ក្រុម​សន្តិសុខ របស់​ក្រុមហ៊ុន​រថយន្ត ISUZU បណ្តេញ​ប្អូនស្រី​សម្តេច​តេ​ជោ​សែន ដើម្បី​សណ្តាប់ធ្នាប់ ឬ​ចង់បាន​ប្រជាប្រិយភាព​

, , Leave a comment

27-8-2015 (1)

​រាជធានី​ភ្នំពេញ : រឿង​រ៉ា​យ​ភ្ញាក់ផ្អើល​មួយ​បាន​លេច​ជា​រូបរាង​ក្នុង​បណ្តាញ​សង្គម​ជាថ្មី ខណៈដែល​រឿងហេតុ​ដែល​ស្ត្រី​ទំនើង​អាង​បុណ្យ​ប្តី ប្រើពាក្យ​ជេរប្រមាថ និង​ប្រើ​ហិង្សា​ទៅលើ​សមត្ថកិច្ច​ពេល​កំពុង​បំពេញភារកិច្ច​នោះ​។ ថ្មីៗ​នេះ​នៅលើ​បណ្តាញ​សង្គម​របស់​លោកស្រី ហ៊ុន ស៊ី​ណាត ដែលជា​ប្អូនស្រី​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន​ ​បាន​បង្ហោះ​រូបភាព និង​ប្រធានបទ​យ៉ាង​មាន​ប្រជាប្រិយ​ជាថ្មី​។​

 

​បើតាម​ការបញ្ជា​ក់រប​ស់លោក​ស្រី ហ៊ុន ស៊ី​ណាត នៅលើ​ទំព័រ​បណ្តាញ​សង្គម​ទំនាក់ទំនង​របស់លោក​ស្រី បាន​បញ្ជាក់ថា ៖«​ថ្ងៃនេះ [​នៅ​ព្រឹក​ថ្ងៃ ទី​២៧ ខែសីហា ឆ្នាំ​២០១៥] បានដឹង​ច្បាស់​ថា វា​ហាវ​ណាស់ ខ្លួន​ខ្ញុំ​ផ្ទាល់​បាន​ជួប​នៅ​ហេតុការណ៍​មួយ​ដែល​កន្លែង​ដាក់​ឡាន​លក់​ម៉ាក ISUZU មក​ដេញ​ឡាន​ដែល​ខ្ញុំ​ចត​នៅចាំ​គ្នា មុន​ហ្នឹង​ចេញដំណើរ​សុំ​សួរ​មិត្ត​រួម​FB​ថា យើង​មាន​សិទ្ធ​ទេ​ក្នុង​ការចត ពីព្រោះ​យើ​បាន​បង់ពន្ធ​ផ្លូវ​រៀងរាល់ឆ្នាំ​ពុំដែល​ខាន យើង​នៅ​ចត​នៅក្បែរ​ខាង​? រូបនេះ​មក​ដេញ​។​

 

​ឆ្លើយតប​បញ្ហា​ខាងលើ សារព័ត៌​មានកំណើត​ថ្មី មិនទាន់​អាច​ស្វែងរក​ការ​ស្រាយ​បំភ្លឺ​ពី​ខាង​ក្រុមហ៊ុន ISUZU បាន​នៅឡើយ​ទេ​នា​ព្រឹក​ថ្ងៃនេះ​។​

 

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន ISUZU (K Cambodia Co., Ltd) ស្ថិត​តាម​បណ្តោយ​វិថី​សហព័ន្ធរុស្ស៊ី  ទល់មុខ​ព្រលានយន្តហោះ​ភ្នំពេញ ក្នុងភូមិ​ក្បាលដំរី ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕

27-8-2015  27-8-2015 (2) 27-8-2015 (3)

 

Leave a Reply

(*) Required, Your email will not be published