សម្តេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល នាំយក​ព្រះ​រាជអំណោយ​សម្តេចម៉ែ ទៅ​ចែកជូន ប្រជាពលរដ្ឋ​ផ្ទុកមេរោគ​អេដស៍ នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង​

, , Leave a comment

​ខេត្តបាត់ដំបង : សម្តេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះ​បរម រាជវាំង និង​ជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត បាន​នាំយក​ព្រះ​រាជអំណោយ​មនុស្សធម៌​របស់​សម្តេចម៉ែ ទៅ​ចែកជូន​ពលរដ្ឋ​អ្នក​ផ្ទុកមេរោគ​អេដស៍ នៅ​ឃុំ​រការ ស្រុក​សង្កែ ខេត្តបាត់ដំបង​ចំនួន​២១០​នាក់ និង​ក៏មាន​ការចូលរួម​ពី​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៥​។​

​សម្តេចចៅហ្វា​វាំង គង់ សំអុល មានប្រសាសន៍​ផ្តាំផ្ញើ​ព្រះរាជ​បណ្តាំ សាកសួរ សុខទុក្ខ ពី​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ វររាជ​មាតា​ជាតិខ្មែរ ទៅ​ប្រគេន​ព្រះសង្ឃ និង​ជូន​ពលរដ្ឋ​នូវ​ព្រះរាជហឫទ័យ អាណិត ស្រឡាញ់ និង​សេចក្តី​នឹករលឹក​គ្រប់ពេល វេលា​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​។ សម្តេច បាន​បន្ដថា​៖ សូម​បងប្អូន ទាំងអស់គ្នា ត្រូវ​ចេះ​ថែរក្សា​សុខភាព​ខ្លួនឯង និង​ក្រុមគ្រួសារ ហើយ​កុំ​អស់សង្ឃឹម ព្រោះ​បច្ចុប្បន្ន ជំងឺ​នេះ​មាន​ថ្នាំ​ព្យាបាល និង​ពន្យារពេល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ប្រក​បរបរ និង​រស់​នៅបាន ដូច​ប្រជាពលរដ្ឋ​ដទៃទៀត ហើយ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​ធ្វើ​អនាម័យ ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត​។ សម្តេច​បាន​រំឭកថា រដូវ​នេះ​ជា​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់ សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រកបមុខរបរ​ទទួលទាន​ធ្វើស្រែ​ចម្ការ​រៀងៗ​ខ្លួន ដើម្បី​កសាង​ជីវភាព​ប្រចាំថ្ងៃ​របស់ខ្លួន​ឲ្យ​មាន​ភាព​ថ្កុំថ្កើង​ទៅ​អនាគត​។​

​ព្រះរាជ​អំណោយ​ដែល​ត្រូវបាន​ផ្តល់ជូន​នាពេលនោះ​រួមមាន​សម្រាប់​មនុស្ស​ចាស់​ចំនួន​២១០​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន អង្ករ​៥០​គីឡូក្រាម និង​ឃី​ត​មួយ ក្នុងនោះ​មាន មុង​, ភួយ​, សារុង​, ក្រមា​, មី​មួយ​កេះ​, ត្រីខ​១០​កំប៉ុង​, កន្ទេល​មួយ​, ស្បែកជើងផ្ទាត់​មួយគូ​, អាវយឺត​មាន​រូប​ស្លាក​សញ្ញា​អំណោយ​សម្តេចឪ សម្តេចម៉ែ មួយ​, ទឹកត្រី​៣​ដប​, ទឹកស៊ីអ៊ីវ​៣​ដប​, និង​ថវិកា​២០០.០០០(២០​ម៉ឺន​)​រៀល​។ រីឯ​ក្មេងៗ​៧៣​នាក់​ម្នាក់ៗ​ទទួលបាន​អង្ករ​២០​គីឡូក្រាម​, អាវយឺត​រូប​ស្លាក​សញ្ញា​សម្តេច​តា សម្តេច​យាយ​មួយ​, សម្លៀកបំពាក់​សិស្ស​មួយ​កំ​ប្លេ​, ប៊ិច​, សៀវភៅ និង​ថវិកា​១០០.០០០ (១០​ម៉ឺន​)​រៀល និង​ឃី​ត​មួយកញ្ចប់ ក្នុងនោះ​មាន​មី​មួយ​កេះ​, ត្រីខ​១០​កំប៉ុង​, កន្ទេល​មួយ​, ស្បែកជើងផ្ទាត់​មួយគូ​, ទឹកត្រី​៣​ដប និង​ទឹកស៊ីអ៊ីវ​៣​ដប​។ ដោយឡែក​ព្រះសង្ឃ​៧​អង្គ ក្នុងនោះ​មាន​ព្រះសង្ឃ​ចំនួន​៥​អង្គ ទទួលបាន​ទេយ្យទាន​មួយកញ្ចប់ មី​មួយ​កេះ ,​ត្រីខ​១០​កំប៉ុង​, ទឹកត្រី​, ទឹកស៊ីអ៊ីវ​,  និង​ថវិកា​២០០.០០០(២០​ម៉ឺន​)​រៀល​។ ចំណែក​ព្រះសង្ឃ​២​អង្គ​ដែល​ផ្ទុកមេរោគ​អេដស៍​ទទួលបាន​ទេយ្យទាន ដូច​ព្រះសង្ឃ ៥​អង្គ​មុន​ដែរ ប៉ុន្តែ​ថវិកា​ទទួល​៣០០.០០០(៣០​ម៉ឺន​)​រៀល​៕

សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង នាំយក​អំណោយ សម្តេចម៉ែ ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ផ្ទុកមេរោគ​អេដស៍ នៅ​ភូមិ​រការ ស្រុក​សង្កែ ខេត្តបាត់ដំបង​នា​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៥​។ រូប​ថ​តៈ សោម ឬ​ទ្ធី (AKP)

Leave a Reply

(*) Required, Your email will not be published