ចេញ​ឆក់​ជាមួយ​សង្សា ពេល​មាន​បញ្ហា​រត់​យករួចខ្លួន​

, , Leave a comment

​រាជធានី​ភ្នំពេញ : ចោរឆក់​ស្រី​-​ប្រុស​២​នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ព័ទ្ធចាប់​បាន​ចោរ​ស្រី​ម្នាក់ ឯ​ចោរ​ប្រុស​បាន​លើក​ម៉ូតូ​ជិះ​គេចខ្លួនបាត់ បន្ទាប់ពី​ឆក់​កាបូបស្ពាយ​ស្ត្រី​អ្នកលក់​គ្រឿងក្លែម​ម្នាក់​ខណៈ​ជិះ​ម៉ូតូ​ម្នាក់​ត្រឡប់ទៅផ្ទះ​តាម​បណ្តោយ​ផ្លូវ​១៨២ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​១០ និង​២៧​នាទី​យប់ ថ្ងៃទី​៣០ ខែសីហា ឆ្នា​២០១៥​។​

​ប្រភពព័ត៌មាន​ពី​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ខណៈ​គាត់​កំពុង​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម​ត្រឡប់ទៅផ្ទះ​វិញ តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ ស្រាប់តែ​ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​របស់គាត់​ហើយ​ស្រែក ឌឺដង​ដាក់​គាត់​ថា «​កាបូប​លុយ​នឹង​អញ​ខ្ចី​ចាយ​សិន មិនបាច់​តាម​ទេ​» ខណៈនោះ​គាត់​ហាក់ដូចជា​ភាំង​មួយសន្ទុះ បន្ទាប់មក​ក៏​គិត​ឃើញថា​ចោរឆក់​កាបូប​ទេតើ ក៏​ជិះ​ម៉ូតូ​ដេញតាម​ជនសង្ស័យ លុះដល់​ចំណុចកើតហេតុ​ម៉ូតូ​ជនសង្ស័យ​វាក់​នឹង​ម៉ូតូ​អ្នកដំណើរ​ផ្សេងទៀត ក៏បាន​ដួល និង​ដោយ​សំឡេង​ស្រែក​ចោរៗ​របស់​ជនរងគ្រោះ ជនសង្ស័យ​ក៏ត្រូវ​ប្រជាពលរដ្ឋ​ជួយ​ព័ទ្ធចាប់​បាន​ចោរ​ស្រី​ម្នាក់ ឯ​ចោរ​ប្រុស​បាន​លើក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​ស្រមោល​តែម្តង​។​

​ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ជា​ចោរឆក់​ស្រី​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​សាកសួរ​នៅ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកល្អក់​៣ ចំណែក​កាបូបស្ពាយ​របស់​ជនរ​ង​គ្រោះ​ត្រូវ​បានប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ​។ ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅក្នុង​កាបូបស្ពាយ​រប​ស់​គាត់​មាន​ប្រាក់​ប្រមាណ​ជា​២០​ម៉ឺន​រៀល​ប៉ុណ្ណោះ គឺជា​ប្រាក់​ដែល​គាត់​លក់​គ្រឿងក្លែម​បាន​៕

ជនសង្ស័យបន្ទាប់ពីធ្វើសកម្មភាពឆក់ ត្រូវសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍នគរបាល ដើម្បីសាកសួរ។ រូបថត សហការី

Leave a Reply

(*) Required, Your email will not be published