ឌួង ហ្សូ​រី​ម៉ា ថយ រថយន្ត ជ្រុល​បុក​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់​

, , Leave a comment

​រាជធានី​ភ្នំពេញ : តារា​សម្តែង និង​ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ កញ្ញា ឌួង ហ្សូ​រី​ម៉ា បាន​បើករថយន្ត​ថយក្រោយ ហើយ​ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​បែកក្បាល​ហូរឈាម និង​រលាត​ដៃជើង​យ៉ាងដំណំ​។ ករណីនេះ​បានកើត​ឡើង​កាល​វេលា​ម៉ោង​ប្រមាណ​៨​និង​១៥​នាទី​យប់​ថ្ងៃ​៣១ ខែសីហា ឆ្នាំ​២០១៥​នៅ​ចំណុច​មុខ​វត្ត​ទួល​ទំ​ពួ​ង ស្ថិតនៅក្នុង​សង្កាត់ បឹង​កេងកង​ទី​៣ ខណ្ឌចំការមន​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ​តារា​សម្តែង ដែល​ទស្សនិកជន​ស្គាល់​ថា ជា​ប្អូនស្រី​បង្កើត របស់​តារា​ស្រី កញ្ញា ឌួង ហ្សូ​រី​ដា គឺ​កញ្ញា ឌួង ហ្សូ​រី​ម៉ា បាន​បើករថយន្ត​ម៉ាក Corolla ពណ៌​ស្ករ ពាក​ស្លាក​លេខ 2D-3354 ថយក្រោយ​ហើយ​ជ្រុល ទៅបុក អ្នកជិះ​ម៉ូតូ​ម៉ាក ViVa (​មិន​ចាំ​ស្លាក​លេខ​) បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់ រងរបួស​ធ្ងន់​បែកក្បាល និង​រលាត​ដៃជើង​។​

 

​បន្ទាប់ពី​តារា​សម្តែង និង​ជា​ពិធី​ការិនី កញ្ញា ឌួង ហ្សូ​រី​ម៉ា បង្ករ​គ្រោះថ្នាក់​ដោយ​កើតឡើង​ជាយថាហេតុ រួចមក គេ​សង្កេតឃើញ​តារា​រូបនេះ មិនមាន​បំណង​ចង់​គេចវេស​ទេ យករួចខ្លួន​នោះទេ ផ្ទុយទៅវិញ​នាង​បែរ ជា​បង្ហាញ​ទំនួល​ខុសត្រូវ ដោយ​សុខចិត្ត​ចេញថ្លៃ​ព្យាបាល និង​ថ្លៃ​ឡានពេទ្យ ជូន​ជនរងគ្រោះ​ទាំងអស់​។​

 

​អ្នកឃើញ​ហេតុការណ៍​ផ្ទាល់ បាន​កោតសរសើរ​ដល់ ឌួង ហ្សូ​រី​ម៉ា​ថា ការបង្ហាញ​សកម្មភាព​បែបនេះ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី ភាព​ទទួលខុសត្រូវ របស់​នាង ក្នុងនាម​ជា​អ្នកសិល្បៈ​មួយរូប និង​សមជា​គំរូ​ដល់​អ្នកសិល្បៈ​ដទៃទៀត ដែល​តែងតែ​ទទួល​បានការ​រាប់អាន គោរព​ស្រឡាញ់​ពី​មហាជន​ចំពោះ​ខ្លួន​៕

តារា​សម្តែង និង​ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ កញ្ញា ឌួង ហ្សូ​រី​ម៉ា

តារា​សម្តែង និង​ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ កញ្ញា ឌួង ហ្សូ​រី​ម៉ា

 

Leave a Reply

(*) Required, Your email will not be published