រថយន្តយីឌុបដឹកឈើប្រណីតកាងដោយ មន្ត្រីរដ្ឋបាលព្រៃឈើ បុកដើមត្នោតក្រឡាប់ធ្លាក់ស្រះទឹកគ្មានអ្នកណាហ៊ានប៉ះពាល់

, , Leave a comment

ខេត្តព្រៃវែង ៖ កាលពីវេលាម៉ោង២១យប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៣១១ ត្រង់ចំណុចភូមិបឹងរកាឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។រថយន្តយីឌុបមួយ

គ្រឿង លួចលាក់ដឹកឈើប្រណីតប្រភេទគ្រញូង និងធ្នង់បើករេចង្កូតបុកដើមត្នោត នៅតាមចិញ្ចើម ថ្នល់ ក្រឡាប់ចូលស្រះអណ្តែតឈើពេញស្រះ។

 

ប្រភពពីសមត្ថកិចច្មូលដ្ឋានបានអោយដឹងថា កាលពីវេលាខាងលើ រថយន្តយីឌុបមួយគ្រឿងបើក បរក្នុងល្បឿនលឿនបានក្រឡាប់ធ្លាក់ចូលស្រះ ធ្លាយចេញឈើធ្នង់ និងឈើក្រញូងពេញស្រះ គ្មាន អ្នកណាហ៊ានប៉ះពាល់ទេ ក្រៅពីមានអន្តរាគមន៍ក្រុមមេព្រៃចំនួន ៣រថយន្ត បានទៅដល់ កន្លែង កើតហេតុបម្រុងនាំយករថយន្ត និងឈើប្រណិតទាំងនោះ ចេញពីកន្លែងកើតហេតុ ប៉ុន្តែដោយសារ ហៅរថយន្តស្ទូចមិនបាន ក៏ហៅសមត្ថកិច្ចអោយជួយយាម ហើយបានហាមសមត្ថកិច្ច មិនអោយ ប្រាប់ពត៌មានដល់អ្នកកាសែតទៀតផង។ដោយឡែកអ្នកបើកបររថយន្តដឹកប្រណីត ឈើនោះ មិន ទទួល រងគ្រោះថ្នាក់ទេបានវាយទំលុះកញ្ចក់ទ្វារថយន្តលូនចេញ និងរត់គេច ខ្លួនបាត់ស្រម៉ោល នៅ ក្រោយពេលកើតហេតុ៕

Wood01 Wood-02

 

Leave a Reply

(*) Required, Your email will not be published