ពេជ្រ អា​វី​ហ្សា ជួប​ស្នេហ៍​ប្រះ​ឆា ព្រោះ​មាន​ចៅ​មហា​ផ្កាយ​២ តាម​វែក​ក្តី​ស្នេហ៍​

, , Leave a comment

02-9-2015

​រាជធានី​ភ្នំពេញ : ក្រោយពី​ការជួយជ្រោមជ្រែង​ពី​លោក អេ​ន​ឌី តាំងពី​បោះជំហាន​ចូល​សិល្បៈ​មក ពេជ្រ អា​វី​ហ្សា ហាក់​ល្បី​កក្រើក​រឿង​ស្នេហា ជាពិសេស​ការ​បង្អួត​ដើមទ្រូង​ជាង​ការងារ​សិល្បៈ​។ ពេលនេះ​គេ​ឃើញ​ពេជ្រ អា​វី​ហ្សា ហ៊ាន​បណ្តើរ​សង្សារ​មាន​មាឌធំ​សម្បុរ​ខ្មៅ​ចេញមុខ​ជិះ​រថយន្ត​ផ្លាស់ប្តូរ​ជាច្រើន​គ្រឿង​ហើយ​លេច​ឮថា អ្នកជំនួញ​រូបនោះ​ប៉ង​យក​នាង​ចេញមុខ​ទៀត ដើម្បី​មក​ធ្វើជា​ភរិយា ទោះជា​ក្រុមគ្រួសារ​ខាង​ប្រុស​មិន​ពេញចិត្ត​ក៏ដោយ​។ ស្រប​ពេលដែល​សង្សារ​អា​វី​ហ្សា កំពុងតែ​ស្រឡាញ់​នាង​បែបនេះ​ក៏​លេចឮ​ដំណឹង​ពី​មិត្តភក្តិ​ថា មាន​លោក​ផ្កាយ​២​ម្នាក់ ដែលមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​និង​ជិះ​រថយន្ត​ជាច្រើន​គ្រឿង មាន​អង្គរក្ស​ឆ្វេង​ស្តាំ​តាម​ការពារ​កំពុង​តាម​ស្រឡាញ់ អា​វី​ហ្សា ដែរ​។​

 

​ប្រភពព័ត៌មាន​ដែល​ស្និទ​នឹង​នាង​បាន​បង្ហើប​ថា លោក​ផ្កាយ​២​រូបនោះ​មានទ្រព្យ​ច្រើនជាង​សង្សារ អា​វី​ហ្សា ថែមទាំង​ជួយ​ជ្រោមជ្រែង​នាង​គ្រប់បែបយ៉ាង​ដូចជា លុយ វីឡា រថយន្ត រហូតមកដល់​ពេលនេះ​លោក​ផ្កាយ​២​នៅតែ​តាម​ជ្រែក​ស្នេហ៍ អា​វី​ហ្សា តែ​មិនដឹងថា អា​វី​ហ្សា​សម្រេចចិត្ត​យ៉ាងណា​នោះទេ​។​

 

​គួររំលឹកថា ពេល​មក​ភ្ជាប់​ស្នេហ៍​ជាមួយ​អ្នកជំនួញ​វ័យក្មេង អា​វី​ហ្សា ជំពប់​នឹង​ដំណឹង​ថា​មាន​មន្ត្រី​ធំ ឧកញ៉ា តាម​ស្នេហ៍​មាន​អ្នក​ជួល​ខុន​ដូ​ឲ្យ​នាង​នៅ​ទៀត ប៉ុន្តែ​នៅ​ពុំបាន​ស្គាល់​រឿង​ស្នេហា​ជាមួយ​បុរស​មានអំណាច និង​ទឹក​លុយ​ទាំង​នោះទេ ទើបតែ​ពេលនេះ​ហ៊ាន​សារភាព​ជាមួយ​អ្នកជំនួញ​វ័យក្មេង​នោះ​វិញ​។​

 

​តាម​ការលេចឮ​ថា​មិនមែន​មានតែ​លោក​ផ្កាយ​២​ម្នាក់​ទេ ដែល​តាម​ថ្ពក់​ស្នេហ៍ ពេជ្រ អា​វី​ហ្សា ក៏មាន​បុរសៗ​អ្នកមាន​មួយចំនួនទៀត​ក៏​ចង់​នែបនិត្យ​ដែរ តែ​មិនទាន់​ដឹងថា នាង​ព្រម​ស្នេហ៍​តែ អ្នកជំនួញ​ក្មេង​សម្បុរ​ខ្មៅ​ម្នាក់​នោះទេ​។ ចាប់​តាំង​មាន​ស្នេហា​ជាមួយ​អ្នកជំនួញ អា​វី​ហ្សា ហាក់​មិន​ខ្វល់​ពី​អាជីព​សិល្បៈ​សម្ងំ​តែ​ថែ​សម្រស់ ជាពិសេស​សម្រស់​ដើមទ្រូង​របស់​នាង​តែម្តង​៕

 02-9-2015 (1) 02-9-2015 (2) 02-9-2015 (3) 02-9-2015 (4)

 

Leave a Reply

(*) Required, Your email will not be published