សាលាឧទ្ធរណ៍​បើកសវនាការ​បដិសេធ​លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​របស់លោក ហុង សុខ​ហួរ​

, , Leave a comment

​រាជធានី​ភ្នំពេញ :  នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៥​នេះ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​សម្រេច​បដិសេធ​លើ​បណ្ដឹងសុំ​នៅក្រៅ​ឃុំ​របស់ លោក​ហុង សុខ​ហួរ ពោលគឺ​បន្ត​ឃុំខ្លួន​លោក​ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ដែល​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​មានការ​បង្ហោះ​វីដេអូ​រូបភាព​ក្លែង​លិខិត​សន្ធិសញ្ញា​ព្រំដែន កម្ពុជា​-​វៀតណាម​។​

 

​ក្នុង​សវនាការ​នៅ​ព្រឹក​មិញ​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​មិនមាន​វត្តមាន​ជនជាប់ចោទ​នោះទេ ដោយមាន​ចៅក្រម​ជំនុំ​ជំ​រះ​លោក ឃុន លាង ក្នុង​នោះគេ​ឃើញ​មានការ​ចូលរួម​ពី​សំណាក់​មេធាវី​ការពារ​ក្តី ឲ្យ​លោក ហុង សុខ​ហួរ គឺ​លោក ជួង ជូ​ងី​ផងដែរ​។​

 

​លោក ជួង ជូ​ងី ប្រាប់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​បន្ទាប់​ពី​សវនាការ​នេះ​ថា លោក​នឹង​ពិភាក្សា​ជាមួយ​កូនក្តី​របស់លោក​បន្ថែម​ទៀត​អំពី​ការសម្រេច​ប្តឹង ទៅ​តុលាការ​កំពូល ឬក៏​យ៉ាងណា​។​

 

​លោក ហុង សុខ​ហួរ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ពីបទ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ជាអាទិ៍​ទាក់ទង​នឹង​ផែនទី និង​សន្ធិសញ្ញា​ឆ្នាំ​២០០៥ រវាង​កម្ពុជា​-​វៀតណាម​។ នេះ​បើតាម​ការ​ប្រាប់​ឲ្យ​ដឹង​របស់លោក​មេធាវី ជូ​ង ជូ​ងី មេធាវី​ការពារ​ផ្លូវច្បាប់​ឲ្យ​លោក ហុង សុខ​ហួរ​។​

 

​បញ្ជាក់ថា លោក​ហុង សុខ​ហួរ ត្រូវបាន​នគរបាល​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ ទី​១៥ ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​សមាជិកសភា​មួយរូប នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ លោក ហុង សុខ​ហួរ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ពីបទ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ទាក់ទង​នឹង​ផែនទី និង​សន្ធិសញ្ញា​ឆ្នាំ​២០០៥ រវាង​កម្ពុជា​-​វៀតណាម​៕

លោកមេធាវី ជូង ជូងី មេធាវីការពារផ្លូវច្បាប់ឲ្យលោក ហុង សុខហួរ។ រូបថត សហការី

លោកមេធាវី ជូង ជូងី មេធាវីការពារផ្លូវច្បាប់ឲ្យលោក ហុង សុខហួរ។ រូបថត សហការី

 

Leave a Reply

(*) Required, Your email will not be published