ទឹកភ្នែក​ស្ត្រី ដែលមាន​ប្តី​រួមជាមួយ​ប្អូនស្រី​បង្កើត​

, , Leave a comment

​វា​មិន​ខុស​ទេ​សុភាសិត​បុរាណ បាន​ពោល​ចំពោះ​មនុស្ស ខិលខូច​មួយចំនួន​ថា “​មនុស្ស ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ “​ឬក៏​ហៅ​ម្យ៉ាង​ទៀតថា "​ត្រីងៀត​ឆ្លៀត​ពង​”​។ តួយ៉ាង​ដូចជា​បុរស ជា​បងថ្លៃ​រូបនេះ អីចឹង​បាន​ល្បួងលួងលោម​ប្រឡោម​ស្នេហ៍​ប្អូនថ្លៃ​ស្រី​រហូតដល់​មាន​ផ្ទៃពោះ ជាមួយគ្នា​ខណៈពេល​ប្រពន្ធ​ពោះធំ​គ្រប់​ខែ​ឆ្លងទន្លេ ដោយសារតែ​បុរស​នេះ​ជូរ​មាត់​អត់​យូរ​។​

 

​រឿងរ៉ាវ​ដ៏​អាក្រក់​នេះ​បានកើត​ឡើងលើ​គ្រួសារ​មួយ​ស្ថិតក្នុង​ខេត្តតាកែវ​។ កំពុងតែ​អង្គុយ​ដក​ប្រ​ម៉ាត់​ដី​កណ្តាល​វាលស្រែ​យ៉ាង​កម្សត់​នោះ មីង​ម៉ៅ បាន​រៀបរាប់​ប្រាប់​នូវ​ប្រវត្តិ​ស្នេហា​ជូរចត់​របស់គាត់​ទាំង អួល​ដើម​.​កថា​៖«​គាត់​បាន​ចាប់ដៃគ្នា​ជា​ប្តី​ប្រពន្ធ​ជាមួយ​ស្វាមី​តាំងពី​ឆ្នាំ​១៩៧៩​មកម្ល៉េះ​។ សុភមង្គល​ក្នុង​គ្រួសារ​ស៊ី​អត់​ស៊ី​ឃ្លាន​លើ ខ្ទម​កម្សត់​ដូចជា​ខ្ទម​ចាំចម្ការ​នា ពេលបច្ចុប្បន្ន​បានអូសបន្លាយ​អស់​រយៈពេល​យ៉ាងយូរ​រហូតដល់​បានកូន​៥​នាក់​ជា​ចំណង​ស្នេហ៍​។ ភាព​រស់នៅក្នុង​ស្ថានភាព​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច ប្តី​កូនៗ ម្នាក់ៗ​មានតែ​ស្បែក​ដណ្តប់​ឆ្អឹង ម្យ៉ាងទៀត​ទើបតែ​បែក​ពីរ​បប ប៉ុល ពត ទៀតផង​។​

 

​ការរស់នៅ​ក្នុង​ខ្ទម​កម្សត់​ដែលមាន​ប្អូនស្រី​ម្នាក់​ផង​នោះ កាលពីមុន​បងប្អូន​ស្រីៗ​ប្តីសី​ល្អូកល្អិន​នឹង​គ្នា​ណាស់​ដល់ពេល​ដែល​គាត់​ពពោះ​កូនស្រី​ចុងក្រោយ​នេះ​ប្តី​របស់គាត់​បាន​ឆ្លៀតឱកាស​លួច ទាក់ទង​ស្នេហា​ជាមួយ​ប្អូនស្រី​យ៉ាង​ផ្អែមល្ហែម​លាក់បាំង​ពី​ភ្នែក​គាត់ ព្រោះតែ​ប្អូនស្រី​របស់គាត់​នៅ​ក្រមុំ​ស្អាត ហើយ​ចំពេល​ដែល​គាត់​ពពោះ​ផង​។​

 

​តាំងពី​ពេលនោះ​មក ប្តី​របស់គាត់​ចេះតែ​រក លេស​រករឿង​គាត់​រហូត ទោះជា​គាត់​ធ្វើ​អ្វី​ក៏​មិន​ត្រូវចិត្ត​ដែរ ហើយ​គាត់​សង្កេត មើលឃើញ​ប្តី​របស់គាត់ និង​ប្អូនស្រី​ល្អូកល្អិន​គ្នា​ណាស់ ដែល​ធ្វើ​ឲ្យ​គាត់​កាន់តែដឹង​ច្បាស់​ហើយ​ទៅណា​មក​ណា​បណ្តើរគ្នា​ឲ្យ​ត្រសង​តែ​គាត់​ក៏​មិន​ហ៊ាន​មាត់ក​អ្វី​ដែរ ខ្លាចក្រែង​ថា គាត់​យល់ច្រឡំ​ដល់ពេល​យូរៗ​ទៅ​ស្រាប់ តែ​ឃើញ​ប្អូនស្រី​ពោះធំ​ដែរ ទើប​រឿងនេះ​បាន​បែកធ្លាយ​ដឹងឮ​ពេញ​ស្រុកភូមិ គាត់​នឹក​ក្នុង​ចិត្ត​ថា “​មិនគួរ​ប្អូនស្រី​ហ៊ាន​លូក​ថ្លើម​គាត់​ដូច្នេះ​សោះ ហើយ​ប្តី​គាត់​មិនគួរ​ធ្វើបែបនេះ​ទៅ​កើត​ដែរ​”​។ បន្ទាប់ពី​រឿងនេះ​បែកធ្លាយ​ដឹងឮ​សុសសាយ​ពេញ​ភូមិ គាត់ និង​កូនៗ​ខ្មាស​គេ​ខ្លាំងណាស់ មិនដឹង​ធ្វើ​យ៉ាងណាទេ ចេះតែ​អង្គុយ​បង្ហូរទឹកភ្នែក​ដើម្បី​បំបាត់​ភាពអាម៉ាស់ ដែល​កើតមាន ព្រោះ​មួយ​ជា​ប្តី​មួយ​ជា​ប្អូនស្រី​ដែល គាត់​ចិញ្ចឹម​តាំងពី​តូច ដោយ​មិន​អាចធ្វើ​អ្វី​អ្នក​ទាំង ពីរ​កើត គាត់​ក៏បាន​សម្រេចចិត្ត​បណ្តេញ​ប្តី និង​ប្អូនស្រី​ឲ្យ​ចុះ​ចេញពីផ្ទះ ទៅ​រស់នៅ​កន្លែង​ផ្សេង រហូតដល់​សព្វថ្ងៃ​។ គាត់​ធ្វើ​ដូច្នេះ​ដើម្បី​កាត់បន្ថយ​ភាពឈឺចាប់​គាត់​សុខចិត្ត​រស់នៅ​ជា​ស្ត្រី​មេម៉ាយ​ប្រឹង​រកស៊ី​ចិញ្ចឹម​កូន​ទាំង​ទឹកភ្នែក ទឹកសំបោរ ប្រសើរ​ជាង​រស់នៅ​លើផ្ទះ​តែមួយ​ឃើញ​ប្អូនស្រី និង​ប្តី​សោយសុខ​ដែរ​។​

 

​មីង​បន្ត​ទាំង​អួល​ដើម​-​ក ទឹកភ្នែក​រលីងរលោង នឹកឃើញ​រឿង​ដើម​ថា តាំងពី​ពេលនោះ​មកដល់ពេលនេះ ប្តី​គាត់​ចិត្តដាច់​ណាស់​មិនដែល​អើពើ រវីរវល់​ដល់​កូន និង​គាត់​បន្តិច​ណា​ឡើយ នៅ​សោយសុខ​ស្រណុក​ស្រួល​ជាមួយ​ប្អូនស្រី​គាត់ ហើយ​ថែមទាំង​មានកូន យ៉ាងច្រើន​ទៀតផង ។ នេះ​ជា​កម្ម​ពៀរ​ម្តាយកូន​គាត់​មែន​ទេ ធ្វើ​ម្តេច​បើ​ជាតិ​នេះ​អីចឹង​សូម​ជាតិ​ក្រោយ កុំ​ឲ្យ​ដូច​ជាតិ​នេះ​ទៀត​៕

1236639_362429687229632_1778649674_n

 

Leave a Reply

(*) Required, Your email will not be published