្គរជ័យ ខេត្តកំពត បច្ចុប្បន្ន ស្នាក់​នៅផ្ទះ​លេខ​៣៥ ផ្លូវជាតិ​លេខ​៥ ភូមិ​មិត្តភាព សង្កាត់​ប្ញ​ស្សី​កែវ មានមុខ​របរ គឺជា​អ្នករត់ម៉ូតូឌុប​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា ក្រោយ​ធ្វើការ​បង្ក្រាប​សមត្ថកិច្ច​រឹបអូស​បាន​កាបូប​ព​ណ៌​ខ្មៅ​យូរ​ដៃ​មួយ​ដែល​លាក់ទុក​គ្រឿងញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ice) ចំនួន​២​កញ្ចប់​ធំ ស្មើនឹង​ទម្ងន់​២​គីឡូក្រាម ផ្លំ​បេ​ឃ្លាំង​១ មាន​រថយន្ត​កែច្នៃ​២​គ្រឿង ត្រាក់ទ័រ​១​គ្រឿង​។​

 

​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់ ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​៕

03-9-2015 03-9-2015 (1)

 

Leave a Reply

(*) Required, Your email will not be published