ទំនេរ​ពី​ការសិក្សា នាំ​បរិវារ​ចេញ ឆក់ ប្លន់ ត្រូវ​ជាប់​ខ្នោះ

, , Leave a comment

​រាជា​ធានី​ភ្នំពេញ​ : ជនសង្ស័យ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​នៃ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​បាន​ខណៈដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​ខ្សែក របស់​ជនបរទេស​តែ​មិនបាន​សម្រេច នៅ​ចំណុច​មុខផ្ទះ​លេខ​៩៥Eo ផ្លូវ​១៤៨ ក្រុម​២៨ មណ្ឌល​៥ សង្កាត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ​។​

 

​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ យឹម ភារ​ម្យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៨៨ សង្កាត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ និង​ម្នាក់ទៀត​មានឈ្មោះ ម៉ា​ពុទ្ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស​វិទ្យាល័យ​ព្រះ​សី​ស៊ីវ​ត្ថិ ស្នាក់​នៅផ្ទះ​១០៧​អឺ ផ្លូវ​៦៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។​

 

​ក្រោយ​មាន​ករណី​កើតឡើង​ភ្លាម កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដែល​កំពុង​ចុះ​ល្បាត​នៅក្បែរនោះ បាន​ដេញចាប់បាន នៅផ្ទះ​លេខ​៣២​អឺ ផ្លូវ​១៧៤ ភូមិ​១៤ សង្កា​ត​ផ្សារ​ថី្ម​៣ រួច​បាន​បញ្ជូន ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕

28-8-2015

 

Leave a Reply

(*) Required, Your email will not be published