ប្រទេសឡាវ : ស្ថិតនៅភាគខាងជើងឡាវអតីតរាជធានី Luang Prabang ជាតំបន់ដែលមិនអាចរំលងបានក្នុងដំណើរទេសចរណ៍របស់ភ្ញៀវគ្រប់រូប នាពេលមកដល់ប្រទេសឡាវ។ មិនគ្រាន់តែទាក់ទាញភ្ញៀវ ទេសចរដោយទិដ្ឋភាពស្រស់ស្អាតប៉ុណ្ណោះទេ ទីក្រុង Luang Prabang នៅទាក់ទាញភ្ញៀវទេសចរដោយសំណង់ស្ថាបត្យកម្មបុរាណនានាទៀតផង។ ក្រោយរយៈពេល២០ឆ្នាំត្រូវបានUNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌពិភពលោកមក រដ្ឋអំណាច និងប្រជាជនទីក្រុង Luang Prabang បាននិងកំពុងអនុវត្តល្អការងារជួសជុល កែលំអរសំណង់ស្ថាបត្យកម្មទាំងនេះរបស់ទីក្រុង។

អតីតរាជធានី Luang Prabang
គេហដ្ឋានរបស់គ្រួសារលោកស្រី Manilay Savang – Luang Prabang ត្រូវបានកសាងឡើងមុននេះ១សទវត្ស៍ហើយ។ គេហដ្ឋាននេះបានប្រក់ក្បឿងជញ្ជាំងធ្វើពីឥដ្ឋ ទ្វារត្រូវបានធ្វើពី ឈើ។ លោកស្រី Manilay Savang បានឲ្យដឹងថា នេះគឺជាគេហដ្ឋានមួយខ្នងក្នុងចំណោមគេហដ្ឋានបុរាណ ក្នុងតំបន់បេតិកភ័ណ្ឌពិភពលោក និងនេះគឺជាលើកដំបូង គ្រួសារលោកស្រីបានជួសជុលគេហដ្ឋាននេះឡើងវិញហើយគ្រួសារលោកស្រីក៏បានសូមការអនុញ្ញាត្តិពីគណៈកម្មាធិការគ្រប់គ្រងកេរ្តិ៍ដំណែលអតីតរាជធានី Luang Prabang។ លោកស្រី Manilay Savang បានឲ្យដឹងថា៖ «គេហដ្ឋាននេះចាស់ណាស់ហើយ មិនជួសជុលគឺមិនរស់នៅទៀតបានទេ។ ជាគេហដ្ឋានបុរាណ បានជាត្រូវអនុវត្តតាមការកំណត់ផ្សេងៗរបស់គណៈកម្មាធិការគ្រប់គ្រង។ យើងខ្ញុំត្រូវចេញប្រាក់ដោយខ្លួនឯង និងរដ្ឋអំណាចផ្តល់អោយក្បឿងប្រភេទបុរាណ។ អ្វីៗក៏ត្រូវធ្វើតាមការកំណត់ប្រសិនបើរមិនធ្វើបានដូច្នេះ គឺត្រូវធ្វើឡើងវិញ»។
ផ្សាភ្ជាប់ជាមួយការងារអភិរក្សសំណង់បេតិភ័ណ្ឌសាធារណៈចាប់តាំងពីឆ្នាំ១៩៩៥មក លោក Noseng Saivongduon នាយករងមន្ទីរព័ត៌មាន វប្បធម៌ និងទេសចរណ៍ Luang Prabangបានឲ្យដឹងថា ៖នៅពេលជួសជុល កែលំអរ គ្រប់សំណង់នៅ Luang Prabang មានការចូលរួម ឃ្លាំមើលរបស់អង្គភាពទាក់ទិននានាផងដែរ។ «វត្តណាចង់ជួសជុល កែលំអរ គឺត្រូវសូមការអនុញ្ញាត្តិពីមន្ទីរ។ យើងខ្ញុំនឹងចុះត្រួតពិនិត្យ ហើយពីនោះទើបអនុញ្ញាត្តិអោយជួសជុល កែលំអរ។ យើងខ្ញុំនឹងឃ្លាំមើលផ្ទាល់ ការអនុវត្តការងារទាំងនេះ។ ជាងជួសជុលសុទ្ធតែជាអ្នកមានបទពិសោធច្រើនក្នុងការជួសជុលកែលម្អកេរ្តិ៍ដំណែល»។

អតីតរាជធានី Luang Prabang
រួមជាមួយការជួសជុល កែលំអរតាមការកំណត់នេះ Luang Prabang ក៏បានជំរុញខ្លាំងការឃោសនា ដើម្បីប្រជាជនយល់ដឹងបន្ថែមអំពីការអភិរក្សសំណង់បុរាណទាំងនេះទៀតផង។ លោក Saysamone Khomthavong -អភិបាលរងខេត្ត Luang Prabang បានឲ្យដឹងថា៖ «យើងខ្ញុំបានរៀបចំការឃោសនានានា ដើម្បីប្រជាជនយល់ដឹងបន្ថែមអំពីការអភិរក្ស ពីព្រោះយើងអភិរក្សបានល្អ គឺភ្ញៀវទេសចរនឹងមកដល់ទស្សនាច្រើនជាង ហើយពីនោះ ប្រាក់ចំណូលរបស់ប្រជាជនក៏បានកើនឡើងជាច្រើនទៀតផងដែរ»។
អាស្រ័យដោយបានគោរពតាមការកំណត់នានាក្នុងកិច្ចការអភិរក្សផង និងការចូលរួមយ៉ាងសកម្មពីរដ្ឋអំណាចនិងប្រជាជនក្នុងតំបន់នេះផង បានជាសំណង់ស្ថាបត្យកម្មនៅ Luang Prabang នៅរក្សាបានសភាពដើមដដែល។ ប្រការនេះបានប្រែក្លាយ Luang Prabang ទៅជាតំបន់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ៕