ផល​អវិជ្ជមាន​ដែល​កើតចេញពី​ការពាក់​ស្បែកជើង​កែង​ខ្ពស់​

, , Leave a comment

31-8-2015 (1)

​ភាគច្រើន​មនុស្ស​ស្រី​គ្រប់រូប​តែងតែ​ចូលចិត្ត​ស្បែកជើង​កែង​ខ្ពស់ ពីព្រោះ​ពួកគេ​យល់ថា នៅពេល​ពាក់​ស្បែកជើង​កែង គឺ​ជើង​របស់​ពួកគេ​កាន់តែ​ស្រ​ឡូ​ន​ស្អាត និង​ទាក់ទាញ​បំផុត​។ ប៉ុន្តែ​ប្រហែលជា​គ្រប់គ្នា​មិនដែល​ដឹង​នោះទេ​ថា ការពាក់​ស្បែកជើង​កែង​មាន​ផលវិបាក​អ្វីខ្លះ​នោះទេ​។ ថ្ងៃនេះ​សារព័ត៌​មានកំណើត​ថ្មី នឹង​បង្ហាញ​លោកអ្នក​នូវ​ផលប៉ះពាល់​មួយចំនួន​ដូចខាងក្រោម ៖

 

១-​ឈឺ​ខ្នង​
​នៅពេល​អ្នក​ពាក់​ស្បែកជើង​កែង គឺ​ងាយ​នឹង​ឈឺ​ខ្នង​ដោយសារតែ​ខំប្រឹង ដើរ​ជាមួយ​កែង​ខ្ពស់​ពេក​។  ដូច្នេះ​អ្វីដែល​ល្អ​សម្រាប់​អ្នក​អ្នក​គួរតែ​ព្យាយាម ស្បែកជើងសង្រែកៗ​ទាប ដែល​វា​មិន​ធ្វើ​ឥ​ឲ្យ​ខ្នង​របស់​អ្នក រោយ​ចុក​ស្រពន់​ខ្លាំង​។​

 

២-​ឈឺ​ប្រអប់ជើង​
​ជា​ការពិត​ការពាក់​ស្បែកជើង​កែង​គុណប្រយោជន៍​របស់​វា គឺ​ធ្វើ​ឲ្យ​រូបរាង​របស់​អ្នក​ស្រ​ឡូ​ន​ស្អាត ប៉ុន្តែ​វា​មិនបាន​ផ្តល់នូវ​ភាព​ស្រណុក​សម្រាប់ ប្រអប់ជើង​របស់​អ្នក​នោះឡើយ​។ នៅពេល​អ្នក​ព្យាយាម​ប្រឹង​ដើរ រឺក៏​រត់​ជាមួយនឹង​ស្បែកជើង​កែង ក្នុង​រយៈពេល​យូរ លទ្ធផល​ដែល​អ្នកទទួលបាន គឺមាន​ស្នាម​ពណ៌​លឿង​តូចៗ នៅលើ​ប្រអប់ជើង​របស់​អ្នក​ជាក់​ជាមិនខាន​។​

 

៣-​ឈឺ​កំភួនជើង​
​ការពាក់​ស្បែកជើង​កែង​បានធ្វើ​ឲ្យ​អ្នក​ឈឺចាប់​ត្រង់​កំភួនជើង​របស់​អ្នក​យ៉ាងខ្លាំង​។ មិន​ត្រឹមតែ​មានការ​អា​ការៈឈឺចាប់​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើ​ឲ្យ​សរសៃ​វែ​ន​ឡើង​រីក​ធំ​ផងដែរ​។​

 

៤-​កោង​ឆ្អឹងខ្នង​
​អ្នក​ប្រហែលជា​មិនដែល​ចាប់អារម្មណ៍​ទៅលើ​ការពាក់​ស្បែកជើង​កែង ក៏​អាចធ្វើ​ឲ្យ​មាន​បញ្ហា​លើ​ឆ្អឹងខ្នង​បាន​ផងដែរ​។  ជាពិសេស​ការពាក់​ស្បែក ជើង​ចោត​ខ្លាំង​នោះ វា​នឹងធ្វើ​ឲ្យ​ឆ្អឹងខ្នង​របស់​អ្នកមាន​លក្ខណៈ​កោង​បន្តិច​ម្តងៗ​។​

 

៥-​ខ្ចឹ​ប​សរសៃឈាម​របស់​អ្នក​
​ស្បែកជើង​កែង​នីមួយៗ តែងតែ​រចនា​ឡើង​ជាមួយនឹង​ម៉ូត ស្ទា​យ គ្រប់​ប្រភេទ ដូចជា មាន​លក្ខណៈ​ស្រួច​វែង ស្រួច​បែប​ស្តើង​ជាដើម ដែលជា​បញ្ហា​ធ្វើ​ឲ្យ ប្រអប់ជើង​របស់​អ្នក មាន​ទំរង់​មិន​ធម្មជាតិ ឬ​ខុសធម្មតា ដើម្បី​សម្រប​ទៅតាម ម៉ូត​ស្បែកជើង និង​ទាំងនេះ​អាចធ្វើ​ឲ្យ​ប៉ះពាល់ ទៅដល់​សរសៃឈាម របស់​អ្នក​ផងដែរ​។​

 

​ទាំងនេះ​អាចជា គុណវិបត្តិ​នៃ​ការពាក់​ស្បែកជើង​កែង ដែល​មិត្ត​នារី​មួយចំនួន មិនបាន​ចាប់អារម្មណ៍​៕

 

Leave a Reply

(*) Required, Your email will not be published