បន្ទាប់ពី​ជួញដូរ​ព្រហ្មចារី​យ៍ ប្រពន្ធ​ប្តី​២​នាក់ ត្រូវ​ឃាត់ខ្លួន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​

, , Leave a comment

02-9-2015

​រាជធានី​ភ្នំពេញ : ជនសង្ស័យ​២​នាក់​ត្រូវបាន​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ធ្វើការ​ឃាត់ខ្លួន​នៅក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ជួញដូរ​មនុស្ស​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើឡើង កាលពី​វេលា​ម៉ោង​៩ និង​៣៥​នាទី​យប់ ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៥​។​

 

​ប្រភពព័ត៌មាន​ពី​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​បញ្ជាក់ថា ជនល្មើស​ទាំង​២​នាក់ ប្តី​ឈ្មោះ​តូ ម៉ា អាយុ​២៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ណៃ ធា​រី អាយុ​២៤​ឆ្នាំ ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ​បានធ្វើ​សកម្មភាព​អូសទាញ​នារី​ខ្មែរ​នាំទៅ យកប្តី​ចិន​។​

 

​ប្រភព​បាន​ឲ្យ​ដឹងថា ជនល្មើស​ឈ្មោះ​ណៃ ធា​រី មាន​បងស្រី​រស់នៅ​ប្រទេស​ចិន​ឈ្មោះ​នី​(​ខ្មែរ​យកប្តី​ចិន​) បាន​ទម្លាក់​លុយ​មកឱ្យ​ដើម្បី​រក​នារី​យកទៅ​ចិន ក្នុង​ម្នាក់​គឺ​ជិត​មួយ​ម៉ឺន​ដុល្លារ ហើយ​ជនល្មើស​ធ្លាប់​នាំចេញ​បាន​ម្នាក់​ហើយ និង​ធ្លាប់​រៀបចំ​ធ្វើលិខិត​ឆ្លងដែន​ដើម្បី​នាំចេញ​៥​នាក់​ទៀត តែ​មិនទាន់​បានចេញ​ទេ លើក​នេះ​បាន​នាំចេញ​២​នាក់​ក៏ត្រូវ​សមត្ថកិច្ច​បង្ក្រាប​តែម្តង​៕

 02-9-2015 (1) 02-9-2015 (2)

 

Leave a Reply

(*) Required, Your email will not be published