បួស​ជាស​ង្ឃ​ចាប់រំលោភ​ក្មេងស្រី​

, , Leave a comment

​ធម្មតា​អំពើអាក្រក់​របស់​មនុស្ស​មិនអាច​លាក់បាំង​នូវ​អំណាច បាបកម្ម​បាន យូរអង្វែង​ឡើយ បើទោះជា​បុគ្គល នោះ​ជា​អ្នក មានអំណាច​ឬ អ្នកនោះ​ជា​អ្នករៀន​អក្សរសាស្ត្រ​បាលី មន្តអាគម​ចេះ​ច្រើន​ប៉ុនណា​ក៏ដោយ​។ ជាក់ស្តែង​ព្រះសង្ឃ​មួយ​អង្គជា​គ្រូបង្រៀន​បាលី ចេះ​ទៅដោយ​មន្តអាគម​សម្បូរបែប បែរជា​ប្រព្រឹត្ត​រឿង​គួរ​ឲ្យ​អាម៉ាស់ ត្រូវ​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​ចោទប្រកាន់​ពីបទ​ចាប់រំលោភ​រហូត​បានសម្រេច​ម្តង​ហើយ​ម្តងទៀត​។ ចុងក្រោយ​ត្រូវ​បែកការ​ដោយសារតែ​ព្រះសង្ឃ​អង្គ​នោះ​បាត់ប្រាក់​១០០​ដុល្លារ រួច​ចោទថា ក្មេងស្រី​ជា​អ្នក​យកតែ​ត្រូវ​ក្មេងស្រី បដិសេធ​រួច​ក៏​បង្ហើប​រឿង​ពិត​មួយ​ឲ្យ​ផ្ទុះឡើង​។ រឿងរ៉ាវ​ភ្លើងតណ្ហា​នេះ បាន​ផ្ទុះឡើង​យ៉ាង​កក្រើក​ដោយសារតែ​ព្រះសង្ឃ​មួយអង្គ​រៀន​ចេះ ឆ្អិន​ដឹងចិត្ត​ព្រះ ហ៊ាន​ប្រព្រឹត្ត ល្មើស​វិន័យ​លួច​ឆាន់​សាច់​ក្មេងស្រី​ម្តង ហើយ​ម្តងទៀត​។ ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុងសង្គម​គ្រួសារ​មួយ​លើទឹក​ដី​នៃ​ខេត្តព្រៃវែង​។​

 

​ដំណើរ​នៃ​រឿងរ៉ាវ​ទាំងអស់នេះ មាន​តំណាល​ថា មុន​ថ្ងៃកើតហេតុ ប្តី និង​ប្រពន្ធ ព្រមទាំង​កូនៗ​ឯទៀត​បាន​ទៅ​ការកូន​នៅឯ​ស្រុក​ឆ្ងាយ​មួយ គឺ​នៅ​ដេក​ទីនោះ​ពីរ​យប់ ទុក​ឲ្យ​កូនស្រី​ទី​៤ ឈ្មោះ ន​.​ស​.​ថ​. នៅ​ដេក​ចាំផ្ទះ​ជាមួយ​លោកយាយ​ម្នាក់ អាយុ​ជាង​៦០​ឆ្នាំ ជា​អ្នកជិតខាង​។ លុះ​ត្រឡប់មកវិញ​បងស្រី​ត្រូវ​ព្រះសង្ឃ​មួយអង្គ​មានឈ្មោះ ហៅ​ក្រៅ​ថា គ្រូ​បាលី បាន​បោយ​ដៃ​ហៅ​បងស្រី​ម្តង​ហើយ​ម្តងទៀត​ឲ្យ​ចូលទៅ​ក្រោម​កុដិ រួច​និយាយ​ស្ងាត់ៗ​ថា “​បងស្រី ! អាត្មា​បាត់ប្រាក់​ដុល្លារ​១០០​ដុល្លារ និង​ប្រាក់រៀល​ជាង​មួយ​ម៉ឺន​រៀល នៅលើផ្ទះ​បងស្រី​ឯង បើ​នាង ន​.​ស​.​ថ​.​យក ជួយ​ឲ្យ​អាត្មា​វិញ​ផង ព្រោះ​ប្រាក់​នោះ​អាត្មា​ទុក​ធ្វើបុណ្យ​ឯ​ប្រា​ក់រាយ​ទុក​ឲ្យ​វា​ចាយ​ចុះ ហើយ​កុំ​វាយ កុំ​ជេរ​វា​អី !”​។ ឮដូច្នេះ គាត់​ភ្ញាក់ខ្លួន​ព្រើត រួច​សួរ​ទៅវិញ​ថា “​រួច​ចុះ​តេជគុណ​និមន្ត​ទៅផ្ទះ​ខ្ញុំ​ពេលណា តើ​អ្នកណាខ្លះ​នៅ​ទីនោះ ហើយ​ប្រាក់​តេជគុណ​ទុក​យ៉ាងម៉េច អត់​មាន​ថង់​សាក់​ដាក់​ទេ​ឬ​?”​។​

 

​លោកគ្រូ​បាលី​ឆ្លើយថា “​ល្ងាច​មិញ អាត្មា​ទៅលេង ផ្ទះ​បង​ឯង មាន​យាយ នៅ​ទីនោះ ហើយ​អាត្មា មិនបាន​ដាក់​ថង់​សាក់​ទៅ​ទេ !” ។ ពេលនោះ​បងស្រី ក៏​ហៅ​កូនស្រី​ឈ្មោះ ន​.​ស​.​ថ​. មក​សួរ “​ល្ងាច​មិញ​លោកគ្រូ​បាលី​និមន្ត​មកលេង​ផ្ទះ ហើយ​បាត់ប្រាក់​១០០​ដុល្លារ កូន​មានបាន​យក​ទេ ? បើ​យក​ឆាប់​ឲ្យ ទៅ​លោក​វិញ !” តែ​វា​ប្រកែក​ថា អត់​បាន​យក​ទេ​។ លុះ​បងស្រី​ទាញ​រំពាត់ វាយ​ក៏​នៅតែ​វា​មិន​ឆ្លើយ ពេល​បងស្រី​រុះរើ​មើល​លើ​ទូ​ក៏​ឃើញ​ប្រាក់​១៥០០០​រៀល នៅក្រោម​តុក្កតា​លើ​ទូ​។ បងស្រី​ក៏​ដេញដោល​សួរ​ទៀតថា “​បើ​ឯង​មិន​យក តើ​ប្រាក់​នេះ​បាន​មកពីណា​?” វា​ក៏​ឆ្លើយថា “​លោកគ្រូ​បាលី​ឲ្យ​” “​តើ​ហេតុ​អី​បាន​ឲ្យ ?” វា​ថា “​យប់មិញ​លោកគ្រូ​បាលី​ចាប់​ខ្ញុំ​រំលោភ​ហើយក៏​ឲ្យ​ប្រាក់​១៥០០០ រៀល ដើម្បី​បំបិទមាត់​”​។ បងស្រី​ខឹង​ណាស់​ខំ​សួរ​បញ្ជាក់បន្ថែម​ទាំង តក់ក្រហល់​ថា “​តើ​លោកគ្រូ​បាលី​នោះ​រំលោភ​យ៉ាងម៉េច ? រួច​ចុះ​យាយ​នៅទីនេះ​ម៉េច​មិនដឹង ?” វា​បាន​ឆ្លើយ​មកវិញ​ថា “​នៅ​ម៉ោង ៦ ល្ងាច លោក​នោះ​មកលេង​ផ្ទះ ហើយក៏​ទៅវិញ​បាត់​លុះដល់​ម៉ោង​ប្រហែល​៨​យប់ លោកគ្រូ​នោះ​ក៏​រុញ​ទ្វារ​ចូលមក​ម្តងទៀត ដោយ​ចាប់​លូក​ស្ទាបអង្អែល រួច​សម្រាត​ខោអាវ​ខ្ញុំ​ចេញ​អស់​ក្នុងពេល​កំពុងតែ​លង់លក់​ក្នុង​ដំណេក បន្ទាប់មក​លោក​ក៏​ដោះ​ស្បង់​ចីវរ​ចេញពី​ខ្លួន​យកមក​ញុ​ក​មាត់​ខ្ញុំ រួច​ធ្វើ​ការរំលោភ រហូត​បានសម្រេច ដោយ​លោកយាយ​មិនបាន​ដឹង​ទេ ព្រោះ​គាត់​សម្រាន្ត​លក់​ហើយ​ឲ្យ​ប្រាក់​ខ្ញុំ​១៥០០០​រៀល កុំ​ឲ្យ​និយាយប្រាប់​គេ​”​។ បន្ទាប់ពី​ដឹង​ដំណឹង​ដែល​កូន​និយាយប្រាប់​ដូច្នេះ​មក គាត់​ក៏​ប្រ​ញ៉ាប់​យក​កូន​ទៅ​មន្ទីរពេទ្យ​ឲ្យ​គេ​ពិនិត្យ​លទ្ធផល​កូន​គាត់​ពិតជា​មាន​ដាច់​រលាត់​អស់​ព្រហ្មចារី​ពិតមែន​ឯ​ស្នាម​ដាច់​រលាត់​មិនមែន​ទើបតែ​ដាច់​ថ្មីៗ​ទេ គឺ​ដាច់​ជា​យូរហើយ​។ នេះ​បញ្ជាក់ថា​មិនមែន​ទើបតែ​ម្តង​ទេ ប្រហែលជា​ច្រើនដង​ណាស់​ហើយ​។​

 

​ពេលនោះ​បងស្រី​ក៏​សួរ​កូន​បន្តថា “​តើ​លោក​នោះ​រំលោភ​កូន​ឯង​ប៉ុន្មាន​ដង ?” វា​ថា រំលោភ​ប្រាំ​ដង​មកហើយ​៕

Monk and girlfriend

 

Leave a Reply

(*) Required, Your email will not be published