លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បើក​ការដ្ឋាន ផ្លូវ​ក្រាល​កៅស៊ូ​ជាង​១៦​គីឡូម៉ែត្រ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​កងមាស​

, , Leave a comment

​ខេត្តកំពង់ចាម : លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៥​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ​DBST ប្រវែង ១៦,១៩ គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ឃុំ​អង្គរ​បាន ដល់​ឃុំ​រកា​រអា ស្រុក​កងមាស ដើម្បី​បម្រើ​ដល់​សេវា​ដឹកជញ្ជូន ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅ​តំបន់​នោះ​ទាំង​ការធ្វើដំណើរ និង​ដឹក​កសិផល ទំនិញ​ផ្សេងៗ​។​

 

​មន្ត្រី​សាលាខេត្ត​កំពង់ចាម​បាន​ឲ្យ​ដឹងថា ការសាងសង់​ផ្លូវ​មួយ​ខ្សែ​នេះ​បានទទួល​ជំនួយ ពី​ធនាគារ​អភិវឌ្ឍ​អាស៊ី ADB ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ជាមួយ​រាជរដ្ឋាភិបាល​៕

រូប​ថត​ សហការី

រូប​ថត​ សហការី

រូប​ថត​ សហការី

រូប​ថត​ សហការី

រូប​ថត​ សហការី

រូប​ថត​ សហការី

 

Leave a Reply

(*) Required, Your email will not be published