ប៉ូលីសសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ បង្ក្រាបរថយន្តដឹកស្រាថ្លៃគេចពន្ឋជិត ១០០០កេះ នៅជិតច្រកទន្លចាម

, , Leave a comment

ខេត្តត្បូងឃ្មុំ ៖ កាលពីយប់ថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៥ កម្លាំងការិយាល័យបង្ក្រាបបទល្មើស សេដ្ឋកិច្ចខេត្តបានសហការជាមួយកម្លាំងគយចល័តបានឃាត់រថយន្តប្រភេទហីយ៉ាន់ដាយក្នុងស្ថាន

ភាពត្រួតពិនិត្យទំនិញជាក់ស្តែងឃើញស្រាចំនួន១១ប្រភេទសរុបជិត១០០០កេះនៅច្រកទន្លេចាម ដែល គេចពន្ឋ បំរុង ដឹក ឆ្លងដែនចូលប្រទេសវៀតណាម។

 

មន្រ្តីប៉ូលីសបង្ក្រាបបទល្មើសសេដ្ឋកិច្ចខេត្តត្បូងឃ្មុំបានអោយដឹងថា ក្រោមការដឹកនាំដោយលោក វរះសេនីយទោ គង់ វិចិត្ត នាយការិយាល័យបង្ក្រាបបទល្មើសសេដ្ឋកិច្ចខេត្តនិងក្រោមបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងគយល័ត បានបង្រ្កាបនិងឃាត់រថយន្តប្រភេទហីយ៉ាន់ដាយពាក់ស្លាកលេខ3C.329ពណ៏សដឹកស្រាថ្លៃគេច ពន្ឋនៅចំនុចជិតច្រកទន្លេចាម រកឃើញមានស្រាចំនួន២៩១កេះគ្មានបិទតែម៍បង់ពន្ឋគយ ចំនែក ប្រភេទស្រា៦៧៩កេះមានបិទ តែមបង់ពន្ឋ និងបង្កាន់ដៃបង់ពន្ឋខុសពីទំនិញក្នុងឡាន ដែល ទាំងនេះសន្និដ្ឋានថាជាទំនិញគេចពន្ឋហើយ ។បច្ចុប្បន្នទំនិញទាំងនេះកំពុងឃាត់ទុក នៅស្នាក់ការ គយចល័តក្នុងស្រុកពញាក្រែក ប្រចាំខេត្តត្បូងឃ្មុំ ដើម្បី ត្រួតពិនិត្យ និងរង់ចាំការដោះស្រាយ ជាមួយម្ចាស់ទំនិញដែលមិនទាន់បានបង់ពន្ឋ៕ដោយស្រស់ ស្រពោន

IMG-20150828-WA0000 IMG-20150828-WA0004 IMG-20150828-WA0005

IMG-20150828-WA0003

 

 

Leave a Reply

(*) Required, Your email will not be published