ក្ដៅ​ស៊ីរាក់ ត្រជាក់​ស៊ី​ជ្រៅ​

, , Leave a comment

Khmer_Proverb

​និយម​ន័​យៈ ទង្វើ​ដោយ​ភ្លើងកំហឹង​បាន​ផល​តិចជាង​ទង្វើ​ដោយ​អារម្មណ៍​ស្ងប់។​
​អត្ថាធិប្បាយ​

 

​អត្ថានុរូប​
​ក្ដៅ​ស៊ីរាក់ៈ ម្ហូបអាហារ​ដែល​នៅ​ក្ដៅ គេ​ហូប​បាន​តិចៗ សើៗ លើ​មាត់​ចាន គេ​មិនអាច​លូក​ជ្រៅ​បានទេ ព្រោះ​វា​នាំ​ឲ្យ​រលាកមាត់។​
​ត្រជាក់​ស៊ី​ជ្រៅៈ ម្ហូបអាហារ​ដែល​ត្រជាក់ គេ​ហូប​បាន​ច្រើនៗ គេ​អាច​ចូក​លូក​ជ្រៅ​បន្តិច​ក៏បាន ព្រោះ​វា​ត្រជាក់ មិន​នាំ​ឲ្យ​រលាកមាត់​ទេ។​

 

អត្ថប្បដិរូប​
​មនុស្ស​ដែលមាន​អារម្មណ៍​ឆាប់​មួរ​ម៉ៅ​ក្ដៅក្រហាយ គេ​ហៅ​មនុស្ស​ចិត្ត​ស្រាល ។ មនុស្ស​នេះ បើ​ធ្វើការ​អ្វី​ឲ្យ​តែ​ទាស់ចិត្ត​បន្តិច គេ​ច្រលោតតោតតូង បោកប្រាស់​ខូច​ខ្ទេចខ្ទីរ​អស់ ។​
​បើ​គេ​និយាយស្ដី​ទៅនឹង​អ្នកណាម្នាក់ ហើយ​គេ​ធ្វើ​ឲ្យ​ថ្នាំងថ្នាក់​ចិត្ត​តែ​បន្តិច គេ​មានប្រតិកម្ម​តបត បង្កហេតុ​បណ្ដាល​ឲ្យ​មានរឿង​ឈ្លោះ​ប្រែក​គ្នា​ភ្លាម ព្រោះ​គេ​មិនសូវ​ចេះ​អត់ធ្មត់ សង្កត់ចិត្ត​ទេ បើ​មានការ​ត្រូវ​ទៅ​និយាយ​ពឹងពាក់​គេៗ​មិនសូវ​ជួយ​យកអាសារ​ទេ ។​

 

​រីឯ​មនុស្ស​ដែលមាន​អធ្យាស្រ័យ​ត្រជាក់ គេ​ហៅ​មនុស្ស​ចិត្តធ្ងន់ ។ មនុស្ស​នេះ បើ​ធ្វើការ​អ្វី ទោះបី​មាន​ខូចខាត​បន្តិចបន្តួច គេ​ចេះ​អត់ធ្មត់ រួច​ធ្វើ​តទៅ​ទោ​ត​ទាល់តែ​បានសម្រេច​ផល ។​
​មនុស្ស​ចិត្ត​ត្រជាក់ បើ​ទៅ​និយាយ​កិច្ចការ​អ្វី​នឹង​អ្នកតូច អ្នកធំ ច្រើន​បានសម្រេច​ផល ព្រោះ​គេ​ចេះ​ប្រើ​សម្ដី​ទន់ភ្លន់ សុភាពរាបសារ​គួរ​ឲ្យ​អាណិត ។​

 

​ម្យ៉ាងទៀត បើ​អ្នកធំ ឬ​ចៅហ្វាយនាយ​ស្ដីបន្ទោស​ឲ្យ​គេៗ​ចេះ​បន្ទន់ឥរិយាបថ អង្វរក​ទាល់តែ​គេ​ទន់​ចិត្ត​អាណិតអាសូរ យកទោស​លែងកើត៕

 

 

Leave a Reply

(*) Required, Your email will not be published