ទីក្រុង​ហូជីមិញ​៖​ទីកន្លែង​មកដល់​គួរ​ឲ្យ​ទាក់ទាញ​របស់​វិនិយោគិន​ជប៉ុន​

, , Leave a comment

​ប្រទេស​វៀតណាម : ជប៉ុន​កំពុងមាន​គំរោងការណ៍​វិនិយោគ​ចំនួន​៨​រយ​គំរោង​ដោយមាន​ប្រភព​ទុន​សរុប​ចំនួន​២​ពាន់​៧២០​លាន​ដុល្លា​អាមេរិក​ឈរ​លំដាប់ ថ្នាក់​ទី​៦​ក្នុង​ចំណម​បណ្ដា​ប្រទេស​ដែល​វិនិយោគ​នៅ​ទីក្រុង​ហូជីមិញ (​ភាគខាងត្បូង​វៀតណាម​)​។ តាម​គំរោង​ទួ​រលេ​ខ​នេះ​នឹង​កើនឡើង​នាពេលខាងមុខ​។​

 

​ក្រោយ​រយៈពេល​១៦​ឆ្នាំ​វិនិយោគ​ចូលក្នុង​ទីក្រុង​ហូជីមិញ និង​ធ្វើ​អាជីវកម្ម​កាន់តែ​មាន​ប្រសិទ្ធភាព ក្រុមហ៊ុន​កំចាត់ Toyota Tsusho Vietnam កំពុងបើក​ទូលាយ​ការវិនិយោគ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ខាង​ឧស្សាហកម្ម​ឧបត្ថម្ភ​សម្រាប់​ក្រុមហ៊ុន​តម្លើងរថយន្ត​នៅ​វៀតណាម​។ លោក Hiroyuki Shio អគ្គនាយករង តំណាង​សាខា​ក្រុមហ៊ុន​កំចាត់ Toyota Tsusho Vietnam បាន​ឲ្យ​ដឹងថា ៖ «​រដ្ឋអំណាច​ទីក្រុង​ហូជីមិញ បាន​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​យើងខ្ញុំ​វិនិយោគ​ផលិតកម្ម​ជាពិសេស​ខាង​បែបបទ​រដ្ឋបាល​។ ថ្នាក់ដឹកនាំ​ទីក្រុង​បានរៀបចំ​ការសន្ទនា​ជាមួយ​បណ្ដា​អង្គភាព​អាជីវកម្ម ដើម្បី​ដោះស្រាយ​ការលំបាក​សាកល្បង​យ៉ាង​ឆាប់រហ័ស​ផងដែរ​»​។​

 

​តាម​ស្ថាប័ន​ព​ន្លឿ​ន​ឧស្សាហ​ពាណិជ្ជកម្ម​នៅឯ​បរទេស​របស់​ជប៉ុន (JETRO) ប្រចាំ​នៅ​ទីក្រុង​ហូជីមិញ​ថា ៖ បណ្ដា​វិស័យ​ដែល​ក្រុមហ៊ុន​ជប៉ុន​វិនិយោគ​ច្រើនជាងគេ​នៅទីនេះ​គឺ អចលនវត្ថុ ឧស្សាហកម្ម​កែច្នៃ​ការផលិត​តម្លើង និង​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​។​

 

​នាពេល​ថ្មីៗ​នេះ​សម្ព័ន្ធ​សមាគមន៍​សេដ្ឋកិច្ច Keidranren របស់​ជប៉ុន​បានមក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ទីក្រុង​ហូជីមិញ ដើម្បី​ស្វែងយល់​អំពី​បរិយាកាស​វិនិយោគ​និង​ធ្វើ​អាជីវកម្ម​នៅទីនេះ​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​លើក​នេះ​អង្គភាព​អាជីវកម្ម​ជប៉ុន​ជាច្រើន​បានសម្រេច​វិនិយោគ​ចូលក្នុង​ទីក្រុង​ដោយសារ​គេ​ជឿជាក់​ទៅលើ​បរិយាកាស​វិនិយោគ​ទៅ​ទីក្រុង​ហូជីមិញ​។ លោក Mukuta នាយក​គ្រប់គ្រង​ជាន់ខ្ពស់​នៃ Keidranren​បាន​ឲ្យ​ដឹងថា ៖«​នាពេលខាងមុខ​ខណៈ​កិច្ចព្រមព្រៀង​ដៃគូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក (TPP) ត្រូវបាន​ចុះហត្ថលេខា​និង​សហគមន៍​អាស៊ាន (EAC) នឹង​ត្រូវបាន​បង្កើត​វៀ​ត​ណា​ម​ក៏ដូចជា​ទីក្រុង​ហូជីមិញ​នឹង​ដើរតួនាទី​សំខាន់​ក្នុង​ខ្សែសង្វាក់​ផ្គត់ផ្គង់​សកល​។ ក្រុមហ៊ុន​ជប៉ុន​យកចិត្តទុកដាក់​ដល់​វិស័យ​នានា​ដូចជា ឧស្សាហកម្ម កែឆ្នៃ តម្លើងរថយន្ត​តម្បាញ កាត់ដេរ​។​ល​។​»

 

​ដើម្បី​បង្កើន​ការទាក់ទាញ​វិនិយោគ​ប្រភព​ទុន FDI ក្នុង​រយៈពេល​កន្លងទៅ​ទីក្រុង​ហូជីមិញ​បង្កើន​កំណែទម្រង់រដ្ឋបាល​។ នាបច្ចុប្បន្ន​ពេលវេលា​ធ្វើ​បែបបទ ផ្តល់​លិខិត​បង្កើត​ក្រុមហ៊ុន​ត្រូវបាន​បន្ថយ​ចុះ​​នៅត្រឹមតែ​៣​ថ្ងៃ​ប៉ុណ្ណោះ​។ ប៉ុន្តែ​នៅមាន​បញ្ហា​មួយចំនួន​ដែល​វិនិយោគិន​អន្តរជាតិ​នៅ​ខ្វល់ខ្វាយ​នេះ​។ នេះ​គឺជា​វិស័យ​ច្បាប់​មិនទាន់​សុ​ក្រិដ​ហេដ្ឋារចនាសម្ព័ន្ធ​មិនទាន់​ព្រមៗ​គ្នា​និង​ឧស្សាហកម្ម​ឧបត្ថម្ភ​មិន​​ទាន់​ឆ្លើយតប​នឹង​តម្រូវការ​នៃ​អង្គភាព​អាជីវកម្ម​នៅឡើយ​។ លោកស្រី Le Thi Huynh Mai នាយិការ​មន្ទី​ផែនការ និង​វិនិយោគ​ទីក្រុង​ហូជីមិញ​បាន​ឲ្យ​ដឹងថា ៖«​នាពេលខាងមុខ ដើម្បី​បើកចំហរ និង​កែទម្រង់​បែបបទ​វិនិយោគ​យើង ប្រកាស​បែបបទ​រដ្ឋបាល​លើ​គេហទំព័រ បង្កើន​ការពិគ្រោះ​យោបល់ ណែនាំ​វិនិយោគិន​ជំរុញ​វិធានការ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ផ្តល់​លិខិត​ធ្វើ​អាជីវកម្ម​សំរាប់ វិនិយោគិន​តាមរយៈ​បណ្តាញ​អ៊ី​ន​ធឺ​ណែ​ត​»​។​

 

​ដើម្បី​ក្តាប់ជាប់​ឱកាស​ពី​បណ្ដា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​បន្ត​ទាក់ទាញ វិនិយោគិន​បរទេស ជាពិសេស​គឺ​បណ្ដា​ក្រុមហ៊ុន​ជប៉ុន រដ្ឋអំណាច​ទីក្រុង​ហូជីមិញ បាន​សន្យា​កែ​ល្អ​ថែមទៀត​ហេដ្ឋារចនាសម្ព័ន្ធ​ ដោះស្រាយ​ទាន់ពេលវេលា​នូវ​រាល់ បញ្ហា​ខាង​គតិយុត្តិ​។ ថ្នាក់ដឹកនាំ​ទីក្រុង​ហូជីមិញ​ចាត់ទុកថា ៖ បណ្ដា​គំរោងការណ៍ វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​នានា​គឺជា​កា​ណា​ល់​សំខាន់​ដើម្បី​ទីក្រុង​អភិវឌ្ឍន៍​ក្លាយទៅជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​សកម្ម​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​៕

ទីក្រុងហូជីមិញ - ទីកន្លែងមកដល់គួរឲ្យទាក់ទាញរបស់វិនិយោគិនជប៉ុន។ រូប​ថត VNA

ទីក្រុងហូជីមិញ – ទីកន្លែងមកដល់គួរឲ្យទាក់ទាញរបស់វិនិយោគិនជប៉ុន។ រូប​ថត VNA

 

Leave a Reply

(*) Required, Your email will not be published