ជនជាតិ​ចិន​ចំនួន​២២​នាក់ និង​វត្ថុតាង ត្រូវ​តុលាការ​ខេត្តស្វាយរៀង ចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ ក្រោយ​ការចាប់ខ្លួន​ពាក់ព័ន្ធ​ករណី ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ Internet (IOP)

, , Leave a comment

01-9-2015 (2)

01-9-2015 (1)

​រាជធានី​ភ្នំពេញ : ជនជាតិ​ដីគោក និង​ចិន​កោះ​តៃវ៉ាន់​២២​នាក់​រួម​នឹង​វត្ថុតាង​ចាប់ជំរិត​ត្រូវបាន​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម ក្រសួងមហាផ្ទៃ និង​នគរបាល​ខេត្តស្វាយរៀង​កសាង​សុំ​ណុំ​រឿង​ប​ញ្ជួ​ន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​ធ្វើការ​ចោទប្រកាន់​ទៅតាម​ផ្លូវច្បាប់​ពីបទ​ចាប់ជំរិត​លុយ​តាម​ប្រព័ន្ធ​IOP​ពី​ជន​ជាតិចិន​ដូចគ្នា​នៅ​ចិន​។​

 

​យោងតាម​ដីកា​របស់លោក លាង រិទ្ធី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ចោទប្រកាន់​ជនជាតិ​ទាំង​២២​នាក់​នេះ ពីបទ​ប៉ះពាល់​ដល់​ការសន្ទនា​សម្ងាត់ នៃ​ការសន្ទនា​តាម​ទូរស័ព្ទ​បទ​ចូល​ទៅដល់ ឬ​ស្ថិតនៅ​នឹង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម ស្វ័យប្រវត្ត​នៃ​ទិន្ន័យ​បទ​បង្កើតជា​ឧបសគ្គ​ដល់​ដំណើរការ​នៃ​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម ស្វ័យប្រវត្ត នៃ​ទិន្នន័យ បទ​បញ្ចូល ឬ​លុបបំបាត់ កែប្រែ​ដោយ​ទុច្ចរិត នូវ​ទិន្នន័យ បទ​ចូលរួម​ក្នុង​ក្រុម​ប្រមូលផ្តុំ ឫ​ក្នុង​ស​ន្និ​ដិ​ភាព ដើម្បី​រៀបចំ ប្រព្រឹត្ត​បទល្មើស ។​

 

​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ី សុខ​ឃី ប្រធាន នាយកដ្ឋាន​ប្រឆាំង​ភារ​វ​កម្ម​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៣១​សីហា​ថា ក្រោយពី​ធ្វើការ​សាកសួរ​រួច​ជនសង្ស័យ​ជនជាតិ ដីគោក និង​ចិន​កោះ​តៃវ៉ាន់​២២​នាក់ និង​វត្ថុ តាង​ទាំងអស់ និង​ប​ញ្ជួ​ន​ទៅ​តុលាការ ខេត្តស្វាយរៀង​ដើម្បី​ធ្វើការ​សួរនាំ និង​ចោទ​ប្រកាន់ទោស​ទៅតាម​ផ្លូវច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​បន្តថា ជនជាតិ​ចិន​ទាំង​២២​នាក់​នោះ​ត្រូវបាន​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភារ​វ​កម្ម​ក្រសួងមហាផ្ទៃ​និង​នគរបាល​ខេត្តស្វាយរៀង​បានធ្វើការ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ ២០១៥​នៅផ្ទះ​វីឡា​លេខ​៨ របស់លោក គង់ សុវណ្ណ​ដា​រ៉ា ហៅ​ឆក អាយុ​៤៩​ឆ្នាំ តាមផ្លូវ​ជាតិ​លេខ​១ ភូមិ​តា​ជោ សង្កាត់​ស្វាយ​តឿ ក្នុង​ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ដោយមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។ ក្នុង​ប្រតិបត្តិការ​នោះ​កម្លាំង​នគរបាល​របស់លោក​ស​ហ​ការ​ជាមួយ​មន្ត្រី​ជំនាញ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​នគរបាល​ខេត្ត​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​២២​នាក់​ក្នុងនោះ​ស្រី​៣​នាក់​ព្រមទាំង​ដកហូត Computer ជាច្រើន​គ្រឿង​ផងដែរ​។​

 

​ក្រុម​ជនជាតិ​ទាំងនេះ​បានមក​ជួល​ផ្ទះ​វីឡា​ខាងលើ​មក​ធ្វើ​សកម្មភាព​ចាប់ជំរិត​លុយ​តាម​ប្រព័ន្ធ IOP ពី​ជន​ជាតិចិន​ដូចគ្នា​តែ​ក្រោយ​ទទួលបាន​ព័ត៌មាន និង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន​កម្លាំង​នគរបាល​បាន​ចុះមក​បង្ក្រាប​ជាក់ស្តែង​តែម្តង​។​

 

​ក្រោយពី​ធ្វើការ​សាកសួរ​រួច និង​វត្ថុតាង​ចាប់ជំរិត​ត្រូវបាន​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ភារ​វ​កម្ម​ក្រសួងមហាផ្ទៃ បាន​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តស្វាយរៀង​ធ្វើការ​ចោទប្រកាន់​ទៅតាម​ផ្លូវច្បាប់​ពីបទ​ចាប់ជំរិត​លុយ​តាម ប្រព័ន្ធ IOP ពី​ជន​ជាតិចិន​ដូចគ្នា​នៅ​ចិន​៕

   01-9-2015 (3) 01-9-2015 (4) 01-9-2015 (5) 01-9-2015 (6)

01-9-2015 01-9-2015 (7) 01-9-2015 (8) 01-9-2015 (9) 01-9-2015 (10) 01-9-2015 (11) 01-9-2015 (12) 01-9-2015 (13) 01-9-2015 (14) 01-9-2015 (15) 01-9-2015 (16) 01-9-2015 (17) 01-9-2015 (18) 01-9-2015 (19) 01-9-2015 (20) 01-9-2015 (21) 01-9-2015 (22) 01-9-2015 (23) 01-9-2015 (24) 01-9-2015 (25) 01-9-2015 (26) 01-9-2015 (27)

 

Leave a Reply

(*) Required, Your email will not be published