លោក ជា វិបុល ពិធីករស្ថាននីយន៍ទូរទស្សន៍ហង្សមាស បើករថយន្តស្ទើរភ្លើង បង្ករគ្រោះថ្នាក់ចរាចរណ៍

, , Leave a comment

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោងជិត៨ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥នេះ នៅតាមបណ្តោយផ្លូវ ១៨២(ទេពផន)កែងផ្លូវ២៣៧សង្កាត់ផ្សារដេរប៉ូ២ខណ្ឌទួលគោក រាជធានីភ្នំពេញ។គ្រោះថ្នាក់

ចរាចរណ៍បុកបន្តកន្ទុយគ្នាមួយបានកើតឡើងគឺរថយន្តហាយឡេនដឺពណ៍សពាក់ស្លាកលេខភ្នំពេញ  2M-1189បើកបរដោយឈ្មោះ ជា វិបុល ជាពិធីករប្រចាំនៅស្ថាននីយ៍ទូរទស្សន៍ហង្សមាស បើក រថយន្តមានអារម្មណ៍មិនល្អបង្ករគ្រោះថ្នាក់ចរាចរណ៍បុកបន្តកន្ទុយគ្នាធ្វើអោយផ្អើលប្រជាពលរដ្ឋ ចោមរោមមើលពេញផ្លូវ។

 

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត បង្កបើកបរ ដោយលោក ជា វិបុល ជិះរថយន្តហាយឡេនដឺពណ៍សពាក់ស្លាកលេខភ្នំពេញ2M-1189 ដែលគេ ស្គាល់ច្បាស់ថាជាពិធីករប្រចាំនៅស្ថាននីយន៍ទូរទស្សន៍ហង្សមាស បានបើកបរតាមបណ្តោយផ្លូវ ខាងលើ យ៉ាងលឿន នឹងបានបត់ស្តាំមកផ្លូវ២៣៧ ក៏កៀររថយន្តព្រូស ពណ៍ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ2R-4287ចំចង្កៀងខាងឆ្វេង ហើយប្រហែលជាស្លន់ក៏បានបន្ថែមល្បឿន បណ្តាលឲ្យ រថយន្តព្រូស បុកម៉ូតូគ្លីក ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1C-9391 ហើយរុញទៅផ្ទប់រថយន្តលុច ស៊ីស470 ពណ៍ស្ករផ្លាកលេខភ្នំពេញ2N-1512ដែលចតខាងកើតផ្លូវ២៣៧ ចំណែកម្ចាស់ម៉ូតូគ្លីក បានរងរបួសជើង ហើយម៉ូតូត្រូវរថយន្តបង្ករុញ ចូលក្រោមរថយន្តហាយឡេនដឺ និងលុចស៊ីស សំណាងល្អមិនបង្ករគ្រោះថ្នាក់ដល់អាយុជីវិត។

 

ក្រោយកើតហេតុម្ចាស់រថយន្តបង្កឈ្មោះ ជា វិបុល ពីធីករទូរទស្សន៍ហង្សមាសបានចចារសងថ្លៃ ខូចខាត នឹងចេញថ្លៃព្យាបាល ដើម្បីបញ្ចប់រឿង នៅហ្នឹងកន្លែងកើតហេតុ តែម្តងដោយមិនរំខាន សមត្ថកិច្ច ប៉ូលីសចររាចរផ្លូវគោកឡើយ៕ មុត ស្រួច

20150831195230-2

 20150831195215

 

Leave a Reply

(*) Required, Your email will not be published