លួងលោម​ក្មេងស្រី រួមរ័ក​ក្នុង បី​ថ្ងៃក្រោយ ត្រូវ​ឪពុកម្តាយ​ប្រាប់​សមត្ថកិច្ច​វាយខ្នោះ​

, , Leave a comment

​ខេត្តកណ្ដាល : យុវជន​ម្នាក់​ជា​សន្តិសុខ​រោងចក្រ​ត្រូវបាន​នគរបាល​ស្រុក​ស្អាង​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣០ ខែសីហា បន្ទាប់ពី​បាន​លួងលោម​ក្មេងស្រី​អាយុ​១២​ឆ្នាំ​ម្នាក់​រួមរ័ក​បានសម្រេច​នៅក្នុង​បន្ទប់ទឹក​ក្នុងផ្ទះ​ខ្លួន​ស្ថិតក្នុង​ភូមិ​ព្រែ​កឡុង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល កាលពី​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៥​កន្លងទៅ​។​

 

​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ នាង ចន្ថា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សន្តិសុខ​រោងចក្រ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ ។ ការចាប់ខ្លួន​ជនសង្ស័យ​នេះ​ធ្វើឡើង​តាម​ពាក្យបណ្ដឹង​របស់​ឪពុក​-​ម្ដាយ ក្មេងស្រី​រងគ្រោះ​ដែល​រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា កន្លងមក​ក្នុងអំឡុង​ដើមខែ​សីហា ជនសង្ស័យ​បាន​ព្យាយាម​លួងលោម​ក្មេងស្រី​រងគ្រោះ​រួមរ័ក​ជាមួយគ្នា ប៉ុន្តែ​មិនបាន​សម្រេច​បានត្រឹមតែ​ស្ទាបអង្អែល​ប៉ុណ្ណោះ​។ លុះដល់​ថ្ងៃកើតហេតុ​ទី​២៧ ខែសីហា ឆ្នាំ​២០១៥ វេលា​ម៉ោង​៨​ព្រឹក ក្មេងស្រី​រងគ្រោះ​បាន​ទៅ​មើល​ទូរទស្សន៍​នៅ​រោង​លក់​កាហ្វេ​-​បាយ​នៅផ្ទះ​របស់ខ្លួន​។ ពេលនោះ​ជនសង្ស័យ​បាន​បបួល​ជនរងគ្រោះ​ទៅ​បន្ទប់ទឹក​រួច​បិទទ្វារ និង​បាន​រួមរ័ក​ជាមួយ​ក្មេងស្រី​រងគ្រោះ​ដោយ​ឈរ​ផ្អែក​ជញ្ជាំង​ថ្ម​រហូត​បានសម្រេច​រួច​ក៏​ស្លៀក​ខោអាវ​រាងខ្លួន​ចេញ​ក្រៅ​បន្ទប់ទឹក​មក​មើល​ទូរទស្សន៍​ធម្មតា​។​

 

​ក្រោយមក​ក្មេងស្រី​រងគ្រោះ​មាន​អា​ការៈឈឺចាប់​ប្រដាប់ភេទ ហើយ​ឪពុក​-​ម្ដាយ​ក្មេងស្រី​រងគ្រោះ​សួរនាំ​ដេញដោល​ទើប​ប្រាប់​ការពិត​ដឹង ។ លុះ​មកដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៥ ទើប​ឪពុក​-​ម្តាយ​ប្តឹង​ឈ្មោះ នាង ចន្ថា មក​សមត្ថកិច្ច​នគរ​បាល ហើយ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ នាង ចន្ថា មក​ធ្វើការ​សាកសួរ​តែម្ដង ។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ នាង ចន្ថា សារភាពថា ចាប់តាំងពី​ដើមខែ​សីហា ឆ្នាំ​២០១៥ នេះ​ខ្លួន​បាន​លួងលោម​ក្មេងស្រី​រងគ្រោះ​រួមរ័ក​ជាច្រើនលើក តែ​នាង​មិន​ព្រម បានត្រឹមតែ​ស្ទាបអង្អែល​ប៉ុណ្ណោះ លុះដល់​ថ្ងៃកើតហេតុ​ខាងលើ​ទើប​លួងលោម​រួមរ័ក​បានសម្រេច ។​

 

​នគរបាល​បាន​ឲ្យ​ដឹងថា បើទោះបី​ជន​ង្ស័​យ និង​ក្មេងស្រី​រងគ្រោះ​ត្រូវរ៉ូវ​គ្នា​មិនមាន​ការបង្ខិតបង្ខំ ឬ​ចាប់រំលោភ​ក្ដី ជនសង្ស័យ​នៅតែមាន​ទោស​ពីបទ​រួមភេទ​ជាមួយ​ក្មេងស្រី​ជា​អនីតិជន​អាយុ ក្រោម​១៥​ឆ្នាំ ។​ ​ពេលនេះ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​បាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ចាត់​ការបន្ត​តាមច្បាប់ ៕

ជនសង្ស័យ នាង ចន្ថា ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ និងក្មេងស្រីជនរងគ្រោះបង្ហាញទីតាំងធ្វើសកម្មភាព។ រូបថត សហការី

ជនសង្ស័យ នាង ចន្ថា ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ និងក្មេងស្រីជនរងគ្រោះបង្ហាញទីតាំងធ្វើសកម្មភាព។ រូបថត សហការី

 

Leave a Reply

(*) Required, Your email will not be published