រាជធានីភ្នំពេញ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាឲ្យសមាគមអតីតយុទ្ឋជនទូទាត់សងបំណុលចំនួន៦ពាន់លានរៀលជិត១,៥លាន ដុល្លារជូនដល់គ្រួសារសពអតីតយុទ្ឋជនចំនួន១៥២៣នាក់ ធ្វើយ៉ាងណាឲ្យបានមុនបុណ្យភ្ជុំបិណ្ឌ។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ខាងលើបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងឱកាសសម្តេចអញ្ជើញបើកសន្និបាតតំណាងសមាគមអតីតយុទ្ឋជនទូទាំងប្រទេសនៅវិទ្យាស្ថានជាតិអប់រំ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដោះស្រាយសងបំណុលនេះធ្វើឲ្យប្រញាប់ និងឲ្យបានមុនបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងបន្ថែមទៀតថា ត្រូវតែដោះស្រាយឲ្យបានមុនការងារផ្សេងៗ។ សម្តេចបានបញ្ជាក់ថា កន្លងមកបានដោះស្រាយបំណុលសាកសពរបស់អតីតយុទ្ធជនបានចំនួន ៥៥១៣រួចហើយ៕