ក្បួនព្យុហយាត្រា​វៀតណាម​ដង្ហែរ​ក្បួន ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៧ នៃ​ថ្ងៃ​ទទួលបាន​ឯករាជ្យ

, , Leave a comment

ប្រទេស​វៀត​ណាម : សកម្មភាព​ដង្ហែរ​ក្បួន​ជា​បន្ដបន្ទាប់​នឹងត្រូវ​បានធ្វើ​ឡើង​នៅ​ទូទាំងប្រទេស ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​បដិវត្ត​ខែសីហា (​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​១៩៤៥) និង​ទិវា​ឯករាជ្យ​នៃ​ប្រទេស​វៀតណាម​នៅ ថ្ងៃទី​២ ខែកញ្ញា​។

 

​យោងតាម​ប្រភពពី​សារព័ត៌មាន​វៀតណាម (VOV5)​ចេញផ្សាយ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៥ នេះ​បន្ដទៀតថា ពិធីបុណ្យ​ដ៏​ធំ​មួយ​ក្នុងអំឡុងពេល​ការ​ប្រារព្ធ​ពិធី​ខួប​នេះ នឹងមាន​ដុត​គ្រឿងក្រអូប នៅ​កន្លែង​តម្កល់សព​លោក​ហូជីមិញ និង​វិមាន​វីរបុរស នៅ​ថ្ងៃទី​០១ ខែកញ្ញា ក្រោម​អធិបតីភាព នៃ​មេដឹកនាំ​កំពូល និង​ជា​អតីត​មេដឹកនាំ ដើម្បី​រំលឹក​ដល់​វីរបុរស ដែល​បាន​ពលី​ជីវិត​របស់ខ្លួន​ដើម្បី​ឯករាជ្យភាព និង​ការបង្រួបបង្រួម​ជាតិ​។​

 

​នៅក្នុង​ក្បួន​ដង្ហែរ​នីមួយៗ ត្រូវបាន​គេ​រំពឹងថា នឹងមាន​អ្នកចូលរួម​ដង្ហែរ​ប្រហែលជា​៣​ម៉ឺន​នាក់ ដែល​នឹង​ចាប់ផ្តើម​នៅ​ម៉ោង ៧​ព្រឹក នៅ​ថ្ងៃ​បន្ទាប់ ស្ថិតនៅ​ទីលាន បា ឌិ​ញ (Ba Dinh) នៃ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ជា​កន្លែង​ចុងក្រោយ​ដែល​លោក​ប្រធាន ហូជីមិញ បានប្រកាស​នូវ សេចក្តីប្រកាស​ឯករាជ្យ​ជា​ប្រវត្តិសាស្ត្រ នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​១៩៤​។​

 

​ក្បួន​ដង្ហែ​នេះដែរ នឹងមាន​ការចូលរួម​ពី​កងកម្លាំងប្រដាប់អាវុធ​នៃ​ប្រជាជន​វៀតណាម ក្នុងនោះ​រួមមាន​កងទ័ព មន្ត្រី​សន្តិសុខ​សាធារណៈ និង​ពួក​សកម្មប្រយុទ្ធ ព្រមទាំង​ជា​ជន​ស៊ីវិល ដូចជា​អតីតយុទ្ធជន កម្មករ កសិករ និង​ជនជាតិភាគតិច ក៏ដូចជា​ក្រុម​អ្នកតំណាង​ដទៃទៀត​របស់​ប្រជាជន​វៀតណាម​។ នៅ​ថ្ងៃ​ដដែល​នោះ ក្រុង​ហាណូយ នឹង​ប្រារព្ធ​ខួប​លើក​ទី​៧០ នេះ​ជាមួយនឹង​ការបង្ហាញ​នៃ​ការបាញ់​កាំជ្រួច ដើម្បី​ធ្វើ​ឲ្យ​ពិធី​នេះ​កាន់​ដែរ​មាន​ភាព​អធិក​អ​ធ័​ម​។ ដោយឡែក​សកម្មភាព​ដ​ទៃទៀត ក៏ត្រូវ​បានរៀបចំ​ឡើង​នៅ ក្នុងឱកាស​នោះដែរ​៕

02-9-2015 (1) 02-9-2015 (2) 02-9-2015 (3) 02-9-2015 (4) 02-9-2015 (5) 02-9-2015

 

Leave a Reply

(*) Required, Your email will not be published