លោក ខៀវ សុភ័គ ៖ គ្មាន​ជនសង្ស័យ​ពាក់ព័ន្ធ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​បាងកក ក្នុងប្រទេស​កម្ពុជា​ទេ​

, , Leave a comment

​រាជធានី​ភ្នំពេញ :  លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា រហូតដល់​ពេលនេះ មិនមាន​ជនសង្ស័យ​ពាក់ព័ន្ធ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​បាងកក បាន​មកដល់​កម្ពុជា​នោះទេ​។ ការបញ្ជាក់​របស់លោក​ខៀវ សុភ័គ នេះ​ធ្វើឡើង បន្ទាប់ពី​ប៉ូលិស​ជាន់ខ្ពស់​ថៃ​និយាយប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា មាន​ជនសង្ស័យ​២​នាក់ ជាប់​ពាក់ព័ន្ធ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ក្រុង​បាងកក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជាង ១០០​នាក់ អាច​នឹង​លាក់ខ្លួន​នៅ​កម្ពុជា​។​

 

​លោក ខៀវ សុភ័គ បាន​និយាយថា កម្ពុជា​នឹង​បន្ត​ស្វែងរក​ថែមទៀត បើសិនជា​មានការ​ស្នើសុំ​កិច្ចសហប្រតិបត្តិការ​ពី​ភាគី​ថៃ ប៉ុន្តែ​ពេលនេះ​មិនមាន​លិខិតផ្លូវការ​ណាមួយ​ពី​ភាគី​ថៃ​នៅឡើយ​ទេ​។ កាសែត​បាងកក​ប៉ុស្តិ៍ នៅ​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៥​នេះ បាន​ផ្សាយ​ដោយ​ដកស្រង់​សម្តី​របស់​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​របស់​ថៃ​ថា ប៉ូលិស​ជឿជាក់ថា ជនសង្ស័យ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​នៅ​ក្រុង​បាងកក​ប្រទេស​ថៃ​២​នាក់ គឺ​កំពុង​លាក់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ថា ខ្លួន​បានស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ដើម្បី​ចាប់ខ្លួន​ពួកគេ​។​

 

​សូមបញ្ជាក់ថា ការ​បំផ្ទុះ​គ្រាប់​២​លើក ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​យប់​ថ្ងៃទី​១៧ និង​រសៀល ថ្ងៃទី​១៨ ខែសីហា កន្លងទៅ ក្នុងនោះ មួយ​លើក​បាន​ផ្ទុះ​នៅ​តំបន់​ពាណិជ្ជកម្ម​ប៉ា​ទូ​ណា​ម កណ្តាល​ក្រុង​បាងកក វេលា​ម៉ោង ៧​និង​៣៥​នាទី​យប់​ថ្ងៃ​១៧ ខែសីហា សម្លាប់​មនុស្ស ២០​នាក់ និង​បង្ក​ឲ្យ​មាន​អ្នករបួស​ជាង​១២០​នាក់​។ ចំណែក​មួយ​ករណី​ទៀត ត្រូវបាន​គេ​បំផ្ទុះ​នៅ​ម៉ោង ១​និង​២០​នាទី រសៀល​ថ្ងៃ​១៨ ខែសីហា ម្តុំ​ស្ពាន​សាថន ក្បែរ​កន្លែង​ទទួល​អ្នកដំណើរ និង​ចត​រថយន្ត​តាក់ស៊ី ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​អ្នកស្លាប់ ឬ​របួស​នោះទេ​៕

ជនសង្ស័យពីរនាក់ នោះមានម្នាក់ជាស្ត្រី ដោយត្រូវបានគេស្គាល់ឈ្មោះថា Wanna Suansan វ័យ ២៦ឆ្នាំ ជនជាតិថៃ-ឥស្លាម ចំណែកម្នាក់ទៀតជាបុរស ប៉ុន្តែមិនទាន់ស្គាល់អត្តសញ្ញាណឡើយ។

ជនសង្ស័យពីរនាក់ នោះមានម្នាក់ជាស្ត្រី ដោយត្រូវបានគេស្គាល់ឈ្មោះថា Wanna Suansan វ័យ ២៦ឆ្នាំ ជនជាតិថៃ-ឥស្លាម ចំណែកម្នាក់ទៀតជាបុរស ប៉ុន្តែមិនទាន់ស្គាល់អត្តសញ្ញាណឡើយ។

 

Leave a Reply

(*) Required, Your email will not be published