ឲ្យ​ប្រពន្ធ​មក​ធ្វើការ​រាង​ចក្រ ដូច​ឲ្យ​ប្រពន្ធ​រក​ប្រុស​ថ្មី​

, , Leave a comment

31-8-2015 (1)

31-8-2015 (2)

​ដោយ​សារភាព​ទីទ័លក្រ​ធ្វើ​ឲ្យ​មនុស្ស​ធ្លាក់ខ្លួន​ចូលក្នុង​រណ្តៅ​អវីចី​ទាំង​រស់ ដូចជា​ក្នុងករណី​គ្រួសារ​មួយ​ដោយ​ចង់បាន​ប្រាក់កាស ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ក៏​យកប្រពន្ធ​ឲ្យ​ទៅធ្វើ​ការ​នៅ​រោងចក្រ ទីបំផុត​ដូច​យកសា​ច់មក​ដាក់​មាត់​ខ្លា​អ៊ីចឹង ត្រូវ​តាៗ ឆក់យក​ប្រពន្ធ​ជាទី​ស្រឡាញ់​ចេញពី​ដើមទ្រូង​ធ្វើ​ឲ្យ បុរស​កម្សត់​រស់ក្នុង​ក្តី​អស់សង្ឃឹម​តែម្នាក់ឯង សូម្បី​មុខរបរ​រត់​កង់​បី​ក៏​លែង​ចង់ រត់​ទៀត​ដែរ​ព្រោះ​ប្រពន្ធ​ជាទី​ស្រឡាញ់​ត្រូវគេ​ឆក់យក​ទៅ​បាត់​មិនដឹង​ប្រឹងរក​ប្រាក់​ដើម្បី​អ្វី ? សព្វថ្ងៃ វិចិត្រ [​ឈ្មោះ​អ្នកនិពន្ធ​ដាក់​ឲ្យ​] ដូច​រស់នៅក្នុង​ភព​ង​ងឹ​ង​តែម្នាក់ឯង តើ​ថ្ងៃ​ណា​ជួប​ពន្លឺ​រស្មី​ឡើងវិញ​?

 

​វិចិត្រ បាន​និយាយ​ពី​ប្រវត្តិ​បែកបាក់​ដ៏​ជូរចត់​ដែល​ទើប​កន្លងទៅ​ថ្មីៗ​នេះ​ថា “​ខ្ញុំ និង​អូន​ធីតា ពួកយើង​ទាំងពីរ​នាក់​ស្រឡាញ់គ្នា​ល្អូកល្អិន​ណាស់ មិនដែល​ទៅណា​ឆ្ងាយ​ពីគ្នា​ឡើយ​។ ពេល​រៀបការ​ហើយ​ថ្មីៗ​​ភាព​ផ្អែមល្ហែម​របស់​យើង​ទាំងពីរ ធ្វើ​ឲ្យ​ចាស់ៗ​លាន់មាត់​គ្រប់គ្នា​សរសើរ​ថា យើង​ទាំងពីរ​ពិតជា​ស្រឡាញ់គ្នា​មែន តែ​ជីវភាព​យើង​ទាំងពីរ​មិនសូវ​ជា​ធូរធារ​ឡើយ​។ ពួក​ខ្ញុំ​នាំគ្នា​ខ្ចីប្រាក់​អង្គ​ការទិញ​ម៉ូតូ និង រ៉ឺម៉ក មក​រត់​នៅ​ភ្នំពេញ តែ​ការរត់​កង់​បី​នេះ​រកប្រាក់​ស្ទើរ​មិន​គ្រប់​បង់​សង​ឲ្យ​អង្គការ​វិញ​ផង នៅពេលនោះ​ខ្ញុំ​ឃើញ​ស្រីៗ​រោងចក្រ​គេ បើកប្រាក់​បាន​ច្រើន ក៏​គិតថា​ទៅយក​ប្រពន្ធ​ពី​ស្រែ​មក​ឲ្យ​ធ្វើ​ការងារ​រោងចក្រ​នឹង​គេ ដើម្បី​ឲ្យ​ឆាប់​រួច​ប្រាក់ ដែល​ជំពាក់​គេ​។ ពេលនោះ​ខ្ញុំ​ខំ​លួងលោម​ប្រពន្ធ​អស់​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ​ទើប​នាង​សម្រេចចិត្ត​មក​ភ្នំពេញ​ជាមួយ​ខ្ញុំ​។ នៅពេលដែល​មកដល់​ភ្នំពេញ​ដំបូង​យើង​ទាំងពីរ​សែនសប្បាយ និង​មាន​សុភមង្គល​ខុសពី​ការដែល​យើង រស់នៅ​ស្រុកស្រែ ព្រោះ​មួយ​បន្ទប់​យើង​នៅតែ​ពីរ​នាក់​គ្មាន​ទើសមុខ​មាត់​អ្នកណា​ដូច​កាលដែល​រស់នៅក្នុង​បន្ទុកគ្រួសារ​ដែលមាន​អ្នក​ចាំ​ចាប់កំហុស ការយល់​ចិត្ត​យល់​ថ្លើម​គ្នា​នេះ​សែន​មាន​សុភមង្គល​ណាស់ ក្នុង​មួយជីវិត​នេះ​យើង​ទាំងពីរ​នាក់​លែង​ចង់បាន​អ្វី​លើស​នេះ​ទៀតឡើយ តែ​អ្វីដែល​ល្អ និង​មាន​សេចក្តីសុខ​សម្រាប់​ជីវិត​យើង​ពុំ​នៅ​ស្ថិតស្ថេរ​ឡើយ​ត្រូវ​រលាយ​សូន្យ​ក្នុង​មួយប៉ប្រិចភ្នែក​។​

 

​ចាប់តាំងពី​ប្រពន្ធ​ខ្ញុំ​មក​ធ្វើការ​នៅ​រោងចក្រ នាង​ចេះ​តុបតែង​ខ្លួន​ស្អាតបាត ខុសពី​នៅឯ​ស្រែ​រហូត​ទៅដល់​ជាប់​ភ្នែក​តាៗ នៅពេលនោះ​ប្រពន្ធ​ខ្ញុំគេ​មាន​ដុល្លារ​កាន់​ពេញៗ​ដៃ ចាប់ផ្តើម​ប្រេះឆា​ជាមួយនឹង​ខ្ញុំ លែង​ចង់​រួមរស់​ជាមួយគ្នា ហើយ​ថែមទាំង​និយាយថា ខ្ញុំ​គ្មាន​លទ្ធភាព​អាច​រកប្រាក់​ឲ្យ​នាង​គ្រប់គ្រាន់​ចាយ​នោះទេ ព្រោះ​ការប្រកបមុខរបរ​រ​ត់​កង់​បី​ក្នុង​មួយថ្ងៃ​បាន​ពីរ​បី​ម៉ឺន​រៀល​មិន​គ្រប់​ថ្លៃ​នាង​ទិញ​ឡេ​លាប​ខ្លួន​ផង ដូច្នេះហើយ​ទើប​នាង​សុខចិត្ត​ទៅតាម​តាៗ ដើម្បី​អនាគត​របស់​នាង​ទោះបី​ខ្ញុំ​ខំ​អង្វរ​នាង​យ៉ាងណាក៏ដោយ​ក៏​នាង​លែង​ស្តាប់ និង​មិន​អាណិត​ដល់​រូបខ្ញុំ​ដែរ នាង​ពិតជា​ចិត្តដាច់​មែន សព្វថ្ងៃនេះ​ខ្ញុំ​ដូចជា​បាត់​របស់​មួយ​ដ៏​មានតម្លៃ​ស្មើ​ជីវិត ។ តើ​មាន​បុរស​ប៉ុន្មាន​នាក់​ដែល​ទទួល​ទារុណកម្ម​ដួងចិត្ត​ដូច​រូបខ្ញុំ​នេះ​”៕

 

 

Leave a Reply

(*) Required, Your email will not be published