ស្ត្រី​បរិភោគ​សាច់​ក្រហម​ច្រើនពេក ប្រឈម​នឹង​មហារីក​សុដន់​

, , Leave a comment

carne_01185000

​ថ្មីៗ​នេះ មានការ​សិក្សា​ស្រាវជ្រាវ​មួយ បាន​រកឃើញថា ការបរិភោគ​សាច់គោ ឬ​សាច់​ពពែ ពណ៌​ក្រហម​ចាស់​ខ្លាំង​អាចធ្វើ​ឲ្យ​ប្រឈម​នឹង​មហារីក​សុដន់​ទ្វេដង​។ ពិសេស​អ្នក​ដែល​បរិភោគ សាច់គោ ឬ​សាច់​ពពែ ដែលមាន​សាច់​ពណ៌​ក្រមៅ​២ ឬ​៣​ដង ក្នុង​មួយអាទិត្យ នឹងមាន​អត្រា​ប្រឈម​ខ្ពស់ ដោយសារ​មាន​សារធាតុបង្កមហារីក នៅក្នុង​សាច់​ក្រហម ដែល​ចម្អិន ឆ្អិន ឬ​សាច់​កែច្នៃ​រួច​ដែល​ធ្លាប់បាន​សិក្សា​សាកល្បង​លើ​សត្វ​រកឃើញថា ធ្វើ​ឲ្យ​សត្វ​កើត​មហារីក​ដោះ​ច្រើនឡើង ដែល​អាចសន្និដ្ឋាន​បាន​ថា វា​ជា​មូលហេតុ​ដែល​បង្ក​មហារីក​សុដន់​ដល់​មនុស្ស​ផងដែរ។​

 

​ដូច្នេះ​វិធី​ដែល​ល្អ អ្នក​គួរ​បរិភោគ​សាច់​ក្រហម ត្រឹម​ល្មម​គ្រប់គ្រាន់ សម្រាប់តែ​តម្រូវការ​របស់​រាងកាយ​បាន​ហើយ កុំ​បរិភោគ​ច្រើន ឬ​ញឹកញាប់​ពេក ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ក៏ដូចជា​បង្ការ​ជំងឺ​ផ្សេង​៕

Teenage Girl Eating Kebab

 

 

Leave a Reply

(*) Required, Your email will not be published