ក្រុម​ជនសង្ស័យ​បំផ្ទុះ​គ្រាប់បែក​នៅ​កណ្ដាល​ក្រុង​បាងកក ប៉ូលីស​ថៃ​សង្ស័យ​កំពុង​លាក់ខ្លួន​នៅ​កម្ពុជា​

, , Leave a comment

​ប្រទេស​ថៃ : ប្រភពព័ត៌មាន​ពី​គេហទំព័រ​របស់​ទីភ្នាក់ងារ​កាសែត​បាងកក​ប៉ុស្ដិ៍ ចេញផ្សាយ​នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៥ បាន​រាយការណ៍​មក​ថា បន្ទាប់ពី​រកឃើញ​ឧបករណ៍​ផលិត​គ្រាប់បែក នៅក្នុង​បន្ទប់​ស្នាក់នៅ​របស់​ស្ត្រី​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​កណ្ដាល​ក្រុង​បាងកក​រួចមក ប៉ូលិស​ថៃ​បាន​ជឿជាក់ថា ជនសង្ស័យ​ប្រហែលជា​មក​សម្ងំ​លាក់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​អាជ្ញាធរ​ថៃ ក៏បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ភ្នំពេញ ជួយ​តាម​ស្វែងរក​ផងដែរ​។​

 

​លោក Prawut Thavornsiri អ្នកនាំពាក្យ​របស់​ប៉ូលិស​ជាតិ បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ជនសង្ស័យ​ពីរ​នាក់ នោះ​មាន​ម្នាក់​ជា​ស្ត្រី ដោយ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Wanna Suansan វ័យ ២៦​ឆ្នាំ ជនជាតិ​ថៃ​-​ឥស្លាម ចំណែក​ម្នាក់ទៀត​ជា​បុរស ប៉ុន្តែ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ឡើយ​។​

 

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​១៧ ខែសីហា កន្លងទៅនេះ មាន​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​កណ្ដាល​ក្រុង​បាងកក បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស ២០​នាក់ និង​របួស​ជាង ១០០​នាក់ ហើយ​មកដល់ពេលនេះ អាជ្ញាធរ​ថៃ ទើបតែ​ចាប់ខ្លួនបាន​ជនសង្ស័យ​ម្នាក់ និង​រកឃើញ​ឧបករណ៍​ផលិត​គ្រាប់បែក ប៉ុន្តែ​មិនទាន់​ទទួលបាន​ព័ត៌មាន​លម្អិត​នោះទេ​៕

ឧត្តមសេនីយ៍លោក Somyot Poompunmuang បានបង្ហាញបាច់សាច់ប្រាក់បីលានបាត ដែលគាត់ត្រូវប្រគល់ឲ្យប៉ូលិសជា

ឧត្តមសេនីយ៍លោក Somyot Poompunmuang បានបង្ហាញបាច់សាច់ប្រាក់បីលានបាត ដែលគាត់ត្រូវប្រគល់ឲ្យប៉ូលិសជា “ទទួលរង្វាន់” សម្រាប់ការឃាត់ខ្លួនជនសង្ស័យបំផ្ទុះគ្រាប់បែក។ រូបថតដែលបានបង្ហាញថា ជនសង្ស័យពីរនាក់ នោះមានម្នាក់ជាស្ត្រី ដោយត្រូវបានគេស្គាល់ឈ្មោះថា Wanna Suansan វ័យ ២៦ឆ្នាំ ជនជាតិថៃ-ឥស្លាម ចំណែកម្នាក់ទៀតជាបុរស ប៉ុន្តែមិនទាន់ស្គាល់អត្តសញ្ញាណឡើយ។។ (រូបថតរបស់ប៉ូលីសភូមិន្ទថៃ)

 

Leave a Reply

(*) Required, Your email will not be published